ចូលចិត្តទំនើប

Xiaomi Mi Mix 3 ជាមួយកាមេរ៉ាអូស

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរសព្ទម៉ូដែលថ្មី គឺ Mi Mix 3 ដែលជាម៉ូដែលទូរសព្ទថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងស៊េរីទូរសព្ទមានអេក្រង់ពេញ។ វាជាគឺម៉ូដែលទូរសព្ទលំដាប់ខ្ពស់ មួយទៀត របស់ក្រុមហ៊ុនចិនមួយនេះ ជាមួយនឹងអេក្រង់ដ៏ធំ ប្រភេទ Screen-to-Body Ratio បន្ថែមជាមួយលក្ខណៈពិសេស ដោយធ្វើការលាក់កាមេរ៉ាខាងមុខ នៅលើយន្តការបន្ទះអូស ហើយក៏មិនមាន Notch ដែរ។

ផ្ទុយពីទូរសព្ទ Vivo Nex ឬ Oppo Find X បន្ទះអូសកាមេរ៉ានេះមិនមានប្រើប្រាស់ថាមពលម៉ូទ័រទេ។ លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានប្រៀបធៀបការរចនាម៉ូដទូរសព្ទនេះ ជាមួយម៉ូដែលទូរសព្ទ Slide ចាស់ៗ ហើយប៉ាន់ប្រមាណថា វានឹងផ្តល់នូវភាពរីករាយសម្រាប់ការប្រើប្រាស់។
ម៉ូដែលទូរសព្ទ Mi Mix ចាស់ចំនួន 2 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន Xiaomi មានបំណងចង់កាត់បន្ថយទំហំ Bezel ជុំវិញអេក្រង់ ឱ្យបានកាន់តែច្រើនកាន់តាមដែលអាចធ្វើបាន ប៉ុន្តែក្រុមហ៊ុនព្យាករណ៍អំពី Notch ដែលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានអនុវត្តវា ដោយបានដាក់ទីតាំងកាមេរ៉ា Selfie នៅខាងក្រោមអេក្រង់ទូរសព្ទ ដែលតម្រូវឱ្យអ្នកត្រូវកាន់ទូរសព្ទត្រឡប់ក្បាលចុះក្រោម ឬត្រូវកាន់ទូរសព្ទក្នុងទម្រង់មិនសមស្របតាមធម្មតា។ ប៉ុន្តែសម្រាប់ទូរសព្ទ Mi Mix 3 រក្សាបាននូវដួងព្រលឹងរបស់ស៊េរីទូរសព្ទនេះ ខណៈដែលវាទំនងដូចជាអាចកែខៃបញ្ហាដ៏ធំចម្បងរបស់វានេះបាន។

ក្រុមហ៊ុន Xiaomi បានអះអាងថាអេក្រង់ប្រភេទ Screen-to-Body នៅលើម៉ូដែលទូរសព្ទថ្មីនេះមានភាគរយរហូតដល់ 93.4 និងការកាត់បន្ថយ Chin នៅផ្នែកខាងក្រោម បានប្រមាណជិត 4.5 មីលីម៉ែត្រ ធៀបទៅនឹងម៉ូដែល Mi Mix 2S។

