ចូលចិត្តទំនើប

Xiaomi Black Shark 2 ជម្រើសថ្មីសម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីផលិតផលទូរសព្ទ Smartphone ថ្មីសម្រាប់ការលេងហ្គេម នោះគឺម៉ូដែល Black Shark 2។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបញ្ចេញជំនាន់ទីមួយនៃម៉ូដែល Black Shark ដែលបានក្លាយជាគូប្រជែងជាមួយផលិតផលរបស់ក្រុមហ៊ុន Asus និង Razer នៅក្នុងទីផ្សារទូរសព្ទសម្រាប់លេងហ្គេម។ ក្រុមហ៊ុន Xiaomi មិនមែនជាក្រុមហ៊ុនថ្មី ដែលធ្វើការរចនា និងផលិតទូរសព្ទ Smartphone លំដាប់ខ្ពស់ នៅក្នុងប្រទេសចិន និងក្នុងតំបន់ផ្សេងទៀតទេ ទោះបីជាក្រុមហ៊ុននេះនៅតែជាក្រុមហ៊ុនថ្មីស្រឡាងមួយ នៅពេលនិយាយសម្តៅទៅរកទីផ្សារទូរសព្ទសម្រាប់លេងហ្គេម។

ចំណុចទាក់ទាញខ្លាំងនៅលើម៉ូដែល Black Shark ថ្មីនេះគឺស្ថិតនៅលើអេក្រង់របស់វា។ ទូរសព្ទជំនាន់ថ្មីនេះមានបំពាក់អេក្រង់ OLED ទំហំ 6.39 inch បង្កប់ជាមួយឧបករណ៍ស្កេនក្រយ៉ៅដៃនៅក្នុងអេក្រង់ ដែលផលិតដោយក្រុមហ៊ុន Samsung។ នេះជាមុខងារដ៏ពិសេសមួយនៅលើទូរសព្ទ ប៉ុន្តែក្រុមហ៊ុន Xiaomi បានបន្ថែមប្រព័ន្ធ Pressure-Sensitive ដែលអាចឱ្យអ្នកផ្គូផ្គងប៊ូតុងដែលមានទីតាំងនៅលើជ្រុងនៃអេក្រង់។ អ្នកអាចដំណើរការមុខងារនេះដោយចុចសង្កត់ឱ្យខ្លាំងនៅលើផ្នែកមួយនេះនៅលើអេក្រង់។ ក្រុមហ៊ុន Xiaomi បានរៀបរាប់ថា វាក៏អាចធ្វើឱ្យប្រសើរឡើងនូវការបង្ហាញនៅលើផ្ទៃអេក្រង់ សម្រាប់ការលេងហ្គេម ដោយធ្វើការពង្រឹងលើភាពច្បាស់នៃពណ៌ កាត់បន្ថយអេក្រង់ភ្លឹបភ្លែតនៅពេលមានពន្លឺទាប និងកាត់បន្ថយការឆ្លើយតបយឺតលើការប៉ះលើផ្ទៃអេក្រង់ មកនៅត្រឹម 43.5 មីលីវិនាទី។
នៅខាងក្នុង ទូរសព្ទ Black Shark 2 មានផ្ទុកនូវលក្ខណៈពិសេសៗជាច្រើននៃទូរសព្ទដៃលំដាប់ខ្ពស់។ វាផ្តល់នូវប្រព័ន្ធប្រតិបត្តិការ Snapdragon 855 ថ្មមានកម្លាំង 4,00mAh ជាមួយសមត្ថភាពបញ្ចូលថាមពលល្បឿនលឿន 27W និងមាន RAM ទំហំ 6GB ជាមួយឃ្លាំងផ្ទុកទិន្នន័យខាងក្នុងទំហំ 128GB។
សម្រាប់មុខងាររូបភាព ម៉ូដែល Black Shark 2 មានបំពាក់កាមេរ៉ាភ្លោះមានទំហំ 48 megapixel និង 12 megapixel រួមគ្នានៅខាងក្រោយ និងមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 20 megapixel។

ជាមួយគ្នានេះដែរ ដូចគ្នានឹងទូរសព្ទ Razer Phone 2 ដែលចេញកាលពីឆ្នាំមុន ទូរសព្ទ Black Shark 2 មានបំពាក់ប្រព័ន្ធកង្ហាបញ្ចុះកម្តៅ រចនាឡើងដើម្បីការពារការឡើងកម្តៅនៅលើទូរសព្ទ ក្នុងអំឡុងពេលកំពុងលេងហ្គេម។ នៅក្នុងនោះក៏មានជម្រើសឧបករណ៍ប្រើប្រាស់មួយចំនួន ដូចជា Handheld Grip ដែលអាចភ្ជាប់ជាមួយទូរសព្ទបានផងដែរ។

ក្រុមហ៊ុន Xiaomi នឹងចាប់ផ្តើមលក់ទូរសព្ទ Black Shark 2 នៅក្នុងជម្រើសពណ៌ Frozen Silver ឬ Shadow Black ចាប់ពីថ្ងៃនេះតទៅនៅក្នុងទីផ្សារប្រទេសចិន ក្នុងតម្លៃប្រមាណ $480 សម្រាប់ម៉ូដែលមានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB និងតម្លៃប្រមាណ $625 សម្រាប់ជម្រើសឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB។

ព័ត៌មានលម្អិតអំពីការចេញលក់នៅក្នុងទីផ្សារក្នុងតំបន់ដទៃ ក្រៅពីក្នុងប្រទេសចិន នាពេលបច្ចុប្បន្នពុំទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

ទូរសព្ទ Nokia P1 (ឬ Nokia 8) នឹងចេញលក់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ នេះហើយ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ទូរសព្ទ Nokia បានវិលត្រឡប់មកវិញ ជាមួយម៉ូដែលជាច្រើនដូចជា Nokia 3, Nokia 5 និង Nokia 6។ ប៉ុន្តែទូរសព្ទ Nokia 8 គឺជាទូរសព្ទដែលយើងគ្រប់គ្នា កំពុងទន្ទឹង...

Sphericam 2 កាមេរ៉ាវីដេអូ ហាយធេក ចាប់រូបភាពបានគ្រប់ជ្រុង

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

ស្វ៊ើរីឃែម 2 (Sphericam 2) កាមេរ៉ាថតវីដេអូថ្មីក្រោយគេបំផុត សម្រាប់កញ្ចក់ VR ដែលមកព្រម​ជាមួយសមត្ថភាព​ក្នុងការថតវីដេអូលំដាប់ 4K បានគ្រប់ទាំង 360អង្សា...

តាក់ស៊ីលើអាកាស នឹងចាប់ផ្តើមហោះហើរ ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

ក្រុមហ៊ុន Airbus បាននិយាយថាក្រុមហ៊ុន នៅរក្សាដំណើរក្នុងការអនុវត្តការហោះហើរ លើកដំបូងរបស់ Flying Taxi នៅដំណាច់ឆ្នាំក្រោយនេះ។ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួ...

Tomnerb.Com - YouTube Channel