ចូលចិត្តទំនើប

ទូរសព្ទ Mi CC ផលិតផលឡើងសម្រាប់យុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Monday, 01 Jul, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Xiaomi ថ្មីៗនេះកំពុងជួបប្រទះនឹងបញ្ហាក្នុងការលក់ផលិតផលទូរសព្ទដៃ ដូច្នេះហើយបានជាពេលនេះក្រុមហ៊ុននេះកំពុងផ្សព្វផ្សាយការផ្តល់ជូនថ្មីរបស់ក្រុមហ៊ុន ដែលផ្តោតសំខាន់ចំពោះក្រុមអតិថិជន ជ្រើសរើសជាពិសេស។


នៅក្នុងករណីនេះ ក្រុមហ៊ុន Xiaomi កំពុងផ្តោតគោលដៅលើមនុស្សវ័យក្មេង ជាមួយនឹងការបញ្ចេញលក់ទូរសព្ទថ្មី ម៉ូដែល Mi CC ដែលជាស៊េរីទូរសព្ទ Smartphone ថ្មី មានគោលបំណង ប្រែក្លាយខ្លួនឱ្យទៅជានិន្នាការទូរសព្ទចល័តថ្មី សម្រាប់យុវវ័យនៅជុំវិញពិភពលោក។ ម៉ូដែល Mi CC ជាពាក្យកាត់នៃពាក្យ Camera+Camera សម្តៅលើទូរសព្ទដៃជំនាន់ថ្មី ដែលមានបណ្តុំកាមេរ៉ាភ្លោះ។ នេះអាចជាសញ្ញាបង្ហាញថាក្រុមហ៊ុន Xiaomi សង្ឃឹមថានឹងអាចទាក់ទាញចំណាប់អារម្មណ៍យុវវ័យ ដោយធ្វើការជំរុញបច្ចេកវិទ្យាថតរូប ទៅក្នុងផលិតផលនាពេលអនាគត។ ព័ត៌មានលម្អិតនានាពុំទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែទូរសព្ទថ្មីនេះនឹងមានបំពាក់កាមេរ៉ា ទាំងខាងមុខ និងខាងក្រោយ បន្ថែមជាមួយបច្ចេកវិទ្យាថ្មីដែលកំពុងឈានមុខនៅក្នុងវិស័យទូរសព្ទចល័ត ដែលទទួលបានការគាំទ្រដោយមន្ទីរពិសោធន៍ AI Beauty Lab ដែលទើបនឹងបានបង្កើតថ្មីរួមគ្នារវាង Xiaomi និង Meitu។

ដើម្បីផលិតផលស៊េរីទូរសព្ទថ្មីមួយនេះ ក្រុមហ៊ុន Xiaomi បានជួលក្រុមការងារផលិតវ័យក្មេងមួយក្រុម ដែលក្នុងនោះមានសមាជិកពាក់កណ្តាលមានជំនាញផ្នែកសិល្បៈ។ នេះជាវិធីសាស្រ្តដ៏ប្លែកមួយនៅក្នុងវិស័យមួយដែលគ្របដណ្តប់ដោយនិសិ្សតដែលបញ្ចប់ការសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។


ផលិតផលដទៃទៀតនៅក្នុងស្រឡាយម៉ូដេល Mi រួមមានទូរសព្ទម៉ូដែល Mi 9 ដែលជាទូរសព្ទមានតម្លៃសមរម្យ និងទូរសព្ទម៉ូដែល Mi Mix 3។ ចំណែកទូរសព្ទម៉ូដែល Redmi ត្រូវបានបង្វែរចេញទៅក្នុងម៉ាកសញ្ញាផ្ទាល់ខ្លួនដាច់ដោយឡែក។

កន្លងមកនេះមានមតិរិះគន់មួយចំនួនបានលើកឡើងថា ឈ្មោះផលិតផលរបស់ក្រុមហ៊ុន Xiaomi មានលក្ខណៈស្មុគស្មាញ និងភ័ន្តច្រឡំ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន លោក Lei Jun បានលើកឡើងថា ការបញ្ចេញផលិតផលថ្មីនេះ គឺជាផ្នែកមួយនៃការបញ្ជាក់ច្បាស់អំពីភាពខុសគ្នានៃម៉ាកសញ្ញាជាច្រើននៅក្នុងស្រឡាយផលិតផលរបស់ក្រុមហ៊ុន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ LG ស៊េរីឆ្នាំ 2019 កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 28 Jan, 2019

ព្រឹត្តិការណ៍ CES ឆ្នាំ 2019 មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG បានត្រៀមខ្លួនរួចរាល់ សម្រាប់បង្ហាញជូនព័ត៌មានទាំងឡាយណាទាក់ទងនឹងផលិតផលទូរទស្...

កាន់តែប្លែកជាមួយ Keyboard ពីរជាន់!

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ផលិតផល Keyboard ហាក់ដូចជាមិនមានអ្វីថ្មី គួរឱ្យទាក់ទាញចំណាប់អារម្មណ៍សោះមែនទេ? ជាមួយនឹងការរចនាទម្រង់វែង មាន Layout កម្រាស់ស្តើង ទាមទារឱ្យអ្នកត្រូវធ្វ...

SteelSeries បានផលិតកាសស្តាប់ឥតខ្សែដ៏ល្អបំផុត សក្តិសមជាមួយនឹង Nintendo Switch

ដោយ: ភារុន 8 AM, Monday, 09 Sep, 2019

បន្ទាប់ពីក្រុមហ៊ុន Nintendo Switch បានបើកដំណើរការឧបករណ៍លេងហ្គេមដ៏ល្អបំផុតរបស់ខ្លួន ដោយគ្មាការគាំទ្រពី Bluetooth អស់រយៈពេលជាយូរណាស់មកហើយ។ ទីបំផុតឥឡូ...

តោះមកដឹង! តិចនិចជួសជុល ទូរស័ព្ទ Samsung Galaxy S9 មានបញ្ហាមិនកាន់ថ្ម

ដោយ: ភារុន 9 AM, Wednesday, 20 Feb, 2019

ទូរស័ព្ទ Galaxy S9 ត្រូវបានគេផលិតឡើងឱ្យមានលក្ខណៈពិសេសៗ ដ៏ល្អបំផុត គ្រប់បែបយ៉ាង និងបង្កើតគុណភាព និង ការរចនាម៉ូដដ៏ល្អឥតខ្ចោះផងដែរ។ ទាំងនេះគឺជាផ្នែកដ៏...

Tomnerb.Com - YouTube Channel