ចូលចិត្តទំនើប

កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើបរបស់ Xiaomi Mi ដំបូងបង្អស់ ត្រូវបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា

ដោយ: ភារុន 10 AM, Thursday, 18 Jul, 2019

ក្រុមហ៊ុន Xiaomi Mi បានបញ្ចេញផលិតផល កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើប នៅក្នុងប្រទេសឥណ្ឌា។ សម្រាប់កាស ស្តាប់ថ្មីនេះ គឺជាផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុន ដែលបានបញ្ចេញលក់នៅក្នុងប្រទេសឥណ្ឌា ដែលស្របពេលជាមួយនឹងថ្ងៃប្រកាសលក់ដំបូងពីក្រុមហ៊ុន Amazon ។ កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើបនេះមានពីរពណ៌ ពណ៌ខ្មៅ-ក្រហម និងពណ៌ខ្មៅ-មាស ដែលអាចរកទិញបានពីអនឡាញលក់របស់ក្រុមហ៊ុន Amazon ផងដែរ។


កាសស្តាប់ត្រចៀក Xiaomi Mi Super Bass Wireless ផ្តល់ជូននូវការរចនាម៉ូតជុំវិញត្រចៀក ជាមួយនឹងចន្លោះនៅពីក្រោម Headband ដែលនៅជុំវិញត្រចៀក ហើយចំណែកថាមពលថ្មវិញ ត្រូវបានអះអាងថា អាចប្រើប្រាស់រយៈពេល 20ម៉ោងក្នុងពេលសាកថ្មពេញម្តង និងកាសស្តាប់ភ្ជាប់ជាមួយនឹងទូរសព្ទ ដោយប្រើកម្មវិធី 40mm Dynamic Drivers រួមជាមួយនឹងការតភ្ជាប់តាមរយៈ Bluetooth 5.0 ។ លើសពីនេះ កាសថ្មីនេះ ក៏មានសមត្ថភាពស្នើរសុំ ជំនួយការសម្លេងនៅលើទូរសព្ទដៃតាមរយៈកាសស្តាប់ដោយផ្ទាល់ផងដែរ។ ម្យ៉ាងទៀត ការលៃតម្រូវសម្លេង Audio ត្រូវបានបំពាក់នៅជុំវិញបាសដ៏ខ្លាំងរបស់វាថែមទៀត។


សម្រាប់ការសាកថាមពលថ្ម គឺត្រូវប្រើតាមរយៈរន្ធ Micro-USB ដែលស្ថិតនៅផ្នែកខាងក្រោម ហើយក៏ត្រូវការខ្សែតភ្ជាប់ ដើម្បីសាកថាមពលថ្ម ដែលមានប្រវែង 3.5mm ។ ម្យ៉ាងទៀត ក៏មានផលិតផលប្រកួតប្រជែង ដែលមានតម្លៃសមរម្យ និងប្រើប្រាស់ដោយគ្មានខ្សែដូចជា៖ កាសស្តាប់ Boat Rockerz 400 និងកាសស្តាប់ Ant Audio Treble 900…ជាដើម។ ប៉ុន្តែអ្វីដែលលេចធ្លោនៃកាសស្តាប់ Xiaomi Mi Super Bass Wireless នោះគឺអត្ថប្រយោជន៍នៃការរចនាម៉ូតនៅជុំវិញត្រចៀកកាស ដែលបានធ្វើឱ្យកាសស្តាប់ថ្មីនេះ ផ្តល់ដល់អ្នកស្តាប់វាទាំងឡាយមានភាពស្រួលច្រើន៕

ប្រភព: gadgets.ndtv ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

បញ្ចុះតម្លៃពិសេស និងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី LG BrandShop ក្នុងឱកាលពិធីបុណ្យអុំទូកនេះ !!

ដោយ: ទំនើប 12 AM, Monday, 30 Oct, 2017

កាន់តែពិសេសកាន់តែអស្ចារ្យ ក្នុងឱកាល ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG BrandShop បានរៀបចំកម្មវិធីប...

Game ទាំង៥ ដែលសក្តិសមសម្រាប់ Nintendo Switch

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

មនុស្សជាច្រើនកំពុងរំភើបរីករាយ និងអន្ទះសារចំពោះម៉ាស៊ីន Game Nintendo ថ្មី។ ប៉ុន្តែទោះវាជាម៉ាស៊ីនល្អយ៉ាងណាក្តី បើគ្មាន Game កំសាន្ត ក៏វាគ្រាន់តែជាប្រ...

តោះមកដឹង! គន្លឹះជួសជុល កាមេរ៉ារបស់ទូរស័ព្ទ iPhone មិន Focus

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

បើទោះបីជាកាមេរ៉ានៅលើទូរស័ព្ទ iPhone ទាំងអស់ អាចថតរូបបានល្អក៏ដោយ ប៉ុន្តែពេលខ្លះមានភាពមិនទៀងទាត់មួយចំនួនកើតឡើងផងដែរ ហើយបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន...

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ...

Tomnerb.Com - YouTube Channel