ចូលចិត្តទំនើប

Xiaomi អាចនឹងផលិតទូរសព្ទបត់ 3 ផ្ទាំង

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 08 Jan, 2019

ទូរសព្ទបត់រមូរបានរបស់ Samsung ប្រហែលជារឿងចាស់ដែលយើងគ្រប់គ្នាតែងលើកយកមកពិភាក្សា។ ប៉ុន្តែនាពេលនេះ អ្នកចែករំលែកព័ត៌មានបែកធ្លាយដ៏ល្បីល្បាញម្នាក់ គឺ Evan Blass បានចែករំលែកវីដេអូមួយ ដែលត្រូវបានជឿជាក់ថារៀបរាប់អំពីទូរសព្ទមានអេក្រង់ 3 ផ្ទាំងអាចបត់រមូរបាន ជាផលិតផលរបស់ក្រុមហ៊ុន Xiaomi។

ខ្សែវីដេអូមានពន្លឺព្រាលៗមួយនោះ បានបង្ហាញពីតួអេក្រង់ផ្នែកខាងលើ ប៉ុន្តែយើងអាចប្រាកដថាវារូបភាពបង្ហាញពីផ្ទៃកណ្តាលនៃអេក្រង់ទូរសព្ទ។ បន្ថែមលើការផ្តល់នូវផ្ទៃអេក្រង់ផ្តេកកាន់តែធំទូលាយ អេក្រង់នៅចំហៀងចំនួន 2 អាចបត់រមូរទៅខាងក្រោយ ដើម្បីផ្តល់ឱ្យនូវអេក្រង់ទូរសព្ទដៃ មានទំហំប៉ុនអេក្រង់ទូរសព្ទធម្មតា។

នៅក្នុងនោះក៏មានភស្តុតាងមួយចំនួនទៀតគាំទ្រដល់ព័ត៌មានបែកធ្លាយនេះផងដែរ។ ប្រភពចេញពីសារព័ត៌មាន ET News បានរាយការណ៍កាលពីខែកក្កដាឆ្នាំមុនថា ក្រុមហ៊ុន Xiaomi បាននឹងកំពុងផលិតទូរសព្ទប្រភេទ Outfolding ជាមួយនឹងគម្រោងផែនការចេញលក់នៅក្នុងពេលណាមួយ ក្នុងឆ្នាំ 2019។ លើសពីនេះ ក្រុមហ៊ុននេះត្រូវបានគេដឹងថាបានធ្វើការជំរុញកាន់តែខ្លាំងហួសពីព្រំដែននៃការរចនាទូរសព្ទ Smartphone។ ឧទាហរណ៍ ទូរសព្ទម៉ូដែល Mi Mix បាន ផលិតឡើងក្នុងទម្រង់អេក្រង់ ស្ទើរតែគ្មាន Bezel ប៉ុន្មានខែមុនពេលម៉ាកសញ្ញាទូរសព្ទធំៗដទៃទៀតយកគំរូតាម។ បើសិនជាមានក្រុមហ៊ុនណាមួយបានគម្រោងធ្វើការជំរុញព្រំដែនទូរសព្ទបត់រមូរបាន នោះក្រុមហ៊ុន Xiaomi អាចនឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតទូរសព្ទទាំងនោះ។

យ៉ាងណាមិន នៅមានចំណុចជាច្រើនដែលយើងមិនបានដឹង បើសិនជាអ្នកសន្មត់ថាព័ត៌មានបែកធ្លាយនេះជាការពិត។ សំណួរជាច្រើននឹងលេចឡើងរួមមាន តើទូរសព្ទនេះនឹងមានតម្លៃដ៏ថ្លៃ ដូចអ្វីដែលយើងបានឃើញពីរូបរាងវាឬទេ? តើប្រព័ន្ធទូរសព្ទរបស់វាដំណើរការយ៉ាងដូចម្តេច? ហើយតើអ្នកត្រូវបត់អេក្រង់ទូរសព្ទទៅក្រោយ ឬត្រូវប្រឈមនឹងការកូដ រលាត់ផ្ទៃអេក្រង់ នៅពេលអ្នកបត់វាទុកនៅក្នុងហោប៉ៅ? យើងក៏អាចនិយាយបានថា ក្រុមហ៊ុន Xiaomi ប្រហែលជាកំពុងធ្វើការពិសោធន៍លើកត្តាដែលយើងបានលើកឡើងខាងលើដូចគ្នាដែរ។

ម៉ូដែលទូរសព្ទប្រភេទនេះ គួរតែដើរតួជា Halo Model សម្រាប់ទាក់ទាញអតិថិជនឱ្យមកប្រើប្រាស់ ផលិតផលរបស់ក្រុមហ៊ុន ទោះបីជាត្រូវបានដាក់លក់ក្នុងតួលេខតិចតួចក្តី។ ជាមួយគ្នានេះ វាក៏មិនមានជាបញ្ហាតូចតាចដែរ នៅក្នុងទីផ្សាទូរសព្ទ Smartphone ដែលកំពុងរីកដុះដាលកាន់តែធំនេះ។ បើសិនជាម៉ាកផលិតផលដូចជា Xiaomi មិនផលិតទូរសព្ទដ៏ទាក់ទាញមួយនោះទេ ពួកគេ អាចនឹងប្រឈមនឹងការបាត់បង់អតិថិជន ដែលអាចនឹងងាកមកចាប់អារម្មណ៍លើទូរសព្ទដែលតែងតែទទួលបានការអភិវឌ្ឍថ្មីៗ ជាបន្តបន្ទាប់វិញ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ថ្មទូរសព្ទចល័ត ដ៏តូចបំផុត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

ថាមពលថ្មរបស់ទូរសព្ទ Smartphone ពិតជាមិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាងនៅលើទូរសព្ទរបស់យើងឡើយ។ នៅពេលព្រឹក យើងស្តាប់ចម្រៀង ពិនិត្យមើលព្យា...

Gaming Laptop កាន់តែស្តើងរបស់ Asus

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

ចាប់តាំងពីកុំព្យូទ័រយួរដៃរបស់ Asus ម៉ូដែល ROG Zephyrus បានបង្ហាញវត្តមានដំបូងនៅក្នុងព្រឹត្តិការណ៍ Computex កាលពីឆ្នាំមុន វាគឺជាម៉ូដែលកុំព្យូទ័រយួរដ...

ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ LG ចុង ២០១៦ សម្រាប់ដើម ២០១៧

ដោយ: ចរិយា 10 PM, Wednesday, 04 Jan, 2017

LG Electronics ត្រូវបានចាត់ទុកជាម៉ាកផលិត ដ៏សម្បូរបែប និងទាន់សម័យកាល សម្រាប់ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ។ នៅចុងឆ្នាំ ២០១៦ ក្រុមហ៊ុន LG បានចេញ...

Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹងចាប់ផ្តើម Pre-Order នៅសបា្តហ៍នេះហើយ

ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018

ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជ...

Tomnerb.Com - YouTube Channel