ចូលចិត្តទំនើប

មូលហេតុអ្វី ដែលធ្វើឱ្យម៉ាស៊ីនបោកគក់របស់អ្នក លេចធ្លាយ?

ដោយ: ចរិយា 9 AM, Friday, 02 Aug, 2019

ប្រសិនបើអ្នកបានឃើញម៉ាស៊ីនបោកគក់របស់អ្នក បញ្ចេញសាប៊ូបោកគក់មកខាងក្រៅ នោះមានន័យថាម៉ាស៊ីនបោកគក់នេះប្រហែលជា មានការលេចធ្លាយត្រង់កន្លែងណាហើយ។ សំណាងល្អ ដែលការលេចធ្លាយនេះ គឺគ្រាន់តែត្រូវការជួសជុលបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែមិនថាតែហេតុផលអ្វី ដែលធ្វើឱ្យម៉ាស៊ីនបោកគក់របស់អ្នក លេចធ្លាយ អ្នកត្រូវចាំបាច់ប្រញាប់ប្រញាល់ជួសជុលភ្លាម មុនពេលការលេចធ្លាយនេះ បង្កជាបញ្ហាធំជាងនេះ។ ជាទូទៅ ការលេចធ្លាយនេះ បណ្តាលមកពីមូលហេតុម៉ាស៊ីនផ្នែកខាងមុខ ឬ ផ្នែកខាងលើ។ ដូច្នេះ គន្លឹះខាងក្រោមនេះនឹងជួយអ្នកកំណត់បញ្ហា និងបានចង្អុលបង្ហាញពីប្រភពនៃបញ្ហា លេចធ្លាយ ហើយក៏ធ្វើឱ្យអ្នកអាចជួសជុលម៉ាស៊ីនបោកគក់របស់អ្នកបានដោយខ្លួនឯង។

• ការលេចធ្លាយ នៅផ្នែកខាងលើ
ការលេចធ្លាយ បែបនេះគឺមកពីការផ្ទុកច្រើនពេក ដែលធ្វើឱ្យស្ទះការបញ្ចេញទឹក ហើយការស្ទះនេះ ក៏អាចកើតឡើងមកពីនៅក្នុងម៉ាស៊ីន មានជាតិសាប៊ូបោកសម្លៀកបំពាក់ច្រើនពេក។ ដូច្នេះ អ្នកត្រូវពិនិត្យមើល ដើម្បីប្រាកដថា អ្នកបានដាក់សម្លៀកបំពាក់នៅក្នុងបរិមាណមួយដ៏ត្រឹមត្រូវ បូករួមទាំងការដាក់សាប៊ូបោកសម្លៀកបំពាក់ផងដែរ។



• ការលេចធ្លាយ នៅផ្នែកខាងក្រោយ
ប្រសិនបើ ម៉ាស៊ីនបោកគក់របស់អ្នកនៅថ្មី នោះទំនងជាអ្នកអាចភ្លេចដកចេញនូវ ខ្ចៅរបស់ក្រុមហ៊ុនផលិត ដែលដោតជាប់នៅផ្នែកខាងក្រោយរបស់ម៉ាស៊ីនបោកគក់។ ម្យ៉ាងទៀត ការលេចធ្លាយ ពីផ្នែកខាងក្រោយ ក៏អាចបណ្តាលមកពីបំពង់បង្ហូរទឹកមិនមានសុវត្ថិភាពត្រឹមត្រូវ នៅខាងក្នុង។ ដូច្នេះ ប្រសិនបើឃើញមាន លេចធ្លាយនៅជុំវិញបំពង់បង្ហូរទឹក ខណៈពេលម៉ាស៊ីនបោកគក់កំពុងដំណើរការ ដល់វដ្តបង្វិល នោះមានន័យថាបំពង់បង្ហូរទឹកកំពុងស្ទះ ដែលបណ្តាលដំណើរការរបស់ម៉ាស៊ីនរអាក់រអួល ហើយក៏ធ្វើឱ្យហៀរទឹកចេញមកខាងក្រៅពាសពេញ។ មូលហេតុមួយទៀតនៃការលេចធ្លាយ នៅផ្នែកខាងក្រោយ គឺមកពីការតភ្ជាប់ មានភាពរលុង ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវបិទចំណុចផ្គត់ផ្គង់ទឹក ហើយដកទុយោចេញ ហើយពិនិត្យមើលថាតើជ័របិទ មានសភាពល្អ ឬក៏ អត់? លើសពីនេះ បន្ទាប់ពីរឹតបន្តឹងការតភ្ជាប់នេះហើយ នៅតែមានការលេចធ្លាយនេះទៀត អ្នកគួរជំនួសទុយោថ្មីហើយ។


• ការលេចធ្លាយ នៅផ្នែកខាងក្រោម
ប្រសិនបើ អ្នកកត់សម្គាល់ឃើញថាមានការលេចធ្លាយ មកពីផ្នែកខាងក្រោម យើងសូមណែនាំអ្នក គួរតែទាក់ទងទៅជាងជួសជុលភ្លាមៗ។ ដោយសារតែ ការលេចធ្លាយនេះអាចធ្វើឱ្យម៉ូទ័ររបស់ម៉ាស៊ីនខូចបាន ដូច្នេះអ្នកគួរតែពិភាក្សាជាមួយនឹងជាងជួសជុលជំនាញ ទើបជាការប្រសើរ៕

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Hyundai និង Kia នឹងបំពាក់បន្ទះសូឡាលើរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

បន្ទះសូឡានៅលើរថយន្ត មិនមែនអភិរក្សសម្រាប់ដែលម៉ាកសញ្ញារថយន្តប្រណិត ឬរថយន្តសម្រាប់ធ្វើការពិសោធន៍ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Hyundai និង Kia បានដាក់ចេញនូវគម្...

រថភ្លើង ដើរដោយថាមពល Hydrogen ដំបូងបង្អស់នៅលើពិភពលោក បានដាក់ឱ្យសាកល្បង នៅប្រទេសអាល្លឺម៉ង់

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

បង្កើតឡើងដោយក្រុមហ៊ុន Alstom រថភ្លើងដែលមានឈ្មោះថា Coradia iLint បានបញ្ចប់ការសាកល្បងរត់លើផ្លូវសាកល្បង ដែលច្នៃឡើងយ៉ាងពិសេស នៅក្នុងទីក្រុង Salzgitter ...

SAMSUNG ប្រកាសចេញ​លក់ Galaxy S7 និង S7 edge ពណ៌ឈូកមាស​ថ្ងៃ​នេះ

ដោយ: WangSang 10 PM, Wednesday, 20 Apr, 2016

Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​​ជម្រើស​ពណ៌​ថ្មី សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ថ្មី​របស់​ខ្លួន​នោះ​គឺ Galaxy S7/ S7 edge ពណ៌ឈូកមាស។ ពណ៌ថ្មីនេះ​នឹង​ចា...

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។ ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ...

Tomnerb.Com - YouTube Channel