ចូលចិត្តទំនើប

ហេតុអ្វីអ្នកត្រូវ ខ្វល់ខ្វាយអំពី Apple Card?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 02 Apr, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហាញអំពីសេវាកម្មបង់ថ្លៃប្រចាំខែថ្មីៗមួយចំនួន ដែលនឹងអនុញ្ញាតឱ្យអ្នកមានលទ្ធភាពអានព័ត៌មាន លេងហ្គេម និងទស្សនាព័ត៌មានឯកសារនានា ផលិតដោយក្រុមហ៊ុន Oprah។ ក្រុមហ៊ុន Apple ក៏ចង់ឱ្យអ្នកធ្វើការទូទាត់ចំណាយគ្រប់មាតិកាទាំងអស់ ដោយប្រើប្រាស់ Apple Card។

ជាមូលដ្ឋាន ព្រឹត្តិការណ៍នោះបានបង្ហាញថា ក្រុមហ៊ុន Apple ចង់បានចំណាប់អារម្មណ៍ និងថវិការបស់អ្នក។ អ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញមតិយោបល់ជាច្រើនទាក់ទងនឹងសេវាកម្ម Apple Card ថ្មីនេះ ដែលភាគច្រើនលើកឡើងថា មិនមានជាប់ពាក់ព័ន្ធ និងមិនមានចំណាប់អារម្មណ៍។ ប៉ុន្តែយើងគិតថា ក្រុមហ៊ុន Apple នឹងធ្វើរឿងកាន់តែច្រើន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្រចំពោះផលិតផលថ្មីនេះ។

ខណៈដែលមានមតិមិនយល់ស្របចំពោះអ្វីដែលលោក Tim Cook នាយកប្រតិបត្តិរបស់ Apple ដែលលើកឡើងអំពីជំនឿជឿជាក់ថា Apple Card នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំជាងគេនៅក្នុងបទពិសោធន៍នៃការប្រើប្រាស់ប័ណ្ណឥណទាន ក្នុងរយៈពេល 50 ឆ្នាំកន្លងមកនេះ ប៉ុន្តែមានហេតុផលសមស្របមួយចំនួន ដែលការបោះជំហានរបស់ Apple ទៅក្នុងវិស័យប័ណ្ណឥណទាន នឹងបង្កើតបានជាការផ្លាស់ប្តូរវិជ្ជមានសម្រាប់យើងគ្រប់គ្នា។

អត្ថប្រយោជន៍ភ្លាមៗ
មុខងារ Daily Cash របស់ Apple Card ត្រូវបានផលិតឡើងសម្រាប់យុគនៃការបំពេញចិត្ត ភ្លាមៗ។ ជំនួសឱ្យការរងចាំរហូតដល់ចុងបញ្ចប់នៃវដ្តវិក័យបត្រ ដើម្បីប្រកាសអំពីការរកប្រាក់ចំណូលប្រចាំខែ អតិថិជនដែលកំពុងប្រើប្រាស់ Apple Card នឹងអាចឃើញសាច់ប្រាក់ត្រឡប់វិញសរុបជាប្រចាំថ្ងៃ។ បើសិនជាកាតដទៃទៀតសម្រេចចិត្តចម្លងតាមយុទ្ធសាស្រ្តរបស់ Apple និងធ្វើការចេញផ្សាយជាប្រចាំរៀងរាល់ថ្ងៃ សម្រាប់អតិថិជនដែលមានតម្រូវការចំនួនតិចតួចនៃការផ្តល់អត្ថប្រយោជន៍បន្ថែម ការចេញផ្សាយភ្លាមៗអាចធ្វើឱ្យមានការផ្លាស់ប្តូរក្នុងការចាប់យកឱកាសធំៗ។

បញ្ចុះរបារតម្លៃ
Apple Card ទំនងដូចជាចង់កាន់កាប់ទីតាំងដ៏មានប្រជាប្រិយភាពនៅក្នុងវិស័យប័ណ្ណឥណទាន នៅពេលសម្តៅលើតម្លៃ។ អវត្តមាននៃថ្លៃសេវាយឺតយ៉ាវ និងថ្លៃសេវាប្រតិបត្តិការបរទេស អាចជំរុញឱ្យក្រុមហ៊ុនប្រកួតប្រជែងកាន់តែច្រើន នឹងទទួលយកវិធីសាស្រ្ត Zero-Fee ទៅប្រើប្រាស់នៅក្នុងការផ្តល់ជូនជាមូលដ្ឋាន និងពង្រីកតារាង Cash-Back Card ដោយគ្មានការគិតថ្លៃប្រតិបត្តិការបរទេស។ ក្រុមហ៊ុន Apple មានបំណងផ្តល់ជូននូវអត្រាការប្រាក់ទាបបំផុត ដែលនេះជាដំណឹងល្អមួយសម្រាប់អ្នកដែលកាន់ប័ណ្ណឥណទានដែលមានសមតុល្យ។