លក្ខណៈពិសេសរបស់ទូរសព្ទ Mi Mix 3 គឹវាមានបំពាក់អេក្រង់ OLED ទំហំ 6.4 inch ជាប្រភេទអេក្រង់ 1080p។ នៅក្នុងនោះមានកាមេរ៉ាសរុបចំនួន 4 គ្រឿង ដែលរួមមានកាមេរ៉ាប្រភេទ Wide-Angle ទំហំ 12 megapixel និងកាមេរ៉ា Telephoto Modules នៅផ្នែកខាងក្រោយ និងកាមេរ៉ា Selfie ទំហំ 24 Megapixel អមជាមួយ Sensor ទំហំ 2 Megapixel នៅផ្នែកខាងមុខ។ ទូរសព្ទនេះក៏មាន Fingerprint Sensor នៅផ្នែកខាងក្រោយដែរ ដូច្នេះមិនដូចទូរសព្ទ Oppo Find X ដែលអ្នកនឹងត្រូវបញ្ចេញកាមេរ៉ាឡើងមក គ្រប់ពេលដែលអ្នកចង់ដោះសោរនោះទេ។
ដូចគ្នានឹងម៉ូដែលទូរសព្ទ Android លំដាប់ខ្ពស់ដទៃទៀត ដែលចេញលក់ក្នុងឆ្នាំនេះ ទូរសព្ទ Mi Mix 3 មានបំពាក់ប្រព័ន្ធប្រតិបត្តិការ Snapdragon 845 ប៉ុន្តែវាផ្តល់នូវអង្គចងចាំថ្មីមួយ ដែលមាន RAM ទំហំ 10GB។ ក្រុមហ៊ុនក៏មានភ្ជាប់ឧបករណ៍សាកថ្មគ្មានខ្សែប្រភេទ 10W ជាមួយនឹងទូរសព្ទនេះដែរ។ សម្រាប់ម៉ូដែល 5G ត្រូវបានកំណត់ថានឹងចេញលក់នៅតំបន់អឺរ៉ុបនៅដើមឆ្នាំក្រោយ។

ទូរសព្ទ Mi Mix 3 នឹងចេញលក់នៅក្នុងប្រទេសចិន នៅក្នុងខែវិច្ឆិកានេះ ជាមួយតម្លៃ $475 សម្រាប់ម៉ូដែលមាន RAM ទំហំ 6GB និងមានឃ្លាំងស្តុកទិន្នន័យទំហំ 128GB ដែលនេះជាតម្លៃដូចគ្នានឹងម៉ូដែល Mi 2S ទំហំ 64GB ។ ចំណែកម៉ូដែលដែលមាន RAM ទំហំ 8GB និងឃ្លាំងស្តុកទិន្នន័យទំហំ 256GB ក្នុងតម្លៃ $575។ សម្រាប់ម៉ូដែលមាន RAM ទំហំ 10GB ជាម៉ូដែលជ្រកក្រោមពាក្យស្លោក Forbidden City Palace Museum ដែលផលិតឡើងជាមួយឃ្លាំងស្តុកទិន្នន័យទំហំ 256GB និងមានតម្លៃរហូតដល់ $720។ តម្លៃសម្រាប់នៅក្នុងទីផ្សាប្រទេសឥណ្ឌា និងទីផ្សាក្នុងតំបន់ដទៃទៀត នឹងត្រូវប្រកាសនាពេលក្រោយ តែក្នុងពេលឆាប់ៗនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាសត្រចៀក ល្អបំផុតសម្រាប់ការរត់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

គុណសម្បត្តិនៃបច្ចេកវិទ្យាឈានមុខ លើកាសស្តាប់តន្ត្រីគ្មានខ្សែ ដែលធ្វើឱ្យចំណូលចិត្តស្តាប់តន្រ្តីរបស់អ្នក នៅកាន់តែមានភាពងាយស្រួលគ្រប់ពេលវេលា សូម្បីនៅពេ...

Top Gun ថ្មីរបស់ប្រទេសអង់គ្លេស ហោះលឿនដូចខ្យល់ព្យុះ

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៏ថា កងទព័អាកាសអង់គ្លេសបានបើកបង្ហាញរូបភាពបណ្តាTop Gun ឬយន្តហោះល្បឿនលឿនរបស់ខ្លួនក្នុងត្រកូល“The Typhoon” ដែលមិនធ...

កម្មវិធី LG VPINPUT អាចតភា្ជប់ និងបញ្ជាពីទូរស័ព្ទដៃទៅកុំព្យូទ័រ

ដោយ: ម៉ូនី 10 PM, Wednesday, 29 Jun, 2016

កាលពីថ្មីៗនេះ ក្រុមហ៊ុន LG បានណែនាំអំពីកម្មវិធីថ្មី មួយដែលមានឈ្មោះថា VPInput សំរាប់អ្នកប្រើប្រាស់ ទូរស័ព្ទដៃស្មាតហ្វូនLG ដូចជា LG G4 LG G5 និង LG V...

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។ ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ...

Tomnerb.Com - YouTube Channel