ចូលចិត្តទំនើប

ZBooks របស់ HP ជាមួយ Intel Core i9

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

រយៈពេលមិនយូរប៉ុន្មានទេដែលក្រុមហ៊ុន HP បានបញ្ចេញលក់កុំព្យូទ័រយួរដៃម៉ូដែល ZBooks x360 ប៉ុន្តែក្រុមហ៊ុនបានផ្តល់នូវការផ្លាស់ប្តូរ និងផ្តល់នូវឧបករណ៍ដទៃទៀតនៅក្នុងស្រឡាយផលិតផលនេះ ដែលទទួលបានការកែសម្រួលកាន់តែប្រសើរសម្រាប់ប្រព័ន្ធ Hardware។

ផលិតផល Studio x360 ព្រមជាមួយក្រុមហ៊ុនដៃគូដូចជា ZBook Studio, ZBook 15 និង ZBook 17 នឹងចេញលក់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការជំនាន់ទី 8 Six-Core Intel i9 និងមានឃ្លាំងស្តុកទិន្នន័យប្រភេទ Mirrored SSD។

ក្រុមហ៊ុន HP បាននិយាយថា បន្ទះឈីបថ្មី នឹងធ្វើឱ្យ Laptop ដំណើរការកាន់តែខ្លាំងជាមួយនឹងការបំពេញការងារធ្ងន់ៗ ដូចជាការកែវីដេអូ និង 3D Rendering ជាដើម។ បន្ថែមលើនេះ HP ក៏បានផ្តល់ឱ្យផលិតផលម៉ូដែល Studio និង Studio x360 នូវមុខងារក្រាហ្វិចកាន់តែខ្លាំង ដោយធ្វើការជំនួសកាតក្រាហ្វិចចាស់ជាមួយនឹង NVIDIA Quadro P2000។

ម៉ូដែល Bendable x360 នឹងផ្តល់នូវជម្រើសអេក្រង់ Anti-Glare Touchscreen ក៏ដូចជាជម្រើសអេក្រង់ម៉្យាងដែលក្រុមហ៊ុន HP បកស្រាយថា មានពន្លឺភ្លឺជាងអេក្រង់របស់ Apple MacBook Pro 15 inch Retina រហូតដល់ 20% និងមានពន្លឺភ្លឺជាងអេក្រង់ Dell XPS UltraSharp 4K រហូតដល់ 50%។

ព្រមជាមួយគ្នានេះ Laptop ម៉ូដែល ZBook 15 និង ZBook 17 នឹងចេញលក់ជាមួយនឹង RAM មានទំហំ 128GB ចាប់ផ្តើមពីខែធ្នូនេះតទៅ។ លោក Xavier Garcia អនុប្រធានក្រុមហ៊ុន និងជាប្រធានគ្រប់គ្រងទូទៅផ្នែកផលិតផល Z របស់ក្រុមហ៊ុន HP បានរៀបរាប់ថាក្រុមហ៊ុនបានទទួលស្តាប់អំពីតម្រូវការ នៃការច្នៃប្រឌិតពីអ្នកជំនាញ ដែលមានតម្រូវការបង្កើនទិន្នផលផលិតផលរបស់ពួកគេ និងការច្នៃបង្កើតនានា គ្រប់ពេល និងគ្រប់ទីកន្លែងដែលមានការជះឥទ្ធិពលខ្លាំង។

