ចូលចិត្តទំនើប

WOOLLIP ខ្នើយកើយសម្រាប់ការធ្វើដំណើរ៖ ខ្នើយដ៏ឆ្លាតវៃ សម្រាប់អ្នកដំណើរ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

Woollip គឺជាខ្នើយកើយច្នៃប្រឌិតថ្មី ដែលនឹងអនុញ្ញាតឱ្យអ្នកទទួលបាន នូវការទទួលទានដ៏ស្កប់ស្កល់នៅក្នុងពេលធ្វើដំណើរ។ ដូច្នេះ អ្នកមិនចាំបាច់ខ្វាយខ្វល់ពីការលំបាក ឬងោកងុយនៅពេលធ្វើដំណើរទៀតទេ។ តោះ! ដល់ពេលត្រូវធ្វើដំណើរកំសាន្តហើយ កុំនៅចាំអីទៀត!

ខ្នើយ Woollip ត្រូវបានច្នៃប្រឌិតឡើង ដោយយកគំរូតាមកៅអីម៉ាស្សាចល័ត។ វាមានទំងន់ស្រាល ងាយស្រួលបត់ទុក អាចផ្លុំបញ្ចូលខ្យល់បាន ដែលអ្នកអាចប្រើប្រាស់វាបាន នៅក្នុងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ។ វាគឺជាដៃគូដ៏ល្អបំផុត សម្រាប់ការធ្វើដំណើរ។

អ្នកអាចផ្លុំបញ្ចូលខ្យល់បានយ៉ាងលឿន និងងាយស្រួល ដោយចំណាយពេលតែ ១៥វិនាទីជាការស្រេច។ កាន់តែងាយស្រួលបន្ធូខ្យល់ចេញ បានកាន់តែលឿន។ ក្នុងពេល ២វិនាទី អ្នកអាចបត់វាទុក វិញបានរួចរាល់។

ការទទួលទានដំណេកបានលង់លក់ស្រួល គឺប្រាស្រ័យលើទីតាំងគេង។ នៅក្នុងយន្តហោះ អ្នកត្រូវគេងអង្គុយ ហើយទំនាញផែនដីតែងតែទាញក្បាលអ្នក ឱ្យខោកចុះក្រោម។ មានខ្នើយជាច្រើនប្រភេទ បានសាកល្បងជាមួយផលិតផលនានា ដើម្បីជៀសវាងឱ្យបាននូវទំនាញចលនាពីធម្មជាតិនេះ។អ្នកផលិតខ្នើយ Woollip ដោយបានប្រើប្រាស់ទ្រឹស្តីទំនាញពីធម្មជាតិនេះ ហើយផ្អែកលើខ្នើយដែលជួយទ្រទ្រង់ក្បាល និងផ្នែកខាងលើនៃរាងកាយ ដូចជាកៅអីម៉ាស្សាចល័តផងដែរ។ នៅពេលនេះអ្នកអាចសំរាក និងរីករាយក្នុងដំណើរកំសាន្តជាមួយ Woollip ដោយអ្នកនឹងទទួលបានទីតាំងគេងដ៏ប្រសើរបំផុត។ ដោយសារតែកន្លែងដាក់វ៉ាលី នៅក្នុងយន្តហោះមានទំហំតូច អ្នកមិនគួរចំណាយទីតាំងនោះសម្រាប់ខ្នើយសំពីងសំពោងទៀតទេ ព្រោះខ្នើយ Woollip អាចផ្លុំបញ្ចូលខ្យល់បាន មានទំងន់ស្រាលដូចជាទូរសព្ទដៃ ដូច្នេះអ្នកអាចយកវាតាមបានគ្រប់ពេល គ្រប់ទីកន្លែង។ ខ្នើយ Woollip ជួយឱ្យសាច់ដុំ ក របស់អ្នកបានសម្រាក ហើយអ្នកនឹងមិនមានបញ្ហារោយកញ្ចឹង ក ឬឈឺឆ្អឹង ឈឺខ្នងទេ បន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ។ ខ្នើយដ៏ឆ្លាតវៃនេះ ដំណើរការតាមបែប យូហ្គា ដោយជួយឱ្យអ្នកទទួលបានការសម្រាកដ៏ស្កប់ស្កល់ ដោយវាជួយទ្រទ្រង់រាងកាយផ្នែកខាងលើ។

