ចូលចិត្តទំនើប

Xbox One X នឹងមកដល់ក្នុងខែវិច្ឆិកា ខាងមុខនេះ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Jun, 2017

វាជាម៉ាស៊ីន Xbox តូចបំផុតមិនធ្លាប់មានពីមុនមក។

ក្រុមហ៊ុន Microsoft បាននឹងកំពុងបញ្ចេញម៉ាស៊ីនហ្គេមថ្មី Project Scorpio ហើយវាមានឈ្មោះជា ផ្លូវការថា Xbox One X។ ឈ្មោះ Xbox One X ទទួលបានបន្ទាប់ពីក្រុមហ៊ុន Microsoft បានបញ្ចេញម៉ាកសញ្ញា Mysterious S logo និងបានចាប់ផ្តើមបង្ហាញពីតំរុយខ្លះៗរបស់ Scorpio នៅក្នុងវីដេអូផ្សព្វផ្សាយ E3 របស់ក្រុមហ៊ុន។ Microsoft កំពុងមានផែនការដាក់លក់ម៉ាស៊ីនហ្គេម Xbox One X នៅថ្ងៃទី 07 ខែវិច្ឆិកា ទូទាំងសកលលោក ក្នុងតម្លៃ $499។

គ្រប់ឧបករណ៍ប្រើប្រាស់នៅលើម៉ាស៊ីន Xbox One នឹងអាចដំណើរការនៅលើម៉ាស៊ីន Xbox One X ថ្មី ដែលយើងបានឃើញ នៅក្នុងវីដេអូ E3 ស្របជាមួយនឹងហ្គេមនៅលើម៉ាស៊ីន Xbox 360 និង Xbox One ផងដែរ។ ក្រុមហ៊ុនមានគម្រោងប្រើប្រាស់ Super Sampling នៅលើម៉ាស៊ីន One X ដើម្បីបង្កើតប្រភេទហ្គេមថ្មី ដែលមានរូបភាពកាន់តែប្រសើរទោះបីលេង នៅលើទូរទស្សន៍កម្រិត 1080p ក្តី។

ម៉ាស៊ីនថ្មីនេះនឹងចេញលក់ ជាមួយនឹងកម្រិតរូបភាព 6 teraflops power ដែលមានចំនួនច្រើនជាង ម៉ាស៊ីនដៃរបស់ដៃគូប្រជែង PS4 Pro ដែលមានតែ 4.2 teraflops ប៉ុណ្ណោះ។ ក្រុមហ៊ុន Microsoft បាននឹងកំពុងប្រើប្រាស់ម៉ាស៊ីន GPU ផ្ទាល់ខ្លួន នៅលើ Scorpio ដែលដំណើរការក្នុងកម្រិត 1172 MHz ជាការកើនឡើងធំមួយលើសពីម៉ាស៊ីន Xbox One ដែលមានត្រឹម 853MHz និងធំជាងម៉ាស៊ីន Sony PS4 Pro ដែលមានត្រឹម 911MHz។ ក្រុមហ៊ុនក៏នឹងបញ្ចេញលក់ Xbox One X ភ្ជាប់ជាមួយនឹង ម៉ាស៊ីន Ultra HD Blu-ray សម្រាប់ភាពយន្តលក្ខណៈ 4K និងឃ្លាំងផ្ទុកទិន្នន័យទំហំ 1TB។

ក្រុមហ៊ុន Microsoft ធ្លាប់បានសន្យាថា ហ្គេមនៅលើ Xbox One ប្រភេទ 900p និង 1080p គួរតែអាចដំណើរការ នៅលើមុខងារដើម 4K ដែលមានបំពាក់នៅលើ Xbox One X ហើយហ្គេមនៅលើម៉ាស៊ីន Xbox One និងហ្គេមនៅលើម៉ាស៊ីន 360 នឹងទទួលបានការអភិវឌ្ឍន៍គុណភាពផងដែរ។ Scorpio ក៏មានបំពាក់បច្ចេកវិទ្យា Liquid Cooled Vapor Chamber Cooling នៅខាងក្នុង ម៉ាស៊ីន ដែលជាបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់នៅលើផលិតផលកាតហ្គេមកុំព្យូទ័រកម្រិតខ្ពស់ ដូចជា GTX 1080 ជាដើម។

