ចូលចិត្តទំនើប

តើភពផែនដី នឹងក្លាយជាអ្វី ក្នុងរយៈពេល 1000ឆ្នាំ ទៅមុខទៀត?

ដោយ: ចរិយា 11 AM, Monday, 26 Aug, 2019

ថ្ងៃនេះគេហទំព័រ ទំនើប ចង់ដឹងថានៅពេល1000ឆ្នាំ ទៅមុខទៀត តើអនាគតនៃភពផែនដីរបស់យើង នឹងត្រូវវិនាស ឬ ត្រូវក្លាយជាភពមួយ ដែលមានបច្ចេកវិទ្យាដ៏ទំនើបបំផុត ដូចគ្នាទៅនឹងរឿងបែបវិទ្យាសាស្រ្ត ដែលអ្នកនិពន្ធរឿងបានប្រឌិតឡើង។ ដូច្នេះ ទំនើប បានដកស្រង់អត្ថបទ ពីវិបសាយព័ត៌មានបរទេសមួយ ដែលបានព្យាករណ៍ អំពីអនាគតរបស់ភពផែនដីរបស់យើង ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ប្រសិនបើវានឹងប្រែក្លាយទៅជាបែបនោះមែន។ តោះ! មកអានអត្ថបទខាងក្រោមនេះ ដើម្បីស្វែងយល់ទាំងអស់គ្នាថាតើអនាគតភពផែនដី ក្នុងរយៈពេល 1000ឆ្នាំ ទៅមុនទៀត នឹងអាចប្រែក្លាយទៅជាបែបណា?
• មនុស្ស នឹងអាចរស់នៅបានអាយុ 1000ឆ្នាំ
មហាសេដ្ឋីពិភពលោកជាច្រើន កំពុងវិនិយោគទុនរាប់រយលានដុល្លារ ទៅលើការស្រាវជ្រាវអំពី ការពន្យឺត ឬ បញ្ឈប់ភាពចាស់ជរារបស់មនុស្ស។ ដូច្នេះ រយៈពេល1000ឆ្នាំទៅមុខទៀត អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ទំនងជាអាចរកឃើញនូវ វិធីសាស្រ្តក្នុងការព្យាបាលដ៏ពិសេស ដើម្បីផ្លាស់ប្តូរជាលិកាចាស់ ឱ្យទៅជាក្មេងវិញបាន។ លើសពីនេះ ក៏អាចបង្កើតឧបករណ៍កែប្រែហ្ស៊ែន ដើម្បីគ្រប់គ្រងហ្ស៊ែនរបស់មនុស្ស ក្នុងការបង្កើតប្រព័ន្ធភាពសុំា ទៅនឹងជំងឺផ្សេងៗ។


• មនុស្ស នឹងអាចផ្លាស់ទីទៅភពផ្សេង
ក្នុងរយៈពេល 1000ឆ្នាំទៅមុខទៀត ទំនងជាមនុស្សអាចនៅរស់រាន្តមានជីវិតបាន នោះគឺការផ្លាស់ទីលំនៅថ្មី ទៅកាន់ភពផ្សេងមួយទៀតនៅក្នុងលំហរ។ ដូច្នេះ វាចាំបាច់ត្រូវការយានអាវកាស ដើម្បីធ្វើដំណើរទៅកាន់ទីនោះ។ នាពេលបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនផលិតយានជំនិះលំដាប់កំពូលៗជាច្រើន កំពុងចាប់ផ្តើមផលិតនូវយានអាវកាសទំនើបៗ។

• មនុស្សគ្រប់រូប នឹងមើលទៅ ដូចគ្នាៗ
នាពេលឥឡូវនេះ អ្នកវិទ្យាសាស្រ្ត កំពុងធ្វើការពិសោធន៍ទៅលើការកែប្រែហ្ស៊ែន ដើម្បីអនុញ្ញាតឱ្យ ឪពុកម្តាយអាចជ្រើសរើសលក្ខណៈសម្បត្តិរបស់កូនៗរបស់ពួកគេបាន។

• កុំព្យូទ័រកាន់តែឆ្លាតវៃ និងមានល្បឿនលឿនបំផុត
ចាប់ពីពេលនេះតទៅ ការបង្កើតកុំព្យូទ័រត្រូវបានគេព្យាករណ៍ថា វានឹងកាន់តែឆ្លាតវៃក្នុងការដោះស្រាយកិច្ចការ ដែលកុំព្យូទ័រនាពេលឥឡូវនេះមិនអាចធ្វើបាន រួមបញ្ចូលជាមួយនឹងដំណើរការក្នុងល្បឿនលឿនបំផុតផងដែរ។ ឧទាហរណ៍៖ កុំព្យូទ័រនៅពេល1000ឆ្នាំទៅមុខទៀត កុំព្យូទ័រនឹងមានប្រយោជន៍ក្នុងការបង្កើតថ្នាំព្យាបាល និងធ្វើរោគវិនិច្ឆ័យ កាន់តែមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ការបង្កើនការរុករកអាវកាស និងផលិតរថយន្តបើកបរដោយខ្លួនឯង ក៏ត្រូវបានរំពឹងទុកថា កុំព្យូទ័រឆ្លាតវៃនាសហវត្សរ៍ថ្មីនឹងអាចអនុវត្តន៍បាន។