មុនពេលស្នើសុំបណ្ណប៉ាតង់ អ្នកផលិតខ្នើយ Woollip បានស្នើសុំជំនួយពីអ្នកជំនាញព្យាបាលដោយ ចលនា ដើម្បីជួយគ្នាក្នុងការស្វែងរកទីតាំងគេង ដ៏ល្អបំផុតក្នុងពេលអង្គុយ។ ក្រុមការងារផលិតខ្នើយ នេះក៏បានធ្វើការជាមួយគ្រូបង្រៀនយូហ្គា ដើម្បីធានាថាខ្នើយដ៏ឆ្លាតវៃនេះជួយអ្នកសម្រាកបានយ៉ាង ស្កប់ស្កល់។ ជាការពិត ខ្នើយ Woollip បំពេញមុខងារបានប្រសើរជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ វាផ្តល់នូវអារម្មណ៍នៃការសម្រាក ដ៏សុខស្រួល។ អ្នកជំនាញព្យាបាលដោយចលនាបានបញ្ជាក់ថា Woollip គាំទ្រដល់ផ្នែកខាងលើនៃរាងកាយ និងអនុញ្ញាតឱ្យស្មា និងក្បាលបត់ទៅមុខ ដែលជួយកាត់បន្ថយការឈឺចុកចាប់ឆ្អឹងខ្នង និងក។ ទាំងនេះជាកត្តាជួយឱ្យអ្នកគេងលក់ស្រួល។

ដើម្បីឱ្យការធ្វើដំនើរលើយន្តហោះ ទទួលបានផាសុកភាព អ្នកនឹងឃើញថាខ្នើយមានច្រើនទម្រង់។ ប៉ុន្តែសូមចងចាំថា ចំណុចដ៏សំខាន់សម្រាប់ការធ្វើដំណើររយៈពេលវែង គឺការគេង។ ជារៀងរាល់ថ្ងៃ អ្នកធ្វើដំណើរតាមជើងហោះហើររាប់លាន់អ្នក ប្រាថ្នាចង់បានដំណោះស្រាយ សម្រាប់ការទទួលទាន ដំណេកក្នុងពេលធ្វើដំណើរ។ នេះជាហេតុផលនៃការបង្កើតខ្នើយ Woollip។

ខ្នើយ Woollip បានចាប់ផ្តើមពីគម្រោងលក្ខណៈគ្រួសារ ហើយឆ្លងកាត់ពេលវេលាជាច្រើនគម្រោងមួយនេះបានពង្រីកកាន់តែធំ។ អ្នកច្នៃម៉ូត ក្រុមហ៊ុនផលិត អ្នកជំនាញព្យាបាលដោយចលនា អ្នកជំនាញខាងយូហ្គា និងអ្នកជំនាញអាកាសចរណ៍បានចូលរួមចំណែក ក្នុងគម្រោងមួយនេះ។ វាប្រើពេលអស់២ឆ្នាំ ចាប់ផ្តើមពីគំនិតផ្តួចផ្តើមរហូតដល់ការបង្កើត។ នៅទីបំផុត ផលិតផលខ្នើយថ្មីសម្រាប់ការធ្វើដំណើរត្រូវបានផលិតដោយរោងចក្រ Manudo ដែលជារោងចក្រផ្គត់ផ្គង់សម្ភារៈកៅអី លើយន្តហោះដ៏ធំមួយ។

Travel-pillow-03

Travel-pillow-04

Travel-pillow-02

ប្រភព: KickStarter ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ឧបករណ៍សំខាន់ៗ ប្រើប្រាស់ជាមួយ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Sunday, 08 Oct, 2017

ទូរសព្ទ Galaxy S8 គឺជាទូរសព្ទ Smartphone កំពូលមួយនាពេលបច្ចុប្បន្ន។ ប៉ុន្តែវាកាន់តែមានសក្តានុពលខ្លាំង នៅពេលអ្នកបន្ថែមឧបករណ៍ជំនួយដទៃទៀត។ ចង់ដឹងថាឧបករ...

ស្វែងយល់ពី Neo Art Display របស់ LG

ដោយ: ដួងច័ន្ទ 10 AM, Monday, 18 Feb, 2019

ក្រុមហ៊ុន LG Display គឺជាក្រុមហ៊ុនដែលតែងតែនាំមកនូវភាពភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ CES។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននេះធ្វើដំណើរមកកាន់ទីក្រុង Las Veg...

ទូរស័ព្ទ One ជំនាន់ក្រោយ របស់ Motorola អាចមានការពង្រីក «Hybrid» ទំហំ 5ដង!

ដោយ: ភារុន 9 AM, Wednesday, 28 Aug, 2019

អ្នកនិយមប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗទាំងឡាយ មិនចាំបាច់ត្រូវចំណាយប្រាក់រហូតដល់ $1,100 ដើម្បីគ្រាន់តែចង់បានទូរស័ព្ទ ដែលមានសមត្ថភាពកាមេរ៉ាកម្រិតខ្ពស...

ចំណេះដឹងអំពីការថែរក្សាយានយន្ត

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ការថែរក្សាយានយន្ត គឺជាកត្តាចាំបាច់មួយ ដែលអ្នកមិនគួរមើលរំលង និងទាមទារការយកចិត្តទុកដាក់ ដើម្បីយានយន្តរបស់អ្នកអាចប្រើប្រាស់បានយូរអង្វែង។ មានចំណុចជាច្រ...

Tomnerb.Com - YouTube Channel