ចូលចិត្តទំនើប

iPhone ណាខ្លះអត់មាន iOS 13?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

នេះជាដំណឹងអាក្រក់មួយ បើសិនជាអ្នកកំពុងបន្តប្រើប្រាស់ទូរសព្ទ iPhone 5S, iPhone 6 ឬ iPhone 6 Plus ហើយរំពឹងថានឹងអាចតំឡើងប្រព័ន្ធប្រតិបត្តិការថ្មី iOS 13 បាន។


ក្រុមហ៊ុន Apple នឹងមិនគាំទ្រឱ្យ Version ចុងក្រោយបង្អស់នៃប្រព័ន្ធប្រតិបត្តិការ OS មាននៅលើម៉ូដែលទូរសព្ទ ដែលបានរៀបរាប់ខាងលើនេះទេ។ ព្រមជាមួយគ្នានេះ ម្ចាស់ iPad Air ដើមដំបូង iPad Mini 2 និង iPad Mini 3 ក៏នឹងមិនបានទទួលប្រព័ន្ធប្រតិបត្តិការថ្មី iPadOS ទៅប្រើប្រាស់ដែរ។

ជំហានថ្មីនេះបានធ្វើឱ្យទូរសព្ទ iPhone SE, 6S និង 6S Plus ក្លាយជាទូរសព្ទជំនាន់ចាស់ជាងគេ ដែលអាចដំណើរការប្រព័ន្ធ iOS 13។

ជាការពិតណាស់ វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ដែលក្រុមហ៊ុន Apple បានគាំទ្រប្រព័ន្ធប្រតិបត្តិការ iOS 12 ជាពិសេសនៅលើទូរសព្ទ iPhone 5S ដែលធ្វើឱ្យទូរសព្ទម៉ូដែលនេះមានវ័យ ចំណាស់ ទោះបីជា Version នៃប្រព័ន្ធប្រតិបត្តិការ OS នោះ មានលក្ខណៈប្រសើរជាងមុនក្តី។

យ៉ាងណាមិញ ម៉ូដែល 5S, 6 និង 6 Plus នឹងបាត់បង់ឱកាសក្នុងការទទួលបានលក្ខណៈពិសេសថ្មីៗ ដូចជា System-Wide Dark Mode និង Swipeable Keyboard របស់ Apple ផ្ទាល់ ដែលនេះជាមុខងារថ្មីៗ ក្នុងចំណោមមុខងារថ្មីៗជាច្រើនទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលទើបនឹងចេញថ្មីៗនេះ៕

អត្ថបទអ្នកចង់អាន

Oppo R1 បង្ហាញខ្លួនហើយ ម៉ូដស្អាត កាមេរ៉ាក្រោយ f/2.0 ច្បាស់ជាង Lumia 1020

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

បន្ទាប់ពីរបូតចេញរូបភាព ឱ្យឃើញកាលពីពេលមុនម្តងហើយនោះ ពេលនេះ Oppo R1 ស្មាតហ្វូន ស៊េរីថ្មីបំផុតរបស់ Oppo បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយត្រូវបានគេចាត់ទ...

ក្នុងឱកាសបុណ្យចូលឆ្នាំចិន LG Brandshop លក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់

ដោយ: ទំនើប 7 AM, Saturday, 03 Feb, 2018

រាជធានីភ្នំពេញ ៖ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ នឹងផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងពិសេស នូវការលក់បញ្ចុះតម្ល...

សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

បន្ទប់ទទួលភ្ញៀវជាបន្ទប់ដែលរវល់ជាងគេ នៅក្នុងគេហដ្ឋាន ដូច្នេះហើយបានជាវាត្រូវការប្រើប្រាស់សម្ភារៈច្រើនប្រភេទ។ សម្ភារៈទាំងនោះត្រូវប្រើប្រាស់ សម្រាប់តុប...

រូបសាក់បែប High-Tech អាចបញ្ជូនទិន្នន័យ ពីស្បែកទៅកាន់ទូរសព្ទ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ការសាក់លោហៈនៅលើស្បែក ដែលមានបង្កប់បច្ចេកវិទ្យានៅផ្ទៃខាងលើ អាចនឹងក្លាយជាការពេញ និយមនាពេលអនាគត។ លោកស្រី Cindy Hsin-Liu Kao និសិត្សថ្នាក់ Ph.D នៃសាកលវិ...

Tomnerb.Com - YouTube Channel