ចូលចិត្តទំនើប

YouTube មានមុខងារ Dark Mode អាថ៌កំបាំងមួយ ហើយនេះជាវិធីប្រើប្រាស់វា

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 03 May, 2017

គេហទំព័រ YouTube មានមុខងារ Dark Mode ដ៏លាក់កំបាំងមួយ ដែលអាចធ្វើឱ្យគេហទំព័រ ទាំងមូលកាន់តែមានអារម្មណ៍ដូចក្នុងរោងកុន។ មុខងារនេះ អាចដំណើរការបានតែនៅលើ Chrome និងទាមទារឱ្យអ្នកធ្វើការស្វែងយល់កាន់តែច្បាស់ពី Chrome’s Developer Tools។ ប៉ុន្តែវាមិនចោទជាបញ្ហាឡើយ ដោយគ្រាន់តែចម្លងកូដអក្សរមួយជួរ ហើយ Refresh ទំព័រYouTube វានឹងត្រូវការពេលតិចជាងមួយ នាទីដើម្បីដំណើរការ។

ខាងក្រោមនេះ ជាតិចនិចប្រើប្រាស់មុខងារពិសេសនេះ

  1. ត្រូវប្រាកដថា អ្នកប្រើប្រាស់ Chrome ដែលជា Version ចុងក្រោយបង្អស់ ( Version 57 ឬថ្មីជាងនេះ)។
  2. បើកកម្មវិធី Chrome ហើយចូលទៅកាន់ទំព័រ YouTube និងចូលទៅកាន់គណនេយ្យរបស់អ្នក
  3. បើក Chrome’s Developer Tools ដោយចុច Command-Option-I នៅលើកុំព្យូទ័រ Mac ឬ Ctrl-Shift-I នៅលើកុំព្យូទ័រ Windows
  4. នៅលើផ្នែក ដែលត្រូវបានបើកនៅលើផ្នែកខាងស្តាំនៃ Chrome Window ចុចលើ Console
  5. Copy n Paste កូដអក្សរមួយជួរនេះ៖ cookie=”VISITOR_INFO1_LIVE=fPQ4jCL6EiE” បន្ទាប់មកចុច Enter
  1. បិទផ្ទាំង Developer Tools ហើយ Refresh ទំព័រ YouTube
  2. ចុចលើរូបសញ្ញា Profile របស់អ្នក នៅផ្នែកខាងលើផ្នែកខាងស្តាំ ហើយអ្នកនឹងឃើញ Menu បន្ថែម ដោយក្នុងនោះមានអក្សរមួយឃ្លា Dark Mode។ ចុចលើវា និងចុចសញ្ញា Tick លើ Activate Dark Mode។

បញ្ហាចម្បងមួយ គឺអ្នកនឹងត្រូវដំណើរការ Dark Mode គ្រប់ពេកដែលអ្នកចាប់ផ្តើម Chrome សារជា ថ្មី។ សង្ឃឹមថាក្រុមហ៊ុន Google នឹងធ្វើឱ្យមុខងារនេះ ក្លាយជាមុខងារផ្លូវការក្នុងពេលឆាប់ៗនេះ ដើម្បីជួយកាត់បន្ថយជំហានក្នុងការប្រើប្រាស់កូដ នៅពេលអ្នកមើល YouTube នៅពេលយប់ និងចង់បានដំណើរការកាន់តែងាយស្រួល។

អត្ថបទអ្នកចង់អាន

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអា...

Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូ...

Canon G7 X ថ្មី អាចជាអ្វីដែល Vlogger ចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

តើអ្នកធ្លាប់ស្គាល់ Vlogger ទេ? Vlogger គឺជាមនុស្សដែលចូលចិត្តថតវីដេអូពីខ្លួនពួកគេ និង បង្ហោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គម។ បើសិនជាអ្នកមានឱកាសសួរ Vlog...

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

Tomnerb.Com - YouTube Channel