X-Box-One-X-Tomnerb-01

ក្រុមហ៊ុន Microsoft បាននិយាយថា ម៉ាស៊ីន Xbox One X ថ្មីនេះគឺជាម៉ាស៊ីន Xbox តូចបំផុត ហើយការរចនាផ្នែកខាងក្រោយ តួម៉ាស៊ីនប្រហាក់ប្រហែលនឹងម៉ាស៊ីន Xbox One S។ ផ្នែកខាងក្រោយនៃតួម៉ាស៊ីន ផ្នែកតាមគំរូម៉ាស៊ីន Xbox One S ដែលមានរន្ធ HDMI-in និងមិនមានរន្ធ Kinect ទេ។ មិនមានការផ្លាស់ប្តូរផ្នែកខាងក្រៅច្រើននោះទេ ដោយគ្រាន់តែម៉ាស៊ីនថ្មីនេះ មានទំហំ តូចជាងមុនប៉ុណ្ណោះ។ នាពេលនេះ ក្រុមហ៊ុននឹងដាក់លក់ Xbox One X ពណ៌ខ្មៅ ដែលមានទំហំ 1TB ប៉ុណ្ណោះ។

ហ្គេមមួយក្នុងចំណោមហ្គេម ដែលនឹងមាននៅលើម៉ាស៊ីនហ្គេមថ្មីនេះគឺ Forza Motorsport 7 ដែល ដំណើរការលើប្រព័ន្ធ 4K ដើម និងប្រព័ន្ធ 60fps។ ហ្គេមថ្មីនេះនឹងចេញលើទីផ្សានៅថ្ងៃទី 03 ខែតុលា ខាងមុខនេះហើយ។

ក្រុមហ៊ុន Microsoft មានហ្គេមថ្មីៗរហូតដល់ 22 ប្រភេទ សម្រាប់លេងនៅលើ Xbox One X រួមមាន Crackdown 3, Forza Motorsport 7 និង Sea of Thieves។ ប្រធានផ្នែក Xbox របស់ ក្រុមហ៊ុន លោក Phil Spencer បានណែនាំមានឈ្មោះហ្គេមប្រភេទថ្មីជាច្រើន និងទុកវេទិកា សន្និសីទ E3 ជាវេទិកាបង្ហាញប្រភេទហ្គេម ទាំងនោះស្ទើរតែទាំងស្រុង។ ក្រុមហ៊ុនក៏បាននាំយកហ្គេម ដើមរបស់ Xbox មកកាន់ Xbox one ផងដែរ ដោយចាប់ផ្តើមពីហ្គេម Crimson Skies។

ហ្គេម Gears of War 4, Forza Horizon 3, Killer Instinct, Halo Wars 2 និង Minecraft នឹងទទួលបានការ update ថ្មីដោយឥតគិតថ្លៃ សម្រាប់ដំណើរការប្រព័ន្ធ 4K។ Microsoft ក៏មានដៃគូច្រើនជាង 30 ក្រុមហ៊ុនដែលនឹងទទួលបានការ update ថ្មីជាមួយនឹងកម្មវិធី Xbox One X Enhanced Program ផងដែរ។

X-Box-One-X-Tomnerb-02

អត្ថបទអ្នកចង់អាន

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្...

8 ចំណុច ដើម្បីចាប់ផ្តើមប្រើប្រាស់ iPhone XS ឬ XS Max

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

តើអ្នកជាម្ចាស់ទូរសព្ទ iPhone XS ឬ XS Max មែនទេ? អ្នកអាចនឹងប្រើប្រាស់ទូរសព្ទគ្មានប៊ូតុង Home ជាលើកដំបូង ឬជាលើកដំបូងដែលអ្នកនឹងមានឱកាសប្រើប្រាស់មុខងារ...

XBOOM ពី LG ធ្វើឱ្យពិធីជប់លៀង កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 10 AM, Friday, 01 Mar, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេង XBOOM ម៉ូដែល OK99 ពីក្រុមហ៊ុន LG ដែលជួយធ្វើឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយ និងរំភើប។ ចង់ដឹងថាវាមានលក...

Tomnerb.Com - YouTube Channel