ចូលចិត្តទំនើប

មុខងារថ្មីពី WhatsApp អាចលាក់បាំង Chat បាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Feb, 2019

កម្មវិធី Instagram និង Messenger ក្នុងពេលឆាប់ៗនេះនឹងអនុវត្តតាមកម្មវិធី WhatsApp ក្នុងការណែនាំមុខងារ Encrypted Messaging ជាផ្នែកមួយនៃគម្រោងរបស់ក្រុមហ៊ុន Facebook ក្នុងការបង្រួបបង្រួម App ទាំងអស់របស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា មុខងារ Encrypted Messaging គឺជាមុខងារបំលែងព័ត៌មាន ឬទិន្នន័យរបស់សារ ទៅជាលេខកូដ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ស្របពេលជាមួយគ្នានេះ កម្មវិធី WhatsApp ក៏កំពុងបន្ថែមរបាំងការពារសុវត្ថិភាពមួយជាន់ទៀត ដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជាមួយនឹងការគាំទ្រជាមួយមុខងារ Touch ID និង Face ID។
ការ update កម្មវិធី version 2.19.20 នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាក់សោរសារសន្ទនារបស់ពួកគេ នៅពីក្រោយមុខងារ Biometric Authentication របស់ទូរសព្ទ iPhone។ អ្នកអាចធ្វើការផ្លាស់ប្តូរវាបាន ដោយចូលទៅកាន់ Setting ហើយជ្រើសយក Account ហើយចុចលើ Privacy បន្ទាប់មកចុច Enable Lock Screen។ អ្នកនឹងអាចកំណត់ពេលវេលាបាន ជាមួយជម្រើសពេលភ្លាមៗ ឬបន្ទាប់ពីរយៈពេល 1 នាទី ឬ 15 នាទី ឬ 1 ម៉ោង។

វាជាប្រការដ៏សំខាន់មួយ សម្រាប់ការកត់សម្គាល់ថា មុខងារថ្មីនេះមិនដំណើរការនៅលើ Per-Chat Basis ទេ ហើយវាជំនួសវិញដោយការចាក់សោរ App ទាំងស្រុងតែម្តង។ ការជូនដំណឹងនឹងនៅតែបន្តលេចឡើងនៅលើអេក្រង់ទូរសព្ទដដែល បើសិនជាអ្នកបានបើកមុខងារជូនដំណឹងឱ្យដំណើរការ ដែលអនុញ្ញាតឱ្យអ្នកឆ្លើយតបសារបានភ្លាមៗ។ ជាមួយគ្នានេះផងដែរ អ្នកក៏នឹងនៅតែអាចឆ្លើយឆ្លងការហៅទូរសព្ទបានដូចដើម ផងដែរ។
សូមបញ្ជាក់ថា មុខងារ Touch ID មានដំណើរការនៅលើទូរសព្ទចាប់ពីម៉ូដែល iPhone 5S ឡើងទៅ ហើយសម្រាប់មុខងារ Face ID វិញ មានដំណើរការនៅលើទូរសព្ទ iPhone X និងម៉ូដែលក្រោយៗទៀត៕

អត្ថបទអ្នកចង់អាន

Smartwatch ថ្មីរបស់ Skagen ពិសេសយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018

នេះប្រហែលជា Smartwatch ដែលអ្នកកំពុងរងចាំ។ ថ្វីត្បិតអ្នកមិនទាន់មានឱកាសកាន់នាឡិកា Skagen Falster 2 នៅក្នុងដៃក្តី ប៉ុន្តែរូបរាងរបស់វាប្រហែលជាទាក់ទាញអា...

BMW Z4 Roadster បង្អួតរាងដ៏ស្រស់សង្ហារ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 30 Aug, 2018

ក្រុមហ៊ុន BMW បានបង្ហាញរថយន្តម៉ូដែលថ្មី BMW Z4 Roadster នៅក្នុងតំបន់ Pebble Beach រដ្ឋ California ជាមួយការរចនាម៉ូដដ៏ទាក់ទាញដែលប្រើប្រាស់លំនាតាមម៉ូដ...

ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដ...

នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្...

Tomnerb.Com - YouTube Channel