ចូលចិត្តទំនើប

ទូរសព្ទ Xiaomi Mi 9 នឹងចេញលក់ នៅអឺរ៉ុបនៅចុងខែកុម្ភៈ

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ទូរសព្ទ Android ម៉ូដែលចុងក្រោយបង្អស់របស់ Xiaomi គឺ Mi 9 នឹងវាយលុកទីផ្សារនៅតំបន់អឺរ៉ុបនៅថ្ងៃទី 28 ខែកុម្ភៈ ឆាប់ៗនេះហើយ។
នៅក្នុងសន្និសីទកាសែតនៅក្នុងទីក្រុង Barcelona ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថាទូរសព្ទ Mi 9 នឹងចេញលក់ទាំងក្នុងជម្រើសឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB និង 128GB នៅក្នុងតម្លៃប្រមាណ $510 និង $566។

ទូរសព្ទ Mi 9 មានរូបរាងបែបស្ព័រដ៏ទាក់ទាញជាមួយនឹងអេក្រង់ FHD+ (1080×2340) AMOLED ទំហំ 6.39 inch ជាមួយនឹង Notch ទម្រង់ដំណក់ទឹកភ្នែក និងមាន Ratio ទំហំ 19:6។ វាក៏មានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Qualcomm Snapdragon 855 មាន RAM ទំហំ 6GB និងមានថ្មមានកម្លាំង 3,300mAh ផងដែរ។

និយាយឱ្យខ្លី ទូរសព្ទថ្មីនេះអាចជាទូរសព្ទដ៏ខ្លាំងមួយ។ ម៉ូដែល Mi 9 ដំណើរការប្រព័ន្ធ Android Pie ជាមួយ MIUI Skin ដ៏ល្បីល្បាញរបស់ Xiaomi។ ដូចគ្នានឹងម៉ូដែលជាទូទៅ ទូរសព្ទនេះត្រូវបានរចនាជាមួយពណ៌ចម្រុះ ហើយអ្នកអាចផ្លាស់ប្តូរចំណុចភាគច្រើនរបស់វា ជាមួយកម្មវិធីរបស់ក្រុមហ៊ុនភាគីទីបីដែលមាននៅលើ Play Store។

នេះជាឆ្នាំ 2019 ដូច្នេះវាប្រាកដណាស់ថាទូរសព្ទនេះមានប្រព័ន្ធបញ្ចូលថាមពលល្បឿនលឿន និងមាន Fingerprint Sensor បំពាក់នៅពីក្រោមអេក្រង់។ ម៉ូដែល Mi 9 ក៏មានបណ្តុំកាមេរ៉ា 3 គ្រាប់ផងដែរ នៅផ្នែកខាងក្រោយ ដែលមានកាមេរ៉ាទំហំ 42 Megapixel មួយគ្រាប់សម្រាប់ការថតរូបបឋម កាមេរ៉ាទំហំ 12 megapixel មួយគ្រាប់ ជាកាមេរ៉ា Telephoto និងកាមេរ៉ាទំហំ 16 megapixel មួយគ្រាប់ ជាកាមេរ៉ា Wide-Angle។ យោងតាមគេហទំព័រ GSM Arena នេះជាបណ្តុំកាមេរ៉ាបីគ្រាប់ដ៏ទាក់ទាញ ប៉ុន្តែមិនមានកាមេរ៉ាមួយណាមានមុខងារ Optical Stabilization ឡើយ។
ទូរសព្ទនេះនឹងមានជម្រើសពណ៌ Piano Black, Ocean Blue និង Lavender Violet។ សម្រាប់ជម្រើសពណ៌ Ocean Blue និង Lavender Violet នឹងមានលក្ខណៈពិសេស ដោយមាន Shimmer បែបឥន្ធនូ នៅពេលដែលអ្នកដាក់វាផ្អៀងផ្អងទៅមុខ និងទៅក្រោយ។ យើងមិនទាន់ទទួលបានព័ត៌មានអំពីម៉ូដែល Mi 9 Explorer Edition ជាមួយនឹងផ្ទាំងខាងក្រោយបែប Not-Quite-Genuine ថ្លា នឹងចេញលក់នៅក្រៅតំបន់អឺរ៉ុបឬអត់ទេ។

