ចូលចិត្តទំនើប

XBOOM ពី LG ធ្វើឱ្យពិធីជប់លៀង កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 10 AM, Friday, 01 Mar, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេង XBOOM ម៉ូដែល OK99 ពីក្រុមហ៊ុន LG ដែលជួយធ្វើឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយ និងរំភើប។ ចង់ដឹងថាវាមានលក្ខណៈពិសេសយ៉ាងណា សូមអានអត្ថបទខាងក្រោម។
សម្លេងលឺច្បាស់ 1800W
បទពិសោធន៍នៃការបង្កើនសម្លេងតន្រ្តីឱ្យកាន់តែច្បាស់ រួមជាមួយចង្វាក់តន្រ្តីដ៏មានឥទ្ធិពល ជាមួយកម្លាំងដ៏ខ្លាំងរហូតដល់ 1800W។ ឧបករណ៍បំពងសម្លេង LG XBOOM ម៉ូដែល OK99 ត្រូវបានផលិតឡើង ដើម្បីប្រើប្រាស់នៅគ្រប់ពិធីជប់លៀងជួបជុំមិត្តភក្តិ មិនថាជាកម្មវិធីតូច ឬធំនោះទេ។

លម្អជាមួយពន្លឺភ្លើងចម្រុះ
បំពេញភាពរីករាយនៅក្នុងពិធីជប់លៀងរបស់អ្នកជាមួយពន្លឺភ្លើងចម្រុះពណ៌ចេញពី Multi Color Lighting Woofers ដែលផ្លាស់ប្តូរទៅតាមចង្វាក់ភ្លេងដែលកំពុងប្រគុំ។ បន្ថែមពណ៌ចម្រុះជាមួយ Dual Sparkle Strips ពណ៌ស និងពន្លឺពណ៌ខៀវ និងក្រហម បញ្ចេញពីអំពូលនៅតាមជ្រុងរបស់ Speaker កាន់តែធ្វើឱ្យពិធីជប់លៀងពោរពេញដោយភាពកន្ត្រាក់អារម្មណ៍។ អ្នកក៏អាចបន្ថែមពណ៌នានាបន្ថែមទៀត ជាមួយកម្មវិធី LG Audio Bluetooth App ដែលអាចឱ្យអ្នកធ្វើការបញ្ជារ និងកំណត់ Lighting Mode ចេញពីទូរសព្ទដៃរបស់អ្នក។

គ្រប់ពេលវេលា គ្រប់ទីកន្លែង
ជាមួយ LG XBOOM OK99 អ្នកអាចចាប់ផ្តើមការប្រគុំតន្រ្តីនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចាប់យកដៃកាន់ និងអូសឧបករណ៍តន្រ្តីរបស់អ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់បាន។

ដើរតួជា DJ
អ្នកអាចក្លាយខ្លួនជា DJ បានជាមួយមុខងារ Pro DJ ដោយផ្លាស់ប្តូរ Jog Wheel សម្រាប់ការអូសឌីស និងបន្ថែម Sound Effect ជាច្រើនប្រភេទទៀត ព្រមជាមួយការ Mix សាច់ភ្លេងដោយរីករាយ ដោយគ្រាន់តែចុចលើប៊ូតុង។

ចែករំលែកភាពរីករាយ
អ្នកអាចធ្វើការប្រគុំ និង Mix តន្រ្តីចេញពីឧបករណ៍ USB ចំនួន 2 ផ្សេងគ្នា។ ជាមួយមុខងារ DJ Sharing អ្នកអាចបញ្ជូនតន្រ្តី Mix បញ្ចូលគ្នាសម្រាប់ពិធីជប់លៀងទៅកាន់ទូរសព្ទដៃរបស់អ្នកយ៉ាងងាយស្រួល។

