ចូលចិត្តទំនើប

Xiaomi ប្រកាសចេញលក់ទូរសព្ទតម្លៃទាប

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Feb, 2019

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីការបញ្ចេញលក់ទូរសព្ទម៉ូដែល Redmi Go ដែលជាទូរសព្ទ Android Go ដំបូងបង្អស់របស់ក្រុមហ៊ុន។
ដូចគ្នានឹងទូរសព្ទ Android Go ភាគច្រើនដែរ ទូរសព្ទ Redmi Go ចេញលក់ក្នុងតម្លៃក្រោម $100 និងដំណើរការជាមួយ Version ចាស់របស់ Android គឺ Android 8.1 Oreo Go Edition។ ទូរសព្ទដែលមានតម្លៃទាបដូចនេះ ត្រូវបានផលិតឡើងសម្រាប់អ្នកប្រើប្រាស់ដែលមាន ការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតមានកំណត់ និងមានផ្តល់ជូននូវកម្មវិធី Google មួយចំនួនតំឡើងរួចជាស្រេច ដូចជាកម្មវិធី Gmail Go និង YouTube Go ជាដើម ដែលផ្តោតសំខាន់លើការសន្សំសំចៃឃ្លាំងផ្ទុកទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ។

ទូរសព្ទ Redmi Go មានចំណុចពិសេសៗជាមូលដ្ឋានមួយចំនួន ដូចជាមានអេក្រង់ប្រភេទ 720p ទំហំ 5 inch មានកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ា Selfie ទំហំ 5MP ហើយអ្វីដែលកាន់តែពិសេសនោះគឺកម្លាំងថាមពលថ្ម ដែលមានកម្លាំងរហូតដល់ 3,000mAh។

គេហទំព័រ WinFuture បានរាយការណ៍ថា ទូរសព្ទថ្មីនេះនឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Snapdragon 425 ជាមួយនឹង RAM ទំហំ 1GB និងមានផ្តល់នូវឃ្លាំងផ្ទុកទិន្នន័យខាងក្នុងទំហំ 8GB ដែលអាចពង្រីកបន្ថែមជាមួយ microSD។

ទូរសព្ទ Redmi Go នេះមិនមានលក្ខណៈពិសេសណាមួយដែលត្រូវបានគេមើលឃើញថាអាចប្រៀបផ្ទឹមនឹងទូរសព្ទ Android Go ដទៃទៀត ដូចជាម៉ូដែល Asus ZenFone Live L1 ដែលមានអេក្រង់មាន Ratio ទំហំ 18:9 និងមានមុខងារ Face Unlock ទេ ប៉ុន្តែវាអាចជាជម្រើសទូរសព្ទដ៏លេចធ្លោមួយ ព្រោះវាមានតម្លៃដ៏ទាប។

យ៉ាងណាមិញ មកទល់ពេលនេះមិនទាន់មានគម្រោងផែនការណាមួយសម្រាប់ការបញ្ចេញលក់ទូរសព្ទម៉ូដែលថ្មីនេះនៅសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Xiaomi នឹងបញ្ចេញលក់ទូរសព្ទ Redmi Go នៅក្នុងទីផ្សារក្នុងតំបន់អឺរ៉ុបក្នុងពេលឆាប់ៗនេះ នៅក្នុងតម្លៃប្រមាណ $91.50 ប៉ុណ្ណោះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

មុខងារថ្មីៗនឹងមាននៅលើ Mac ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 23 Apr, 2019

ស្របពេលដែលយើងកាន់តែខិតជិតទៅកាន់ព្រឹត្តិការណ៍ Worldwide Developer Conference របស់ក្រុមហ៊ុន Apple ក្នុងខែមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដែលក្រុមហ...

ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្...

LG Night 2019 ផ្ដល់ជូនដំណោះស្រាយសំរាប់ការរស់នៅ ដ៏ប្រសើរបំផុតពី LG ThinQ AI

ដោយ: ទំនើប 8 AM, Saturday, 31 Aug, 2019

នៅល្ងាចថ្ងៃទី 28 ខែ សីហា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន GGear Group ( ជីហ្គៀ គ្រុប ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែ...

VAIO Phone Biz ស្មាតហ្វូនអាចប្រើជំនួសកុំព្យូទ័រ សម្រាប់អ្នកធុរកិច្ច

ដោយ: វិរីយា៉ 11 PM, Tuesday, 15 Mar, 2016

ចេញមក​ហើយ ក្រោយពី​មាន​ព័ត៌មាន​ច​ចាម​អារាម ជា​យូរ​មកហើយ​ថា VAIO ប្រ៊ែ​ន​កុំព្យូទ័រ​លែ​ប​ថប់​របស់​ខាង Sony ដែល​ធ្លាប់មាន​ព័ត៌មាន​ថា នឹង​បង្ហាញខ្លួន​ស...

Tomnerb.Com - YouTube Channel