យ៉ាងណាមិញ ទូរសព្ទ Mi 9 នៅតែអាចជាទូរសព្ទមានគុណតម្លៃដ៏ខ្ពស់មួយ សម្រាប់អ្នកមានលទ្ធភាពសមរម្យ។ ប្រៀបធៀបជាមួយនឹងទូរសព្ទ OnePlus 6T ដែលបច្ចុប្បន្នចាប់ផ្តើមក្នុងតម្លៃ $549 នៅតំបន់អឺរ៉ុប និងទូរសព្ទទើបប្រកាសថ្មី Samsung Galaxy S10 ដែលមានតម្លៃ $900 ទូរសព្ទ Mi 9 ជាជម្រើសសម្រាប់អ្នកដែលចង់បានទូរសព្ទមានគុណភាពខ្ពស់ និងមានតម្លៃសម រម្យ។

ក្រុមហ៊ុន Xiaomi ក៏បានប្រើប្រាស់ឱកាសនេះក្នុងការប្រកាសពីជម្រើសម៉ូដែល 5G នៃម៉ូដែលលំដាប់ខ្ពស់ Mi Mix 3 Slider ផងដែរ។ Version ថ្មីនេះនឹងរក្សាបាននូវលក្ខណៈពិសេសមូលដ្ឋានដដែល រួមមានអេក្រង់ FHD+(2340×1080) AMOLED ទំហំ 6.4 inch កាមេរ៉ាទំហំ 12 megapixel មានសម្រាប់ភាពថតវីដេអូ Slow-Motion ក្នុងល្បឿន 960 fps។ ការផ្លាស់ប្តូរធំៗមានដូចជាប្រព័ន្ធប្រតិបត្តិការ Qualcomm Snapdragon 855 ត្រូវបានពង្រឹងចេញពីបន្ទះឈីបដើម 845 មានថ្មកម្លាំង 3800mAh និងមាន Snapdragon X50 Modem ដែលអាចគ្រប់គ្រងល្បឿននៃការទាញយកលើសពី 2 Gigabit ដោយសារគុណសម្បត្តិនៃប្រព័ន្ធ Hybrid Cooling ដ៏ពិសេស។ ម៉ូដែល Mi Mix 3 5G នឹងមានចេញលក់នៅអឺរ៉ុបនៅក្នុងខែឧសភា ក្នុងតម្លៃប្រមាណ $679 នៅក្នុងជម្រើសពណ៌ Onyx Black និង Sapphire Blue៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

LG GWatch នឹងមាន Version ដាក់ស៊ីមកាត 3G?

ដោយ: ដាលីស 2 PM, Monday, 13 Apr, 2015

បន្ទាប់ពីខាង LG បានព្រលែងរូបភាពបង្អួត និង Specification ចេញមកខ្លះហើយនោះ សម្រាប់នាឡិកា LG GWatch មើលទៅហាក់ដូចជាទទួលបានការស្វាគមន៍ពីបណ្តាអ្នកប្រើប្រា...

ក្រុមហ៊ុនទូរស័ព្ទចិន ផលិតម៉ាស៊ីនឆុងកាហ្វេ

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

ប្រទេសចិន មិនមែនជាប្រទេសឧស្សាហកម្មធុនតូច ឬមធ្យមទេ តែក៏មានឧស្សាកម្មធំ និងប្រកបដោយបច្ចេកវិទ្យាទាន់សម័យដែរ។ ចិនមានផលិតទូរស័ព្ទ និងផលិតគ្រឿងអេឡិត្រូនិច...

GoTenna អង់តែន សម្រាប់កន្លែងដែលគ្មានសេវា

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

ថ្មីៗចុងក្រោយគេបំផុតនេះ ក្រុមហ៊ុនផលិតអង់តែនសេវាទូរស័ព្ទដៃបានរិះរកឃើញ និងផលិតឧបករណ៍ដែលអាច​ជួយយើងមិនឱ្យបាត់បង់រាល់ការទំនាក់ទំនងឡើងបាន នោះគឺ អង់តែន Go...

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរ...

Tomnerb.Com - YouTube Channel