Xiaomi, Oppo, និង Vivo សហការគ្នា ទៅលើកម្មវិធីផ្ទេរឯកសារ ស្រដៀងគ្នានឹង AirDrop
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតចំនួន 3 របស់ប្រទេសចិនកំពុងធ្វើការរួមគ្នា ទៅលើកម្មវិធីផ្ទេរឯកសារឥតខ្សែថ្មីមួយ ដែលដំណើរការរវាងឧបករណ៍នីមួយៗដូចជា៖ ប្រព័ន្ធប្រតិបត្តិការ MIUI របស់ Xiaomi, ប្រព័ន្ធប្រតិបត្តិការ ColorOS របស់ Oppo និងប្រព័ន្ធប្រតិបត្តិការ FuntouchOS របស់ Vivo។ យោងទៅតាម ការបង្ហោះនៅលើ WeChat ដោយគណនី MIUI របស់ Xiaomi ជាផ្លូវការ បានឱ្យដឹងថាប្រព័ន្ធទាំងអស់នេះ មានមូលដ្ឋានពីប្រព័ន្ធប្រតិបត្តិការ Android រួមបញ្ចូលជាមួយនឹងប្រព័ន្ធ Peer-to-Peer។
នីតិវិធីនៅក្នុងការប្រើប្រាស់ Bluetooth ដើម្បីផ្គូរផ្គងឧបករណ៍ ដែលគួរតែមានសមត្ថភាពផ្ទេរឯកសារ ក្នុងល្បឿនលឿនរហូតដល់ 20MB ក្នុងមួយនាទី ដែលវាត្រូវបានស្នើរសុំឱ្យប្រើប្រាស់ Wi-Fi ដូចគ្នាទៅនឹងប្រព័ន្ធ AirDrop ដែលជាកម្មសិទ្ធផ្ទាល់របស់ Apple ផងដែរ។ ការបង្ហោះរបស់ក្រុមហ៊ុន Xiaomi និយាយថាក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត ក៏អាចដាក់ពាក្យ ចូលរួមសហការគ្នា ដើម្បីក្លាយជាសម្ព័ន្ធមិត្តនាពេលបច្ចុប្បន្ននេះ។ កំណែ Beta នៃសេវាកម្មនេះ គួរតែត្រូវបានចេញផ្សាយនៅចុងខែនេះផងដែរ។
នាពេលកន្លងមក ក្រុមហ៊ុន Google បានព្យាយាមប្រកាសចេញនូវសេវាកម្ម AirDrop សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដោយទទួលបានជោគជ័យខុសៗគ្នា។ ប្រព័ន្ធប្រតិបត្តិការ Android 4.0 នៅក្នុងឆ្នាំ 2011 រួមមានៈ ប្រព័ន្ធប្រតិបត្តិការ Android Beam ដែលពឹងផ្អែកទៅលើប្រព័ន្ធ NFC សម្រាប់តភ្ជាប់ឧបករណ៍ ហើយត្រូវបានដកចេញពីក្នុងប្រព័ន្ធប្រតិបត្តិការ Android Q ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ឯកសារថ្មីបំផុតរបស់ក្រុមហ៊ុន ដោយ Google App ផ្តល់ជូននូវការផ្ទេរឯកសារជាមួយនឹងការតភ្ជាប់ Bluetooth ខណៈពេលដែលប្រព័ន្ធប្រតិបត្តិការ Android Q នឹងបញ្ចូលមុខងារស្រដៀងគ្នា «Fast Share» ចូលទៅក្នុង Share Sheet ។
«Fast Share» ត្រូវបានរាយការណ៍ថា មានលក្ខណៈពិសេសរបស់ Google Play Service បានពន្យល់ពីមូលហេតុ ដែលក្រុមហ៊ុន Xiaomi, Oppo, និង Vivo កំពុងធ្វើការរួមគ្នា ដើម្បីតំឡើងលក្ខណៈពិសេសៗនៅក្នុងជំនាន់របស់ពួកគេ។ ម្យ៉ាងទៀត ក្រុមហ៊ុនទាំង 3 នេះមានចំណែកទីផ្សារ ប្រហែលពាក់កណ្តាលនៃទីផ្សារស្មាតហ្វូនចិន រហូតដល់ 46% កាលពីត្រីមាសមុន នេះបើយោងទៅតាមទិន្នន័យថ្មីៗ ដែលបានមកពីគេហទំព័រ Counterpoint Research នោះមានន័យថាពួកគេនឹងមានអ្នកប្រើប្រាស់ជាមូលដ្ឋានដ៏ច្រើនសន្ធឹកសន្ធាប់ នឹងមិនចាំបាច់ដំណើរការ ដោយប្រើប្រាស់កំណែ Android របស់ Google ទៀត។
ចម្ងល់ដ៏ធំមួយ នោះគឺថាតើក្រុមហ៊ុន Huawei ដែលបានកាន់កាប់ទីផ្សារ 34% តែម្នាក់ឯង កាលពីត្រីមាសមុន ទំនងជាចង់ចូលរួមនៅក្នុងកិច្ចសហការនេះដែរឬទេ?