ចូលចិត្តទំនើប

yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xperience ក្នុងប្រទេស នឹងជំរុញឲ្យវិស័យឌីជីថលមានភាពរីកចម្រើនកាន់តែខ្លាំង នាពេលអនាគត

ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018

ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង yes seatel ឲ្យកាន់តែល្អប្រសើរជាងមុនទៀត។ ការសម្ពោធគម្រោងសារជាថ្មីម្តងទៀតនេះ គឺត្រូវបានបង្ហាញដោយការប្រើប្រាស់ស្លាកសញ្ញាថ្មី និងអត្តសញ្ញាណរូបភាពថ្មីរបស់គម្រោងនេះ ដែលបញ្ជាក់ពីទស្សនៈប្លែក និង មានសុទិដ្ឋិនិយមសម្រាប់ក្រុមហ៊ុនមួយ ដែលមានបំណងចង់ដើរតំណាលគ្នាជាមួយជំនាន់វ័យក្មេងនិងសម័យដែលប្រើប្រាស់បច្ចេកវិទ្យាដោយស្ទាត់ជំនាញ ដោយក្នុងពេលតែមួយបានរួមចំណែកដល់ ការធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់ប្រទេសកម្ពុជា។

ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុន គឺនៅតែរក្សាកេរ្តិ៍តំណែលរបស់ក្រុមហ៊ុនពីមុនដោយរក្សាពាក្យថា seatel ដោយការបន្ថែមនូវរង្វង់ពណ៌ស្វាយនៅជុំវិញពាក្យ yes ។វាមិនមែនគ្រាន់តែជា ការផ្លាស់ប្តូរឈ្មោះ និងរូបភាពនៃបណ្តាញ 4G ដ៏ធំបំផុតរបស់ប្រទេសនោះទេ តែវាក៏តំណាងជាគំរូនៃផ្លាស់ប្តូរក្នុងការដឹកនាំ ដោយការផ្តោតអារម្មណ៍របស់ក្រុមហ៊ុនទៅលើភាពជាអ្នកដឹកនាំតាមបណ្តាញអ៊ីនធឺណេតវិញ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលបានសន្យាថានឹង «ផ្តល់ជូនសេវា 4G Xperience ដ៏ល្អបំផុតនៅទូទាំងប្រទេស» នៅក្នុងវិស័យអ៊ីនធឺណែតដែលគួរឲ្យចាប់អារម្មណ៍ ដែលមានការផ្លាស់ប្តូរជានិច្ចជាកាល និងការរីកលូតលាស់យ៉ាងឆាប់រហ័ស។

លោក Kok Leong Yap នាយកប្រតិបត្តិនៃ yes seatel បានថ្លែងថា៖ «ត្រឹមត្រូវហើយ វាដល់ពេលហើយដែលយើងផ្តល់ឱកាសឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ហើយជាជម្រើសដែលល្អប្រសើរជាងមុនទៀត។ «yes seatel» គឺជាបណ្តាញ 4G តែមួយគត់នៅទូទាំងប្រទេសដែលគ្របដណ្តប់គ្រប់ក្រុងទាំងអស់នៃខេត្តទាំង ២៥ ដែលមានចំនួនប្រជាជន ៨៥% ត្រូវបានគ្របដណ្តប់។ យើងផ្តល់ជូននូវគម្រោងមើលវីដេអូលើអ៊ីនធឺណែតដែលដំណើរការដោយរលូននៅតាមបណ្តោយផ្លូវជាតិធំៗទាំងអស់។ ប្រសិនបើអ្នកកំពុងបើកបរពីរាជធានីភ្នំពេញរហូតដល់ប៉ោយប៉ែតលើផ្លូវជាតិលេខ ៥ ឬ ៦ អ្នកអាចរីករាយនឹងការស្ទ្រីមតាម YouTube ដោយមិនមានការរអាក់រអួលក្នុងកំឡុងពេលធ្វើដំណើរតាមផ្លូវជាតិនោះ។ តើអស្ចារ្យដែរឬទេ?»