• មនុស្ស នឹងក្លាយជា Cyborg
អ្នកវិទ្យាសាស្រ្តកំពុងអភិវឌ្ឍន៍កែវភ្នែក Bionic ដើម្បីជួយដល់មនុស្សពិការភ្នែក។ ដូច្នេះ រយៈពេល1000ឆ្នាំទៅមុខទៀត ការរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាទំនើបៗ នឹងអាចជាមធ្យោបាយតែមួយគត់ សម្រាប់មនុស្សជាតិប្រកួតប្រជែងជាមួយនឹងភាពឆ្លាតវៃសិប្បនិម្មិត។ ម្យ៉ាងទៀត ការរួមបញ្ចូលគ្នារវាងគំនិតមនុស្ស និងកុំព្យូទ័រ នឹងបង្កើតជាគំរូដ៏ល្អ ដែលអាចដោះស្រាយសមីការស្មុគ្រស្មាញ និងស្វែងរកព័ត៌មានតាមអ៊ីនធឺណិត ដោយគ្រាន់តែគិតប៉ុណ្ណោះ។

• ការផុតពូជដ៏ធំរបស់ធម្មជាតិ នឹងវិវត្តន៍
ការផុតពូជដ៏ធំចុងក្រោយ នោះគឺការបំផ្លាញជីវិតសត្វដាយណូស័រ អស់ពីផែនដី។ ការសិក្សានាពេលថ្មីៗនេះ ក៏បានបង្ហាញថាអត្រានៃការស្លាប់ផុតពូជចំពោះប្រភេទសត្វមួយចំនួននៅសតវត្សរទី20 បានកើនឡើងរហូតដល់100ដង ខ្ពស់ជាងធម្មតាដោយគ្មានផលប៉ះពាល់ពីមនុស្ស។ យោងទៅតាមអ្នកវិទ្យាសាស្ត្រមួយចំនួនបានលើកឡើងថា ត្រឹមតែបរិមាណរួមតូចបន្តិចម្តងៗនៃចំនួនប្រជាជនប៉ុណ្ណោះ ទើបអាចបង្ការភាពហិនហោចនៃធម្មជាតិនៅលើភពផែនដីបាន។

• មនុស្សគ្រប់ជាតិសាសន៍ នឹងប្រើប្រាស់ភាសាតែមួយ
កត្តាចម្បង ដែលអាចប្រើប្រាស់ភាសាតែមួយ នោះគឺការបង្កើតភាសាសកល។ ក្រុមភាសាវិទូ បានធ្វើការប៉ាន់ប្រមាណថា 100ឆ្នាំ ចាប់រាប់ពីពេលនេះតទៅ 90% នៃភាសានឹងត្រូវបាត់បង់ ដោយសារតែការធ្វើចំណាកស្រុក ដូច្នេះភាសាដែលនៅសេសសល់នឹងកាន់តែសាមញ្ញ។

• អគារ នឹងត្រូវប្រមូលផ្តុំ និងរុះរើ ទៅតាមតម្រូវការ
នាពេលអនាគត មនុស្សទំនងជានឹងអាចបង្កើតពិភពនិម្មតមួយ នៅជុំវិញខ្លួនរបស់ពួកគេ។ ឧទាហរណ៍៖ ការសាងសង់អគារ ឱ្យមានលក្ខណៈសម្បត្តិ អាចប្រមូលផ្តុំ និងរុះរើ កាន់តែងាយស្រួល និងឆាប់រហ័ស ទៅតាមតម្រូវការ។

• បច្ចេកវិទ្យា Nano នឹងដោះស្រាយបញ្ហាវិបត្តិថាមពល និងការបំពុលបរិស្ថាន
1000ឆ្នាំទៅមុខទៀត មនុស្សនឹងបង្កើតបច្ចេកវិទ្យា Nano ជួយសម្អាតភាពកខ្វក់របស់បរិស្ថានដូចជា ការបន្សុទ្ធទឹក និងខ្យល់ ព្រមទាំងចាប់ទាញយកពន្លឺព្រះអាទិត្យ បំប្លែងទៅជាថាមពលប្រើប្រាស់។ លើសពីនេះ ការផលិតសម្ភារៈថ្មីៗនឹងឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជាតិផង និងការពារ ការបំពុលបរិស្ថានផង រួមជាមួយការប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យផងដែរ៕

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Accessories

អត្ថបទអ្នកចង់អាន

អេក្រង់យក្សរបស់ Dell សក្តិសមនឹងការងារចម្រុះ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Dell អាចនឹងធ្វើឱ្យអ្នករីករាយ បើសិនជាអ្នកកំពុងអនុវត្តការងារចម្រុះមុខ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Dell បានដាក់បង្ហាញអេក្រង់ UltraSharp 49 C...

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

មកដឹង! របៀបផ្ទេរទិន្នន័យគ្រប់យ៉ាង ពីទូរស័ព្ទ iPhone ទៅទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 2 PM, Sunday, 27 Jan, 2019

អ្នកអាចផ្ទេរទិន្នន័យគ្រប់យ៉ាងពីទូរស័ព្ទ iPhone ទៅកាន់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android យ៉ាងដូចម្តេច? នេះសំណួរដែលកើតមាននៅពេលអ្នកសម្រេចចិត្តច...

Pictar Pro ប្រែក្លាយទូរសព្ទឱ្យទៅជាកាមេរ៉ា DSLR

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

កាមេរ៉ានៅលើទូរសព្ទ Smartphone នាពេលបច្ចុប្បន្នស្ទើរតែអាចប្រកួតប្រជែងគ្នាជាមួយកាមេរ៉ា DSLR បាននៅក្នុងផ្នែកជាច្រើន ជាពិសេសជាមួយនឹងលទ្ធភាពអាចយកតាមខ្លួ...

Tomnerb.Com - YouTube Channel