ចូលចិត្តទំនើប

ទូរសព្ទ Mi Play ថ្មីពី Xiaomi តម្លៃសមរម្យ

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Dec, 2018

ថ្ងៃនេះក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន Xiaomi បានណែនាំម៉ូដែលទូរសព្ទថ្មីមួយ មានឈ្មោះថា Mi Play។ ទូរសព្ទថ្មីនេះបង្កប់ជាមួយនឹងទម្រង់ Notch ថ្មីមួយប្រភេទ ដែលជាទម្រង់ Notch មានកាមេរ៉ារាងមូល ដែលមិនមែនជាប្រភេទ Hole-Punch ដូចដែលយើងបានឃើញនៅលើទូរសព្ទ Samsung និង Huawei ទេ ប៉ុន្តែវាជំនួសដោយទម្រង់បែប Center-Aligned។

វាគឺជា Notch ប្រភេទ Water Droplet ដែលជាទម្រង់ Notch ទូទៅ ទោះបីវាមានរាងកោងក្តី។ នៅផ្នែកខាងក្រោយ ទូរសព្ទថ្មីនេះមានបំពាក់កាមេរ៉ាភ្លោះ ដែលមានទម្រង់តម្រៀបបញ្ឈរ ដូចជាទម្រង់កាមេរ៉ារបស់ iPhone X ដែរ។
ទូរសព្ទថ្មីនេះមានជម្រើសពណ៌ដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ ជាមួយនឹងជម្រើសពណ៌បែប Gradient ដ៏ពេញនិយម នៅក្នុងពណ៌ស្វាយ ឬពណ៌ក្រហម។
ទូរសព្ទ Mi Play មានលក្ខណៈសម្បត្តិពិសេសៗមួយចំនួនដូចខាងក្រោម៖
• មានអេក្រង់ប្រភេទ 1080 x 2280 មានទំហំ 5.84 inch
• បំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ MediaTek P35
• មាន RAM ទំហំ 4GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB
• បំពាក់ជាមួយថ្មមានថាមពល 3,000mAh ជាមួយនឹងរន្ធដោតបញ្ចូលថាមពលប្រភេទ Micro USB
• បំពាក់ប្រព័ន្ធ Fingerprint Sensor នៅខាងក្រោយទូរសព្ទ
• មានកាមេរ៉ាក្រោយភ្លោះមួយគូ មានទំហំ 12 Megapixel និង 2 Megapixel

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Xiaomi បានណែនាំទូរសព្ទមួយម៉ូដែល ដែលមិនមាន Notch នោះគឺទូរសព្ទម៉ូដែល Mi Mix 3 ប៉ុន្តែទូរសព្ទមួយនេះមានតម្លៃរហូតដល់ $475 និងពឹងអាស្រ័យលើ កាមេរ៉ាមេកានិច Pop-Up។
រីឯទូរសព្ទម៉ូដែល Mi Play វិញ ខណៈដែលវាមានបំពាក់នូវ Notch មួយ និងមាន Bezel កាន់តែធំ វាមានតម្លៃត្រឹមតែ $160 ប៉ុន្តែ។ យើងមិនទាន់ច្បាស់ថា តើទូរសព្ទ Xiaomi ថ្មីនេះមានសមត្ថភាព និងគុណភាពខ្លាំងប៉ុណ្ណាទេ ប៉ុន្តែតម្លៃរបស់វាពិតជាប្រសើរ និងសមរម្យសម្រាប់ការរចនាលក្ខណៈពិសេសដូចដែលមានរៀបរាប់ខាងលើ ហើយវាក៏ជាតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទកម្រិតមធ្យមដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ពី នាឡិកាឆ្លាតវៃ ស៊េរីចុងក្រោយបង្អស់របស់ Fossil

ដោយ: ភារុន 8 AM, Friday, 09 Aug, 2019

នាឡិកាឆ្លាតវៃរបស់ Fossil មានសមត្ថភាពខ្ពស់ ប៉ុន្តែវាមិនសូវមានភាពលេចធ្លោក្នុងចំណោមនាឡិកាឆ្លាតវៃដទៃទៀត ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ។ ឧ...

សូមណែនាំកាសស្តាប់ MW65 របស់ Master & Dynamic

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 May, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Master & Dynamic បានបំពេញចន្លោះប្រហោងនៅក្នុងផលិតផលកាសស្តាប់របស់ខ្លួន ជាមួយផលិតផលកាសស្តាប់ Earbuds ម៉ូដែល MW07 True Wire...

Galaxy A9 Pro ជាមួយអេក្រង់ Hole-Punch ចេញលក់ដំបូងនៅកូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានបង្អួតពីឈុតកាមេរ៉ា Quad ដំបូងជាមួយទូរសព្ទម៉ូដែល Galaxy A9 ហើយនាពេលនេះនៅក្នុងប្រទេសកូរ៉េ ក្រុមហ៊ុនបានបញ្ចេញលក់ទូរ...

កាមេរ៉ា OneStep 2 ថ្មីពី Polaroid

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Dec, 2017

កាលពី 9 ឆ្នាំមុន កាមេរ៉ា Polaroid បានឆ្លងកាត់ដំណាក់កាលក្ស័យធន ហើយវាទំនងជាកាមេរ៉ាប្រចាំម៉ូដែល និងហ្វីលថតរូបផ្តិតភ្លាម នេះនឹងរលាយបាត់រូបរលាយ ជាមួយក្រ...

Tomnerb.Com - YouTube Channel