ចូលចិត្តទំនើប

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខាងស្តាំនៃអេក្រង់ទូរសព្ទ។
ឥទ្ធិពលនៅពេលដែលអ្នកកាន់ទូរសព្ទ Galaxy S9 ឬ Galaxy Note 9 គឺវាមានអារម្មណ៍ដូចជាអ្នកកំពុងតែកាន់កាប់អ៊ីនធឺណេតផ្ទាល់នៅក្នុងដៃរបស់អ្នក។ ចំពោះទូរសព្ទ Galaxy S10 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ត្រូវបានគេរំពឹងថានឹងមានគែមទាំងខាងឆ្វេង និងខាងស្តាំកោងដូចគ្នា។ ប៉ុន្តែ ចុះបើផ្នែកខាងក្រោម និងខាងលើ ក៏មានគែមកោងដូចគ្នាដែរ តើយ៉ាងណាដែរ?

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតទូរសព្ទដៃរបស់ប្រទេសចិន គឺក្រុមហ៊ុន Xiaomi បានផ្សព្វផ្សាយពីប័ណ្ណប៉ាតង់មួយសន្លឹង សម្រាប់អេក្រង់ទូរសព្ទដែលមានគែមទាំងបួនមានរាងកោង (គឺទាំងខាងលើ ក្រោម ឆ្វេង និងស្តាំ)។
យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ LetsGoDigital បានបង្ហាញថា ប័ណ្ណប៉ាតង់នោះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុង World Intellectual Property Office (WIPO) Global Design Database។

នៅក្នុងការផ្សព្វផ្សាយនោះក៏មានរួមបញ្ចូលនូវរូបភាព ដែលបង្ហាញពីរូបរាងទូរសព្ទ Xiaomi ពណ៌ខៀវមួយគ្រឿង ជាមួយនឹងអេក្រង់ដែលមានរាងកោងទាំង 4 ជ្រុង។ រូបភាពនោះបានបង្ហាញនូវរូបរាងទូរសព្ទដ៏ស្រស់ស្អាតមួយគ្រឿង។ ប៉ុន្តែវាមិនមែនជាការពិតឡើយ។ យ៉ាងហោចណាស់ នាពេលនេះ វាមិនទាន់ក្លាយជាការពិតនៅឡើយទេ។

រូបបង្ហាញនៅក្នុងប័ណ្ណប៉ាតង់ដែលបានផ្សព្វផ្សាយនោះ ក៏បានធ្វើឱ្យសំណួរមួយចំនួនត្រូវបានលើកឡើងដែរ។ សំណួរទាំងនោះរួមមាន៖
– នៅក្នុងរូបភាពនោះ ទូរសព្ទនោះមិនមាន Notch ទេ ដូច្នេះតើកាមេរ៉ា Selfie ស្ថិតនៅកន្លែងណាទៅ?
– នៅចំហៀងទូរសព្ទមិនមែនប៊ូតុងចុចទេ ដូច្នេះតើអ្នកបិទ ឬបើកទូរសព្ទយ៉ាងដូចម្តេចទៅ?
– តើយើងការពារសុវត្ថិភាពទូរសព្ទនៃយ៉ាងដូចម្តេចទៅ? ប្រហែលជាវាមានបំពាក់ឧបករណ៍ Fingerprint Reader នៅខាងក្រោមផ្ទៃអេក្រង់?
ក្នុងខណៈពេលនេះ ប័ណ្ណប៉ាតង់ដែលបានបង្ហាញនេះ ប្រហែលជាទាមទារនូវការគិតគូរ ពិចារណា និងវិភាគបន្ថែមបន្តទៀត ប៉ុន្តែយើងពិតជាសង្ឃឹមថា ទូរសព្ទដៃមួយគ្រឿង ជាមួយនឹងការបំពាក់អេក្រង់ដូចក្នុងរូបភាពនេះ នាថ្ងៃណាមួយនឹងត្រូវបានផលិតយ៉ាងពិតប្រាកដ។ ទម្រាំតែពេលនោះមកដល់ យើងទាំងអស់គ្នានឹងត្រូវបង្វែរចំណាប់អារម្មណ៍មកផ្តោតលើអេក្រង់ទូរសព្ទដែលអាចបត់រមូរបានសិន។

ក្រុមហ៊ុន Xiaomi មិនទាន់បានធ្វើការឆ្លើយតបទៅនឹងសំណួរដែលបានលើកឡើង ក៏ដូចជាការឆ្លើយតបទៅនឹងមតិយោបល់នានានៅឡើយទេ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

រថយន្តកំពូលៗទាំង 6 ដែលមានតម្លៃសមរម្យបំផុតក្នុងថ្ងៃនេះ

ដោយ: ភារុន 8 AM, Wednesday, 07 Nov, 2018

ពិភពរថយន្តដែលក្រុមហ៊ុនជាច្រើនផលិតឡើង ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ពិភពលោកដូចជារថយន្តម៉ាក Bugatti Ch...

Cruise AV រថយន្តគ្មានចង្កូតដំបូងរបស់ GM

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

ការវិវត្តនៃបច្ចេកវិទ្យាយានយន្ត បើកបរដោយស្វ័យប្រវត្តិ មានសន្ទុះកាន់តែខ្លាំង ហើយថ្ងៃនេះក្រុមហ៊ុន General Motor ក៏បានបោះជំហានប្រឡូកក្នុងវិស័យនេះ ជាមួយ...

Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹងចាប់ផ្តើម Pre-Order នៅសបា្តហ៍នេះហើយ

ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018

ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជ...

មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន A...

Tomnerb.Com - YouTube Channel