ចូលចិត្តទំនើប

Xiaomi ពន្យល់ពីបច្ចេកវិទ្យាកាមេរ៉ាថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

ការប្រកួតប្រជែងនៅក្នុងសង្គ្រាមការរចនា Notch នៅលើទូរសព្ទ Smartphone បានក្លាយជារឿងរ៉ាវអតីតកាលយ៉ាងឆាប់រហ័ស ដោយក្នុងនោះមានក្រុមហ៊ុនជាច្រើន ដូចជា Oppo និង Xiaomi ជាដើម បានកំពុងចាប់ផ្តើមធ្វើការលើបច្ចេកវិទ្យាកាមេរ៉ាអេក្រង់ថ្លា ដែលលាក់បង្កប់ Sensor នៅពីក្រោមផ្ទៃអេក្រង់ ដែលមិនទាមទារឱ្យមាន Notch នោះទេ។

តាមរយៈគេហទំព័រ DPReview បានឱ្យដឹងថា ថ្ងៃនេះ លោក Wang Xiang អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Xiaomi បានបង្ហោះនៅក្នុង Tweeter ជាច្រើនទំព័រ ដែលពន្យល់កាន់តែច្បាស់អំពីវិធីសាស្រ្តដែលមុខងារថ្មីនេះដំណើរការ។ សម្រាប់ការអនុវត្តមុខងារថ្មីនេះរបស់ក្រុមហ៊ុន Xiaomi ពន្យល់ថា កាមេរ៉ាត្រូវបានបង្កប់នៅក្នុងចំណុចកំពូលនៃតួទូរសព្ទ ដូចប្រក្រតី។ ប៉ុន្តែជំនួសឱ្យការដាក់របងព័ទ្ធជុំវិញ (Notch) ឬការកាត់ប្រឡោះមួយនៅក្នុងផ្ទៃអេក្រង់ (Hole-Punch Display) កាមេរ៉ានោះត្រូវបានគ្របដណ្តប់ដោយ កញ្ចក់ដែលមានកម្រិតចំណាំងផ្លាតដ៏ទាប ជាមួយនឹងកម្រិតបញ្ជូនទិន្នន័យដ៏ខ្ពស់។

ក្រុមហ៊ុន Xiaomi បានរៀបរាប់ថា ការតំឡើងថ្មីនេះ អនុញ្ញាតឱ្យទីកន្លែងនៃផ្ទៃអេក្រង់កាន់តែមានភាពថ្លាច្បាស់ សម្រាប់ការថតរូប ហើយអេក្រង់ថ្លានោះ អាចបំពេញមុខងារឆ្លាតវៃមួយផ្សេងទៀត ក្នុងនាមជា Lens របស់កាមេរ៉ា។ ក្រុមហ៊ុនក៏បានកត់សម្គាល់ឱ្យដឹងថា ដោយពុំចាំបាច់ព្យាយាមធ្វើឱ្យកាមេរ៉ាបង្រួមកាន់តែតូច ប្រព័ន្ធអេក្រង់ថ្លា អនុញ្ញាតឱ្យមាន Sensor កាន់តែធំមួយ និងទទួលបានរូបភាពមានគុណភាពកាន់តែប្រសើរឡើង ជាង Notch ប្រភេទ Teardrop ដែលកំពុងដំណើរការនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។
វាមិនទាន់បង្ហាញថាវាជាប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលល្អឥតខ្ចោះនៅឡើយទេ។ នៅក្នុងការបង្ហាញរបស់ក្រុមហ៊ុន យើងនៅតែអាចឃើញ Outline ស្រាលៗចេញពី Lens របស់កាមេរ៉ា ដែលបង្កប់នៅពីក្រោមអេក្រង់ ប៉ុន្តែយ៉ាងហោចណាស់ វាជាកន្លែងដែលអាចប្រើប្រាស់បាននៅលើផ្ទៃអេក្រង់ ជំនួសឱ្យ កន្លែងមួយដែលត្រូវគ្របដណ្តប់ទាំងស្រុងដោយ Notch។  ប្រៀបធៀបជាមួយនឹងដំណោះស្រាយលុបបំបាត់ Notch ដទៃទៀត ដូចជា Pop-Up Lenses ឬ កាមេរ៉ាវិលត្រឡប់ នៅក្នុងនបច្ចេកវិទ្យាថ្មីនេះមិនមានផ្នែកណាមួយត្រូវធ្វើចលនា ដែលត្រូវព្រួយបារម្ភទេ។

អ្វីដែលយើងត្រូវការនាពេលនេះ គឺទូរសព្ទមួយគ្រឿងដែលប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាថ្មី។ អ្វីដែលក្រុមហ៊ុន Xiaomi កំពុងចង់បង្ហាញនាពេលនេះ គឺក្រុមហ៊ុនបច្ចុប្បន្នកំពុងរុករកលទ្ធភាពថ្មី។ យើងដឹងហើយថា ក្រុមហ៊ុនមួយនេះតែងតែចូលចិត្តសាកល្បងបទពិសោធន៍ថ្មីៗនៅលើទូរសព្ទ Smartphone ដែលជាកត្តាជំរុញឱ្យមានទម្រង់ និងបច្ចេកវិទ្យាថ្មីៗ។

យើងសង្ឃឹមថានឹងបានឃើញអ្វីដែលថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើមុខងារ Hygiene Fresh+ នៅក្នុងទូទឹកកក LG មានអត្ថប្រយោជន៍យ៉ាងណា ?

ដោយ: ទំនើប 10 PM, Friday, 05 May, 2017

ជាធម្មតា ប្រសិនបើអ្នកដាក់សាច់ បន្លែ ផ្លែឈើ ឬម្ហូបអាហារសល់ជាច្រើនចូលទៅក្នុងទូទឹកកក វាអាចនឹងមានក្លិនមិនល្អ ឬស្អុយជះចេញមកធ្វើឲ្យអ្នកពិបាកទ្រាំ។ ប៉ុន្ត...

Samsung បកស្រាយបញ្ហាបែក Galaxy Fold

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 23 Apr, 2019

ទោះបីជាឆ្លងកាត់ការធ្វើតេស្តសាកល្បងលើភាពជាប់ធន់រឹងមាំជាច្រើនក្តី កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ទូរសព្ទ Galaxy Fold មួយចំនួនដែលទ...

Toyota នឹងបញ្ឈប់ការលក់រថយន្តម៉ាស៊ូត នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

អ្នកអាចបន្ថែមឈ្មោះក្រុមហ៊ុន Toyota ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្ត ដែលបានទម្លាក់ ចំនួនផលិតរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត នៅក្នុងខ្សែចង្វាក់ផលិតក...

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

Tomnerb.Com - YouTube Channel