ចូលចិត្តទំនើប

Windows 10 ឈ្មោះចុងក្រោយបំផុត របស់ប្រវត្តិ Windows

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ទិសដៅទស្សនវិស័យរបស់ Microsoft គឺ ក្នុងពេលអនាគតនឹងប្រើតែ Windows 10 មួយគត់ ហើយនឹងលែង​មាន​ឈ្មោះ Windows ស៊េរីថ្មីបង្ហាញខ្លួនបន្តពី Windows 10 ទៀតហើយ។

លោក Jerry Nixon អ្នកអភិវឌ្ឍរបស់ Microsoft បានបង្ហើបឱ្យដឹងថា គោលការណ៍របស់ Microsoft ជាបន្តទៅ​ទៀត​នោះគឺ “Windows as a Service” នោះគឺមានន័យថា Windows ស៊េរីថ្មី ដែលបន្តពី Windows 10 វើរ៍ហ្សឹន​ពេញ​នោះ នឹងនៅ​សល់​តែការអាប់ឌែតតូចៗ ឱ្យនៅតែថ្មីជាប់ជានិច្ចប៉ុណ្ណោះ លែងមានការបញ្ចេញ Windows វើរ៍ហ្សឹនថ្មីបែប​ជាឈុតធំៗ​មក​ទៀត​ហើយ។

ទាំងអស់នេះ អ្នកដែលប្រើ Windows 7 និង Windows 8, 8.1 អាចអាប់ហ្រ្គេតទៅជាប្រព័ន្ធប្រតិបត្តិការ Windows 10 បាន និងអាចប្រើដោយឥតគិតថ្លៃបាន 1ឆ្នាំ នោះគឺមានន័យថា បន្ទាប់ពីគ្រប់ 1ឆ្នាំ ​ក្រោយពីអាប់ហ្រ្គេត​ពេញ​លេញ​ហើយនោះ នឹង​ត្រូវចំ​ណាយ​ថ្លៃប្រើប្រាស់សេវាកម្ម ហើយទិសដៅរបស់ Microsoft គឺតម្រង់ឆ្ពោះទៅរក Cloud First និង Mobile First ផងដែរ។ យើងនឹងបាន​ឃើញសេវាកម្មរបស់ Microsoft ក្នុងរូបបែប Cloud ច្រើនឡើង ដូចជា Office និង Widows ជាដើម ចំណែក Mobile ក៏ចាប់ផ្តើមបុកកម្ទេចភ្លែតហ្វ៉ម តាមរយៈខាងអ៊ែប Office លើទូរស័ព្ទដៃ, Cortona ដែលនៅលើ iOS, Android និង Windows Phone ស៊េរីថ្មីដែលអាចប្រើបានជាមួយ Windows 10 រួមទាំងឧបករណ៍​ផ្សេងៗទៀតផងដែរ៕

window10-03

Wwindow10-01

អត្ថបទអ្នកចង់អាន

ជម្រើសជើងទម្រ ទូរសព្ទ លើកង់

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

ការជិះកង់ជាលំហាត់ប្រាណ ដ៏ពេញនិយមមួយ ព្រោះវាគ្មានបំពុលបរិស្ថាន។ អ្នកអាចបន្ថែមភាពរីក រាយក្នុងការជិះកង់ ដោយយកទូរសព្ទដៃរបស់អ្នកភ្ជាប់នឹងតួកង់។ ទំនើប សូ...

រថយន្តខូច កណ្តាលផ្លូវ ធ្វើម៉េចទៅ?

ដោយ: ចរិយា 8 PM, Thursday, 12 Jan, 2017

ទំនើប ជឿថា គ្មាននរណាចង់ឲ្យមានរឿងកើតឡើងទេ ជាពិសេសពេលធ្វើដំណើរទៅផ្លូវឆ្ងាយ។ ការខូចរថយន្ត នៅតាមផ្លូវបណ្តាលមកពីអ្នក ជាម្ចាស់ធ្វេសប្រហែស មិនបានត្រួតពិនិ...

ណែនាំម៉ាស៊ីនបូមធូលី ដ៏ខ្លាំងពី LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបូមធូលី ផលិតផលរបស់ក្រុមហ៊ុន LG ម៉ូដែល 2000W Kompressor ដែលជាជម្រើសដ៏សក្តិសមសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបូម...

តើអ្នកគួរធ្វើដូចម្តេច បើនាឡិកា Apple Watch Series 2 សើម?

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

ព័ត៌មានថ្មីៗជាច្រើន បរិយាយអំពី Apple Watch Series 2 ដែលធាតុពិតអ្នកអាចពាក់វាទៅក្នុងទឹក រហូតដល់ជម្រៅ 50 ម៉ែត្រ ដោយមិនមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា ...

Tomnerb.Com - YouTube Channel