ចូលចិត្តទំនើប

ឧបករណ៍បញ្ចូលថាមពល Xiaomi ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Apr, 2019

ក្រុមហ៊ុន Xiaomi បានផលិតឧបករណ៍សាកថ្មល្បឿនលឿនមួយគ្រឿង ដែលមានលទ្ធភាពអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទ Smartphone មួយគ្រឿង ជាមួយនឹងកម្លាំងថាមពល 100W។

នៅក្នុងវីដេអូ ដែលបានបង្ហោះនៅលើគេហទំព័រ Weibo ដែលត្រូវបានកត់សម្គាល់ដោយក្រុមហ៊ុនXDA-Developers បានបង្ហាញអំពីទូរសព្ទដៃមួយគ្រឿងដែលមានថាមពល 4,000mAh កំពុងបញ្ចូលថាមពលពីកម្រិតសូន្យ ទៅ 100% ក្នុងរយៈពេល 17 នាទី។
ឧបករណ៍បញ្ចូលថាមពលមានល្បឿនលឿនជាងគេដែលយើងធ្លាប់បានធ្វើតេស្ត គឺឧបករណ៍ Super VOOC កម្លាំង 50W របស់ក្រុមហ៊ុន Oppo ត្រូវបានបង្ហាញថាអាចបញ្ចូលថ្មមានថាមពល 3,700mAh ឱ្យបាន 65% នៅក្នុងថេរវេលាដូចគ្នា។

ក្រុមហ៊ុន Xiaomi មិនបានបង្ហាញព័ត៌មានលម្អិតច្រើនជាងនេះទៀតទេ អំពីរបៀបដែលបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនថ្មីនេះដំណើរការយ៉ាងដូចម្តេចទេ។ ទោះបីជាឧបករណ៍ភ្ជាប់ Type-C អាចគាំទ្រការបញ្ជូនថាមពលកម្លាំង 100W រួចហើយក្តី ប៉ុន្តែបញ្ហាប្រឈមសម្រាប់ការបញ្ជូនថាមពលក្នុងកម្រិតដ៏ធំបែបនេះ គឺការបញ្ជូនវាទៅក្នុងថ្មមានទំហំតូច ដោយពុំចាំបាច់ធ្វើឱ្យវាផ្ទុកលើសទម្ងន់ឡើយ។ ឧបករណ៍ Super VOOC របស់ក្រុមហ៊ុន Oppo អាចសម្រេចកត្តានេះបាន ដោយធ្វើការបែងចែកកម្លាំងថ្ម 3,400mAh ជាបណ្តុំថាមពលជាពីរចំណែកដាច់ដោយឡែកពីគ្នាមានកម្លាំងថាមពល 1,700mAh។

ក្រុមហ៊ុន Xiaomi ក៏មិនទាន់ប្រកាសអំពីថាតើម៉ូដែលទូរសព្ទដៃណាមួយនឹងមានបំពាក់បច្ចេកវិទ្យាថ្មីនេះនៅឡើយទេ។ ប៉ុន្តែ បើយើងធ្វើការពិចារណានៅលើវីដេអូ ដែលបានបង្ហោះដោយនាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន នៅក្នុងផ្នែកម៉ាកសញ្ញា Redmi គឺលោក Lu Weibing ទំនងដូចជាសមហេតុសមផលសម្រាប់ការសន្មត់ថាទូរសព្ទម៉ូដែល Redmi នឹងក្លាយជាទូរសព្ទមួយ ក្នុងចំណោមទូរសព្ទដំបូងដទៃទៀតដែលនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿនថ្មីនេះ។

សំណួរតែមួយដែលនៅតែចោទឡើងនៅពេលនេះគឺ តើពេលណាទើបបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿនថ្មីនេះ នឹងបង្ហាញវត្តមានជាផ្លូវការ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

ប៉ាន់តែ ប្លែកៗ សម្រាប់អ្នកដែលមានរសនិយម ខុសពីគេ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Jan, 2017

ប៉ាន់តែ គឺជាថូមួយដែលប្រើ សម្រាប់ឆុងស្លឹកតែ ឬថ្នាំធម្មជាតិ ជាមួយទឹកក្តៅ និងសម្រាប់រក្សាទុកទឹកតែ។ មនុស្សភាគច្រើន ញ៉ាំទឹកតែដោយគ្រាន់តែឆុង តែមួយកញ្ចប់ត...

កាមេរ៉ា Insta360 Air ផ្តល់បទពិសោធន៍ការថតរូប ដ៏អស្ចារ្យមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 05 Apr, 2017

កាមេរ៉ាម៉ូដែលថ្មី Insta360 Air ជាកាមេរ៉ាថតរូបដ៏អស្ចារ្យ។ វាចាប់យករូបភាពពីគ្រប់ជ្រុង ដោយគ្មានចន្លោះ។ អ្នកអាចផ្លាស់ប្តូរទូរសព្ទ Smartphone របស់អ្នកឱ្...

LG នឹងបង្ហាញ V30 ថ្មីជាមួយកាមេរ៉ា AI

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន LG នឹងបង្ហាញ Version ថ្មីនៃផលិតផលទូរសព្ទ V30 នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Mobile World Congress ក្នុងឆ្នាំនេះ ហើយដូចអ្វីដែលពាក្យចចាមអា...

Tomnerb.Com - YouTube Channel