ចូលចិត្តទំនើប

ឧបករណ៍គណនាលេខ នៅលើ Window 10 មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារក្រាហ្វិចទៅក្នុងឧបករណ៍គណនាលេខនៅលើប្រព័ន្ធ Window 10។ ក្រុមហ៊ុនបានបង្កើតឧបករណ៍គណនាលេខ ក្នុងទម្រង់ Open-Sourced នៅលើ គេហទំព័រអភិវឌ្ឍន៍ Software មានឈ្មោះថា GitHub កាលពីដើមខែនេះ ហើយបានទទួលសំណូមពរជាច្រើន ចេញពីអ្នកចូលរួម ដែលករណីនេះត្រូវបានសង្កេតឃើញ និងដកស្រង់ដោយគេហទំព័រ ZDNet។

មុខងារក្រាហ្វិច គឺជាទម្រង់ Open-Sourced ដំបូងដែលត្រូវបានជ្រើសរើសចេញពីសំណូមពរទាំងនោះ។ វាជាគំនិតផ្តួចផ្តើមរបស់លោក Dave Grochocki ដែលជាវិស្វកររបស់ក្រុមហ៊ុន Microsoft ផ្ទាល់។ លោកបានលើកឡើងថា សិស្សានុសិស្សអាចប្រើប្រាស់មុខងារក្រាហ្វិចដើម្បីសិក្សាលើមុខវិជ្ជាពិជគណិត។ គាត់បានចង្អុលបង្ហាញថា មុខវិជ្ជាពិជគណិត គឺជាជំហានសម្រាប់ឈានឆ្ពោះទៅកាន់ការសិក្សាមុខវិជ្ជាគណិតវិទ្យាកាន់តែស៊ីជម្រៅ និងមុខវិជ្ជាវិទ្យាសាស្រ្តដទៃទៀត ក៏ដូចជាការសិក្សាអំពីវិស្វកម្មផងដែរ។ ប៉ុន្តែនេះក៏ជាមុខវិជ្ជាដែលសិស្សភាគច្រើនតែងតែធ្លាក់ ឬបរាជ័យដែរ។
កម្មវិធី App សម្រាប់ការគណនាលេខក្នុងកម្រិតមូលដ្ឋានជាច្រើនមិនមានមុខងារក្រាហ្វិចទេ ដូច្នេះបានជាឧបករណ៍គណនាលេខនៅក្នុងប្រព័ន្ធ Window 10 ប្រហែលជាអាចបោះជំហានមួយជំហាននាំមុខកម្មវិធីដទៃដែលជាដៃគូប្រជែងបាន។

សម្រាប់នាពេលនេះ មុខងារថ្មីនេះនៅតែស្ថិតនៅក្រោមដំណាក់កាលអភិវឌ្ឍន៍នៅឡើយទេ ប៉ុន្តែនៅក្នុងកំណត់ត្រារបស់ GitHub បានបង្ហាញថា អ្នកប្រើប្រាស់ទាំងអស់អាចនឹងមានលទ្ធភាពគូសក្រាហ្វិចជាទម្រង់បន្ទាត់ ទម្រង់ប្រអប់ជ្រុង និង សមីកានិទស្សន៍បានហើយ។
នេះជាការវិវត្តដ៏ប្រសើរមួយ ដែលនឹងក្លាយជាជំនួយការដ៏ល្អសម្រាប់ការសិក្សា។

វានឹងជួយឱ្យសិស្សានុសិស្សទទួលបានភាពងាយស្រួលក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា ដែលជាមុខវិជ្ជាដ៏ពិបាកមួយ ប៉ុន្តែជាមុខវិជ្ជាដ៏សំខាន់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ថតរូប Selfie មិនសូវស្អាត? សាកកម្មវិធី ៤ នេះលមើល៍

ដោយ: ស. លីង 9 PM, Tuesday, 27 Jun, 2017

ជឿថាបច្ចុប្បន្ននេះ មនុស្សសឹងគ្រប់គ្នាចូលចិត្តថតរូប បង្ហោះលើបណ្តាញសង្គម។ ក្នុងដៃតែងមានទូរស័ព្ទចល័ត ដែលមានដាក់កម្មវិធីសម្រាប់ edit រូប ឲ្យមើលទៅស្អាត ...

កំពូលកាមេរ៉ាឌីជីថល ទាំង៥ បំពេញចិត្តអ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

នាពេលបច្ចុប្បន្ន មានកាមេរ៉ាជាច្រើនប្រភេទ បំពេញតាមតម្រូវការរបស់អ្នក។ បច្ចេកវិទ្យាកាមេរ៉ារាប់ចាប់ពីគ្មានកញ្ចក់ រហូតដល់កាមេរ៉ា DSLR កាមេរ៉ាមិនជ្រាបទឹក...

Apple នាំយក iPad Air ត្រឡប់មកវិញហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ក្រុមហ៊ុន Apple បាននឹងកំពុងនាំយកផលិតផល iPad Air ត្រឡប់មកវិញហើយ ជាមួយនឹងម៉ូដែលមានទំហំកាន់តែធំ។ នៅថ្ងៃនេះ ព្រមគ្នាជាមួយផលិតផល iPad Mini ថ្មី ក្រុមហ៊ុ...

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doo...

Tomnerb.Com - YouTube Channel