ចូលចិត្តទំនើប

Xiaomi គ្រោងបង្កើនតួលេខគុណនឹង 3 ក្នុងទីផ្សារអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមិនទាន់បង្កើតចំណាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែកត្តានេះទំនងដូចជាមិនរំខានអារម្មណ៍របស់ពួកគេខ្លាំងនោះទេ ព្រោះពួកគេទំនងដូចជាមមាញឹកក្នុងការផ្តោតនៅលើទីផ្សារក្នុងតំបន់អឺរ៉ុបជំនួសវិញ។
ឧទាហរណ៍ចុងក្រោយបង្អស់នៅក្នុងបំលាស់ប្តូរចំណាប់អារម្មណ៍នេះគឺការប្រកាសរបស់ក្រុមហ៊ុន Xiaomi ដែលបង្ហាញថា ក្រុមហ៊ុនមានគម្រោងបង្កើនតួលេខតំណាងចែកចាយផលិតផលរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបនៅដំណាច់ឆ្នាំនេះ។
សេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC បានលើកឡើងថា ក្រុមហ៊ុននេះមានបំណងធ្វើដំណើរចាប់ពីតួលេខហាងតិចជាង 50 នៅចុងឆ្នាំ 2018 ឆ្ពោះទៅកាន់តួលេខហាងច្រើនជាង 150 នៅដំណាច់ឆ្នាំ 2019។ លោក Wang Xiang អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Xiaomi បានលើកឡើងថា «នេះគឺជាគោលដៅដ៏ធំសម្បើមរបស់ក្រុមហ៊ុន»។

វាក៏ជាផ្នែកមួយនៃការបង្កើតនិន្នាការថ្មីមួយផងដែរ។ ម៉ាសសញ្ញាផលិតផលរបស់ប្រទេសចិន មានដូចជា Xiaomi, Huawei, Oppo, Vivo និង OnePlus បាននឹងកំពុងក្តោបយកចំណែកទីផ្សារក្នុងតំបន់អឺរ៉ុបកាន់តែច្រើនឡើងៗ។ នៅក្នុងតី្រមាសចុងក្រោយនៃឆ្នាំ 2018 អ្នកវិភាគទីផ្សារបានចេញសេចក្តីរាយការណ៍មួយលើកឡើងថា ក្រុមហ៊ុនចិនទាំងនោះស្ថិតក្នុងលំដាប់ទី 3 មានអត្រា 32% នៃចំនួនការដឹកជញ្ជូនទូរសព្ទ Smartphone សរុបនៅក្នុងតំបន់អឺរ៉ុប ដោយក្នុងនោះក្រុមហ៊ុន Huawei បានចាប់យកចំណែកទីផ្សារធំជាងគេ រហូតដល់ 23%។
នៅក្នុងនោះមានហេតុផលជាច្រើនដែលនាំទៅរកស្ថានភាពទីផ្សារដូចខាងលើ។ ហេតុផលទីមួយគឺប្រព័ន្ធ Mobile Ecosystem នៅក្នុងសហរដ្ឋអាមេរិក ដែលពឹងផ្អែកខ្លាំងលើការចែកចាយតាម រយៈក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ។

នេះអាចជាកត្តាដ៏លំបាកសម្រាប់ក្រុមហ៊ុនក្រៅស្រុកក្នុងការចូលរួមក្នុងទីផ្សារ។ ហេតុផលមួយទៀត គឺភាពជាគូសត្រូវនៃ US Intelligence Agencies ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន។ ក្រុមហ៊ុន Huawei និង ZTE ត្រូវបានកត់សម្គាល់ថាជាក្រុមហ៊ុនផ្តល់ការគម្រាមកំហែង ដោយប្រធាន FBI, CIA និង NSA បានអនុវត្តគោលការណ៍ជ្រុលហួស ដោយធ្វើការព្រមានដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ អំពីការជ្រើសរើសទិញផលិតផលទូរសព្ទរបស់ក្រុមហ៊ុន Huawei។ កត្តានេះបានជំរុញឱ្យមានបញ្ហានៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូរសព្ទរបស់អាមេរិក និងជាងនេះទៅទៀតគឺប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។

ប៉ុន្តែដោយការផ្តោតអាជីវកម្មនៅក្នុងតំបន់អឺរ៉ុប ក្រុមហ៊ុនចិនទាំងនោះកំពុងពង្រីកចំណែកទីផ្សាររបស់ខ្លួនជាសកល។ ដូចដែលសារព័ត៌មាន CNBC បានធ្វើការកត់សម្គាល់ តួលេខដឹកជញ្ជូនផលិតផលនៅក្នុងតំបន់អឺរ៉ុបរបស់ក្រុមហ៊ុន Xiaomi និង Huawei បានកើនឡើងរហូតដល់អត្រា 62% សម្រាប់ Xiaomi និង 52% សម្រាប់ Huawei នៅក្នុងត្រីមាសថ្មីៗនេះ ខណៈដែលតួលេខរបស់ក្រុមហ៊ុន Apple និង Samsung កំពុងធ្លាក់ចុះនៅក្នុងពេលតែមួយ។
ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន ធ្លាប់ជាក្រុមហ៊ុនដែលមានកិត្តិសព្ទល្បីល្បាញលើការផលិតឧបករណ៍មានបច្ចេកវិទ្យាខ្ពស់ និងមានតម្លៃទាប។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនទាំងនោះក៏បានបង្ហាញថាពួកគេអាចបង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងមុខងារពិសេសថ្មីៗ ដូចជាអេក្រង់មាន Bezel កាន់តែតូច និងកាមេរ៉ា Multi-Lens ទៅកាន់ទីផ្សារបានរហ័សជាងក្រុមហ៊ុនជាដៃគូប្រជែង។

សំណួរតែមួយនៅពេលនេះគឺ តើនៅសល់រយៈពេលយូរប៉ុណ្ណាទៀត ដែលអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចស្ថិតនៅក្រៅឥទ្ធិពលរបស់ក្រុមហ៊ុនចិនទាំងនេះ?

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

iPhone 7 អាច Pre-Order ចាប់ពី​ថ្ងៃទី 9 កញ្ញា​ ខាងមុខនេះ​ហេីយ!

ដោយ: WangSang 12 AM, Saturday, 30 Jul, 2016

iPhone7 និង iPhone7 Pro អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅកំឡុុងខែ កញ្ញា ព្រមជាមួយនឹងកក់ទុកជាមុន ចាប់ពីថ្ងៃទី 9 កញ្ញា ហើយ Apple នឹងបញ្ចេញលក់សប្តាហ៍បន្ទា...

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tab...

បាសដ៏តូចពី LG តែសម្លេងលឺខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 06 Mar, 2019

តើអ្នកចូលចិត្តស្តាប់តន្រ្តីមែនទេ? ថ្ងៃនេះ ទំនើប សូមណែនាំឧបករណ៍បំពងសម្លេងម៉ូដែល PH1R ពីក្រុមហ៊ុន LG ដែលជាឧបករណ៍បំពងសម្លេងដ៏តូចមួយ តែមានសមត្ថភាពដ៏អសា...

ទំនងណាស់! កំពូលឧបករណ៍អេឡិចត្រូនិច (Gadgets) ទាំង 9 នេះ!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ភាពខ្ជិលច្រអូស មិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ ប៉ុន្តែវាក៏ជាកត្តាមួយ ជួយជម្រុញយ៉ាងខ្លាំង ដល់អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ បានខិតខំប្រឹងប្រែង...

Tomnerb.Com - YouTube Channel