«ការសន្យារបស់គម្រោងរបស់យើង គឺរួមមានទាំងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មបម្រើអតិថិជនរបស់យើងនៅគ្រប់សាខាទូទាំងប្រទេស។ យើងផ្តល់ជូននូវសេវាកម្មអតិថិជនតាមអតិថិជននីមួយៗ ដោយប្រើប្រាស់បីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិនក្នុងគ្រប់សាខាទាំងអស់របស់យើង។ យើងក៏បានកែប្រែវេបសាយផ្លូវការ កម្មវិធីទូរស័ព្ទ មជ្ឈមណ្ឌលអេឡិចត្រូនិច yes e-hubs ក៏ដូចជាមជ្ឈមណ្ឌល yes hub របស់យើងផងដែរ។ សព្វថ្ងៃនេះយើងមានមជ្ឈមណ្ឌលផ្តល់សេវាផ្ទាល់ចំនួន ២៧ កន្លែងនៅទូទាំងប្រទេស ហើយចំនួននេះកំពុងតែកើនឡើងជាលំដាប់ផងដែរ។ អ្វីដែលធ្វើឲ្យយើងប្លែកខុសពីគេ គឺវត្តមានដ៏យូរអង្វែងនិងការចាក់ឫសដ៏ជ្រាលជ្រៅនៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមការងាររបស់យើងដែលមមានជំនាញវិជ្ជាជីវៈកម្រិតអន្តរជាតិដែលអាចប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតនៅក្នុងវិស័យនេះ។ យើងពិតជាពេញចិត្តនិងប្តេជ្ញាចិត្តយ៉ាងមុតមាំហើយនិយាយថា «បាទ / ចាស» ក្នុងការផ្តល់ជូននូវសេវាកម្ម 4G ដ៏ល្អបំផុតនៅទូទាំងប្រទេសជូនអតិថិជនទាំងអស់»។

yes seatel ទើបតែបានចាប់ផ្តើមការផ្តល់ជូននូវប្រូម៉ូសិនពិសេសថ្មីដែលផ្តល់ជូនការមើល YouTube អត់គិតថ្លៃសម្រាប់រយៈពេល ៧ ថ្ងៃ ទៅកាន់អតិថិជនថ្មីទាំងអស់។ យើងក៏មានគម្រោងប្រកាសអំពីកម្មវិធីដៃគូជាផ្លូវការជាមួយ YouTube ផងដែរនៅកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ។

ពត៌មានបន្ថែម អំពីក្រុមហ៊ុន Seatel
ក្រុមហ៊ុន South East Asia Telecom Group Ltd (“seatel”) ត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៤។ យើងគឺជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ គម្រោង yes seatel របស់យើងបានសន្យាថានឹងផ្តល់នូវប្រព័ន្ធ 4G ដ៏ល្អបំផុតនៅទូទាំងប្រទេស។ យើងមានសេវា 4G VoLTE ដែលគ្របដណ្តប់ប្រជាជនចំនួន ៨៥% នៅគ្រប់ ២៥ ខេត្តក្រុង។ ក្រុមការងាររបស់យើងមានអ្នកជំនាញក្នុងស្រុកនិងអន្តរជាតិជាង ១,០០០ នាក់ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជនក្នុងបីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន តាមរយៈវេបសាយ ទូរស័ព្ទដៃ ការហៅទូរស័ព្ទលើតុ ក៏ដូចជា ការបម្រើអតិថិជនដោយផ្ទាល់ក្នុងមជ្ឈមណ្ឌល yes hub ចំនួន ២៧ កន្លែងនៅទូទាំងប្រទេសផងដែរ។ សូមស្វាគមន៍មកកាន់យុគសម័យ yes។

អត្ថបទអ្នកចង់អាន

ការលាងសម្អាតហ្វ្រាំងរបស់រថយន្ត ពិតជាចាំបាច់មែន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អ្នកបើកបររថយន្តមួយចំនួន មិនសូវបានគិតពីហ្រ្វាំងរថយន្តរបស់ខ្លួនទេ រហូតដល់ហ្វ្រាំងឈប់ដំណើរការក៏មានដែរ។ ប៉ុន្តែប្រសិនបើអ្នកគឺជាអ្នកបើកបរដ៏ឆ្លាតវៃ អ្នកគ...

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

មុខងារថ្មីពី Instagram គឺជាអ្វី?

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

កាលពីខែសីហា Facebook និង Instagram បានប្រកាសថាពួកគេនឹងបង្ហាញនូវមុខងារថ្មី គឺ Dashboard ដែលនឹងតាមដានអំពីថេរវេលាដែលអ្នកប្រើប្រាស់បានចំណាយនៅក្នុងកម្មវ...

វិធីសាស្រ្តការពារ អត្ថបទសារ នៅលើទូរសព្ទ iPhone

ដោយ: ដួងច័ន្ទ 9 PM, Thursday, 16 Feb, 2017

ព័ត៌មានឯកជនផ្ទាល់ខ្លួន មិនមែនសំដៅលើគ្រប់ព័ត៌មាន ដែលបានផ្ញើចេញ និងព័ត៌មានដែលទទួលបានទទួលបាន តាមរយៈអ៊ីនធឺណេត។ ពេលខ្លះយើងចង់បានភាពឯកជនកាន់តែច្រើន នៅក្ន...

Tomnerb.Com - YouTube Channel