ជំរុញសុវត្ថិភាព
ធនាគារភាគច្រើនមិនត្រឹមតែទទួលបានប្រាក់ចំណេញពីការគិតថ្លៃសេវា និងកម្រៃសេវាហរិញ្ញវត្ថុទេ ប៉ុន្តែពួកគេក៏ទទួលបានកំរៃពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ បើយើងពិចារណាលើគោលការណ៍សុវត្ថិភាពព័ត៌មានរបស់អតិថិជន របស់ធនាគារ Bank of America យើងឃើញថាមានវិធីសាស្រ្តជាច្រើនដែលធនាគារបានយកព័ត៌មានឥណទានរបស់អតិថិជន និងប្រវត្តិនៃប្រតិបត្តិការរបស់ពួកគេទៅក្នុងដៃក្រុមហ៊ុនជាច្រើន។ ក្រុមហ៊ុន Apple បានរៀបរាប់ថា ក្រុមហ៊ុន Goldman Sachs ដែលជាដៃគូសហការរបស់ផលិតផលកាតថ្មីនេះ នឹងមិនចែករំលែក ឬលក់ទិន្នន័យទៅកាន់ក្រុមហ៊ុនជាភាគីទីបីឡើយ។ បើសិនជាអ្នកកំពុងសម្លឹងរកការកំណត់ចំនួនក្រុមហ៊ុនដែលនឹងដឹងអំពីការចំណាយប្រចាំថ្ងៃរបស់អ្នក ក្រុមហ៊ុន Apple ទំនងដូចជាកំណត់ជាឧទាហរណ៍មួយសម្រាប់ប្រើប្រាស់នៅក្នុងវិស័យធនាគារ។ លើសពីការការពារព័ត៌មានរបស់អ្នកពីក្រុមហ៊ុនទីបី Apple Card ទំនងដូចជាបង្កើតបាននូវស្តង់ដាថ្មិសម្រាប់ការការពារការក្លែងបន្លំប័ណ្ណឥណទាន។ កាតជាក់ស្តែងមិនមានលេខ CVV ការកំណត់កាលបរិច្ឆេទ និងហត្ថលេខា វាមានតែឈ្មោះរបស់អ្នក និងបន្ទះឈីបប៉ុណ្ណោះ។ ដើម្បីទទួលបានលេខកាតទាំងនោះ នៅពេលធ្វើការទិញទំនិញ Online ម្ចាស់កាតនឹងត្រូវប្រើប្រាស់កាតរបស់ពួកគេនៅក្នុង Wallet App។ បន្ថែមលើនេះទៀត មុខងារ One-Time Unique Dynamic Security Code ដែលផ្លាស់ប្តូរនៅរៀងរាល់ប្រតិបត្តិការទិញនីមួយៗ បន្ថែមបាននូវស្រទាប់ការពារមួយជាន់ទៀតសម្រាប់ការក្លែងបន្លំ។
អត្ថប្រយោជន៍របស់ Apple នឹងមិនទាក់ទាញចំណាប់អារម្មណ៍ពីអ្នកកាន់កាត Premium Credit Card ទេ។ អត្រា 3% នៅលើការទិញ បង្កើតចេញពីអត្រា 2% នៅលើការទិញលើទូរសព្ទដៃ និងអត្រា 1% សម្រាប់ការទិញ ធ្វើឱ្យកាតនេះមិនអាចប្រកួតប្រជែងជាមួយអត្រាពិន្ទុគុណនឹង 5 ដង ដែលផ្តល់ដោយប័ណ្ណឥណទានកម្រិតខ្ពស់ឡើយ។

ប៉ុន្តែក្រុមហ៊ុន Apple អាចបញ្ជាក់បានថាក្រុមហ៊ុនអាចនឹងក្លាយជាអ្នកផ្លាស់ប្តូរវិធីសាស្រ្ត ដែលក្រុមហ៊ុនផលិតប័ណ្ណឥណទានប្រើប្រាស់ដើម្បីឈានទៅចាប់យកអ្នកកាន់កាប់កាតក្នុងកម្រិត បឋម។

អត្ថបទអ្នកចង់អាន

Gadget ឡូយៗ ដែលអ្នកពិតជាចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 13 Sep, 2017

ទំនើប សូមណែនាំ Gadget ប្លែក តែមានអត្ថប្រយោជន៍ហួសពីការគិត ដែលអ្នកពិតជាចង់បានមួយ មកប្រើប្រាស់។ SleepPhones វាធ្វើឱ្យការទទួលទានដំណេករបស់អ្នក កាន់តែង...

15 វត្ថុបង្កើតថ្មី ដែលអ្នកត្រូវការ សម្រាប់ការរស់នៅ ដ៏ល្អឥតខ្ចោះ!!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

យើងម្នាក់ៗតែងជំពប់ជួប ទៅលើវត្ថុច្នៃប្រឌិតថ្មីៗសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដ៏អស្ចារ្យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់យើងគ្រប់គ្នា កាន់តែមានភាពងាយស្រួលឡើង...

Nokia 6 ចេញលក់នៅអាមេរិកក្នុងតម្លៃ $229 នៅខែកក្កដានេះ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Jun, 2017

ក្រុមហ៊ុន Nokia បានត្រឡប់មកកាន់ទីផ្សាទូរសព្ទ Smartphone នៅក្នុងសហរដ្ឋអាមេរិក ជាមួយ នឹងម៉ូដែល Nokia 6 Android ដែលនឹងមានវត្តមានក្នុងខែកក្កដា ឆាប់ៗនេះ...

Kenguru រថយន្ត ប្រើថាមពលអគ្គិសនី សម្រាប់ជនពិការ

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ជាញឹកញាប់ យើងតែងឃើញជនពិការអង្គុយលើកៅអី វីលឈែរ៍ (Wheelchair) ធ្វើដំណើរទៅណាមកណាយ៉ាងសែន​លំបាក តែថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត ប្រើថាមពលអគ្គិសនី Kenguru ...

Tomnerb.Com - YouTube Channel