ក្លាយជាតារាចម្រៀង

ជាមួយនឹងការចុចប៊ូតុងមួយ សម្លេងចម្រៀងរបស់អ្នកអាចត្រូវបានកែសម្រួល បានចេញពីគ្រប់ប្រភេទចម្រៀង។ អ្នកអាចធ្វើការផ្លាស់ប្តូរតុងចម្រៀង ដើម្បីឱ្យសមស្របនឹងសម្លេងរបស់អ្នកបាន។ ព្រមជាមួយគ្នានេះ អ្នកអាចច្រៀងព្រមគ្នាជាមួយតន្រ្តីសំណព្វចិត្តរបស់អ្នក ដោយមិនចាំបាច់ឧបករណ៍តន្រ្តីដទៃទៀតទេ។

ផ្លាស់ប្តូរសម្លេងបានច្រើនបែប
អ្នកអាចធ្វើការបញ្ជារសម្លេងរបស់អ្នកបាន 18 ប្រភេទខុសៗគ្នា ជាមួយមុខងារ Vocal Effect ទោះបីជាអ្នកកំពុងច្រៀងក្តី ដែលកត្តានេះធ្វើឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយ និងទទួលបានបទពិសោធន៍ប្លែកខុសពីគេ។

ភ្ជាប់ជាមួយទូរទស្សន៍
រីករាយជាមួយការទស្សនាទូរទស្សន៍ជាមួយសម្លេងកាន់តែលឺច្បាស់ និងមានសមតុល្យ។ អ្នកអាចភ្ជាប់ទូរទស្សន៍របស់អ្នកទៅកាន់ LG XBOOM OK99 តាមរយៈខ្សែអុបទិច ឬដោយពុំចាំបាច់ប្រើខ្សែ។ ការប្រើប្រាស់ជាគូនឹងទូរទស្សន៍ LG ធ្វើឱ្យអ្នកអាចធ្វើការកែតម្រូវសម្លេង ជាមួយនឹងឧបករណ៍បញ្ជាររបស់ទូរទស្សន៍បាន។

Multi Jukebox
មនុស្សរហូតដល់ 3 នាក់អាចធ្វើការភ្ជាប់ឧបករណ៍របស់ពួកគេទៅក្នុងប្រព័ន្ធ Speaker តាមរយៈ Bluetooth និងបង្កើត Playlist បានភ្លាមៗ ដោយពុំចាំបាច់រំខានដល់ដំណើរការនៃពិធីជប់ លៀង។ អ្នកអាចធ្វើការជ្រើសរើសបទចម្រៀងដែលមាននៅក្នុងតារាងបទចម្រៀង ហើយបន្ថែមវាទៅក្នុងជួរតម្រៀបសម្រាប់ការប្រគុំជាបន្តបន្ទាប់ជាការស្រេច។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Lamborghini ចេញលក់ទូរសព្ទ Alpha-One Android តម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ក្រុមហ៊ុន Tonino Lamborghini បានចេញម៉ូដទូរសព្ទ ប្រណិតតម្លៃខ្ពស់កប់ពពក ម៉ូដែល Alpha-One មានតម្លៃរហូតដល់ $2,450 ក្នុងមួយគ្រឿង។ ទូរសព្ទនេះផលិតពីស្បែកធ...

តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរបៀបណា?

ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018

ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ...

តើ Huawei MateBook X Pro ថ្មីមានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 27 Feb, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបញ្ចេញកុំព្យូទ័រយួរដៃម៉ូដែល MateBook X Pro ដែលជាផលិតផល Laptop ដ៏អស្ចារ្យមួយ មានសមត្ថភាពចម្រុះ ងាយស្រួលយកតាមខ្លួន ...

តោះមកស្គាល់កាមេរ៉ា VR ថ្មីពី Insta360

ដោយ: ដួងច័ន្ទ 8 AM, Thursday, 17 Jan, 2019

ក្រុមហ៊ុន Insta360 ធ្លាប់បានបញ្ចេញលក់ផលិតផលកាមេរ៉ា 8K VR សម្រាប់អ្នកប្រើប្រាស់អាជីពរួចហើយ ប៉ុន្តែតម្រូវការចង់បានកម្រិត Resolution កាន់តែខ្ពស់នៅតែមា...

Tomnerb.Com - YouTube Channel