ចូលចិត្តទំនើប

Xiaomi Redmi Note 7 មានកាមេរ៉ា 48MP

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

កាលពីចុងឆ្នាំមុន ប្រធានក្រុមហ៊ុន Xiaomi លោក Lin Bin បានបង្ហើបពីម៉ូដែលទូរសព្ទដៃជំនាន់ថ្មី ដែលនឹងបំពាក់ជាមួយកាមេរ៉ាទំហំ 48 Megapixel ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញរូបរាងរបស់វាពេញលេញហើយ។
ក្រៅពីលក្ខណៈពិសេសដ៏ទាក់ទាញ វាគឺជាទូរសព្ទដៃដែលត្រូវបានផលិតឡើងជ្រកក្រោមស្រឡាយផលិតផលទូរសព្ទកម្រិតដំបូង Redmi ដែលមានឈ្មោះថា Redmi Note 7។

ការរចនារូបរាងដ៏ស្រស់ស្អាត ធ្វើឱ្យទូរសព្ទថ្មីនេះមានសណ្ឋានស្រដៀងនឹងទូរសព្ទតម្លៃទាប មានទំហំតូចម៉ូដែល Mi Play ដែលបានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុន ជាមួយនឹងអេក្រង់មាន Notch ខាងរង្វង់ មានផ្ទាំងខាងក្រោយមានពណ៌ចម្រុះប្រដេញគ្នា មាន Fingerprint Sensor បំពាក់នៅពីក្រោយ និងមានកាមេរ៉ាក្រោយភ្លោះមួយគូ ដែលក្នុងចំណោមនោះកាមេរ៉ាមួយគ្រឿង មានបំពាក់ Sensor ទំហំ 48 megapixel និងមាន Lens ប្រភេទ f/1.8 ហើយកាមេរ៉ាមួយគ្រឿងទៀតមានទំហំ 5 megapixel និងប្រើប្រាស់សម្រាប់ Depth Information។
កាមេរ៉ានេះអាចចាប់យករូបភាពជាមួយ 48 million tiny 0.8-micron Pixel នៅក្នុងពន្លឺសមរម្យ ឬធ្វើការរួមបញ្ចូល Pixel ដើម្បីទទួលបានរូបថតកម្រិត 12 megapixel ដែលត្រូវបានចាប់យកជាមួយនឹង 1.6-micro Pixel។ Sensor នេះមានទំហំធំជាងអ្វីដែលតែងតែប្រើប្រាស់នៅលើទូរសព្ទ Smartphone បន្តិច ដែលគួរតែអាចផ្តល់ឱ្យវានូវសមត្ថភាពប្រមូលពន្លឺបានកាន់តែខ្លាំង។ ប្រាកដណាស់ថា Hardware គ្រាន់តែជាចំណែកពាក់កណ្តាលនៃកាមេរ៉ានៅលើទូរសព្ទប៉ុណ្ណោះ ដូច្នេះយើងត្រូវរងចាំមើលពីសមត្ថភាពពិតប្រាកដរបស់វា នៅពេលអនុវត្តជាក់ស្តែងថាតើវាដំណើរការយ៉ាងដូចម្តេច។

លក្ខណៈពិសេសដទៃទៀតរបស់ Redmi Note 7 មានដូចជា អេក្រង់ទំហំ 6.3 inch 19.5:9 ជាប្រភេទអេក្រង់ 1080p មានប្រព័ន្ធប្រតិបត្តិការ Snapdragon 660 មានកាមេរ៉ា Selfie ទំហំ 13 megapixel មានថ្មកម្លាំង 4,000mAh ប្រើប្រាស់ឧបករណ៍សាកថ្ម USB-C និងមានរន្ធដោតកាសស្តាប់មួយ។
កាលពីសប្តាហ៍មុន លោក Lei Jun នាយកប្រតិបត្តិរបស់ Xiaomi បានប្រកាសថា ម៉ូដែល Redmi នាពេលនេះអាចប្រតិបត្តិការក្នុងនាមជាម៉ាកសញ្ញាឯករាជ្យ ដោយផ្តោតលើប្រព័ន្ធ E-Commerce និងប្រសិទ្ធភាពតម្លៃ ដែលអាចឱ្យក្រុមហ៊ុនធ្វើការផ្តោតការយកចិត្តទុកដាក់លើការផលិតទូរសព្ទកម្រិតមធ្យម និងខ្ពស់បាន។ ពីមុន ទូរសព្ទ Redmi ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែរហូតមកទល់ពេលនេះ Xiaomi មិនទាន់បានបង្ហាញថាវាជាផលិតផលរបស់ក្រុមហ៊ុនទេ។ ប៉ុន្តែនាពេលនេះ ម៉ូដែល Note 7 មានបង្កប់ស្លាកសញ្ញាថ្មី នៅខាងក្រោយ សរសេរថា Redmi by Xiaomi។

Redmi Note 7 នឹងចាប់ផ្តើមលក់ក្នុងតម្លៃ $150 សម្រាប់ម៉ូដែលមាន RAM ទំហំ 3GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB និងកើនតម្លៃរហូតដល់ $200 សម្រាប់ម៉ូដែលមាន RAM ទំហំ 6GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB។
លោក Lei បានធ្វើការប្រៀបធៀបទូរសព្ទ Note 7 ទៅនឹងទូរសព្ទ 2 ម៉ូដែលផ្សេងទៀត ដែលមានកាមេរ៉ាទំហំ 48 megapixel គឺទូរសព្ទ Honor View 20 និង Huawei Nova 4។

ទូរសព្ទ Redmi Note 7 នឹងមានវត្តមាននៅក្នុងប្រទេសចិនជាបឋម ប៉ុន្តែវាក៏អាចបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌាផងដែរ និងទីផ្សារដទៃទៀតក្នុងពេលបន្តបន្ទាប់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

មានអ្វីពិសេសពី LG Watch W7?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

នាឡិកាដៃ Android Wear ថ្មីៗទទួលបានការវិវត្តថ្មីៗជាច្រើន ហើយនាពេលនេះវាក៏ត្រូវការមុខងារថ្មីចេញពី Hardware ដើម្បីដំណើរការផងដែរ។ នេះជាចំណុចដែលនាឡិកា Wa...

Model S រថយន្ត ថាច់ស្គ្រីន របស់ក្រុមហ៊ុន Tesla Motors

ដោយ: ដាលីស 11 PM, Friday, 08 May, 2015

បើនិយាយទៅនៅក្នុង ពិភពបច្ចេកវិទ្យា នាយុគសម័យនេះ មិនថាតែសម្លឹងមើលទៅខាងណាទេ​ អ្វីៗក៏ស្ទើរតែជាថាច់ស្គ្រីនទាំងអស់ទៅហើយ ទាំងទូរស័ព្ទ ស្មាតធីវី អេក្រង់ណូត...

Moodo ឧបករណ៍បាញ់ក្លិនក្រអូប ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

ក្លិន គឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ដូច្នេះហើយទើបម៉ាស៊ីន Moodo ត្រូវបានបង្កើត ឡើង។ វាជាឧបករណ៍បាញ់ក្លិនក្រអូបក្នុងបន្ទប់ ដែលផ្តល់នូវជម្រើស...

ថេបប្លេត Honor WaterPlay បង្ហាញមុខនៅចិន ថ្ងៃទី១១

ដោយ: ស. លីង 8 PM, Wednesday, 25 Oct, 2017

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានចេញលក់ Honor WaterPlay Tablet រួមជាមួយនឹង Honor 7X smartphone។ Huawei Honor WaterPlay...

Tomnerb.Com - YouTube Channel