ក្រុមហ៊ុន HP ក៏បានប្រកាសអំពី Z Club ដែលជាកញ្ចប់សេវាកម្ម និងការជួសជុល Hardware បង់ថ្លៃប្រចាំខែ បង្កើតឡើងក្នុងគោលបំណងផ្តល់នូវការ Update ជាប្រចាំ។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះនឹងជ្រើសរើសយកអ្នកជំនាញច្នៃប្រឌិតបច្ចេកវិទ្យា 100 នាក់ ដើម្បីទទួលយកកញ្ចប់ សេវាកម្មថ្មីនេះទៅប្រើប្រាស់ ដែលមិនត្រឹមតែរួមបញ្ចូលកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមបញ្ចូលទាំងអេក្រង់ ម៉ាស៊ីនព្រីន ឧបករណ៍ប្រើប្រាស់អមជាមួយកុំព្យូទ័រ និងកម្មវិធីនានា។ អ្នកចុះឈ្មោះប្រើប្រាស់ Z Club អាចរីករាយជាមួយកញ្ចប់សេវាកម្មឥតគិតថ្លៃរយៈពេល 3 ខែ បន្ទាប់ពីនេះពួកគេអាចជ្រើសរើសផ្ញើវាត្រឡប់មនវិញ ឬទូទាត់ថ្លៃសេវាកម្មប្រចាំខែ។

សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់សេវាកម្ម Z Club អាចចុះឈ្មោះប្រើប្រាស់សេវាកម្មក្នុងចំណោមមនុស្ស 100 នាក់នោះ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន HP។ ប៉ុន្តែសម្រាប់អ្នកដែលទិញតែ ZBooks មួយមុខ អាចចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន HP សម្រាប់ការស្វែងរកឧបករណ៍នានាសម្រាប់ដំណើរការរួមគ្នាបាន។ Laptop ម៉ូដែល Studio x360 នឹងចេញលក់ក្នុងតម្លៃ $1,499 ខណៈដែលតម្លៃសម្រាប់ ZBook Studio, ZBook 15 និង ZBook 17 ចេញលក់ក្នុងតម្លៃ $1,349។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Vivo បង្ហាញរូបភាពទូរស័ព្ទ NEX 3​ ថ្មី មានអេក្រង់កញ្ចក់កោង​​

ដោយ: ភារុន 8 AM, Saturday, 17 Aug, 2019

ក្រុមហ៊ុន Vivo បានចាប់ផ្តើម បង្កើនការផ្សព្វផ្សាយ សម្រាប់ទូរស័ព្ទ NEX ជំនាន់ក្រោយរបស់ខ្លួន។ បន្ទាប់ពី ការបែកធ្លាយរូបភាពអេក្រង់កញ្ចក់កោង កាលពីខែមុន។ ...

Apple ចូលរួមជាមួយនឹង Google, Facebook, និង Twitter នៅក្នុងគម្រោងចែករំលែកទិន្នន័យ

ដោយ: ភារុន 9 AM, Thursday, 01 Aug, 2019

ទើបតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី ការបើកដំណើរការជាផ្លូវការនូវគម្រោងផ្ទេរទិន្នន័យ ឬ «Data Transfer Project» គឺកំពុងប្រកាសអំពី សំណុំដៃគូថ្មី និងលក្ខណៈព...

ប៊ូតុងវេនមន្តរបស់ The Boom បានប្រែក្លាយ ឧបករណ៍បំពងសម្លេង ទៅជាឧបករណ៍ដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Wednesday, 24 Jul, 2019

នៅយុគសម័យឌីជីថលនេះ ឧបករណ៍បំពងសម្លេង The Ultimate Ears Boom បានក្លាយជាឧបករណ៍បំពងសម្លេងប៊្លូធូដ៏អស្ចារ្យ និងក្លាយជាជម្រើសឧបករណ៍បំពងសម្លេង ដ៏ល្អបំផុតត...

បណ្តុំថាមពលថ្មពី Hyper

ដោយ: ដួងច័ន្ទ 8 AM, Thursday, 20 Sep, 2018

នៅក្នុងសមរភូមិថាមពលថ្មដ៏ក្លៀវក្លា ក្រុមហ៊ុន Hyper ទើបនឹងបានបញ្ចេញផលិតផលថ្មីមួយឈ្មោះថា HyperJuice។ ក្រុមហ៊ុនបានរៀបរាប់ថា នេះគឺជាបណ្តុំឧបករណ៍ផ្តល់ថាម...

Tomnerb.Com - YouTube Channel