ចូលចិត្តទំនើប

មានអ្វីអស្ចារ្យនៅលើទូរសព្ទថ្មី Honor View 20?

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 19 Dec, 2018

ជាមួយនឹងផលិតផលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Huawei និង Samsung ដែលបានបង្ហាញរូបរាងក្នុងនាមជាទូរសព្ទ All-Screen Smartphone ជាមួយនឹងកាមេរ៉ាមុខរាងជារង្វង់ត្រូវបានកាត់ចេញ ក្រុមហ៊ុនផលិតទូរសព្ទដៃដទៃទៀត បាននឹងកំពុងមានទំនោរចូលរួមជាមួយនឹងក្រុមទូរសព្ទគ្មាន Notch ផងដែរ។

ម៉ូដែលទូរសព្ទចុងក្រោយ ដែលកំពុងបង្អួតពីអេក្រង់ Hole-Screen នោះគឺទូរសព្ទ Honor ជំនាន់ថ្មី មានឈ្មោះថា View 20 ឬអាចហៅកាត់ថា V20 ត្រូវបានគេរាយការណ៍ថាមានបំពាក់រន្ធតូចមួយទំហំ 4.5mm សម្រាប់ដាក់កាមេរ៉ាមុខ នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង នៃអេក្រង់ All-View Display។
អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Lens នៅលើទូរសព្ទថ្មីនេះ ត្រូវបានដាំនៅលើទូរសព្ទ ប្រៀបបាននឹងគ្រាប់ពេជ្រមួយគ្រាប់ នៅពីក្រោយផ្ទៃអេក្រង់ ដែលនៅតែអាចរក្សាបាននូវទម្រង់នៃតួទូរសព្ទ ដដែល។ សេចក្តីប្រកាសរបស់ក្រុមហ៊ុន Honor ផ្ទាល់បានអះអាងថា រន្ធមួយនេះ មិនមែនជារន្ធដែលតែងតែមាននៅលើទូរសព្ទនោះទេ។

ដូចគ្នានឹងទូរសព្ទ Smartphone របស់ Xiaomi ដែលគ្រោងនឹងចេញលក់នៅក្នុងទីផ្សារនាខែ មករា ឆ្នាំក្រោយនេះ ទូរសព្ទ View 20 ក៏មានបំពាក់កាមេរ៉ាក្រោយទំហំ 48 megapixel ដែរ ហើយក្រុមហ៊ុន Honor ក៏បានបង្ហាញថាកាមេរ៉ានេះទទួលបានសមត្ថភាពពី IMX586 CMOS របស់ Sony។ កម្រិត Pixel ខ្ពស់ នឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ក្នុងស្ថានភាពមានពន្លឺសមល្មម ប៉ុន្តែនៅក្នុងកន្លែងងងឹត កាមេរ៉ានឹងត្រូវពឹងអាស្រ័យលើបច្ចេកវិទ្យា Pixel Binning Technique សម្រាប់រួមបញ្ចូល 0.8um Pixel ចំនួន 4 រួមគ្នាតែមួយ ទៅក្នុងបណ្តុះ Mimic 1.6um ដែលជាលទ្ធផលវានឹងផ្តល់នូវប្រសិទ្ធភាពគុណភាពកាមេរ៉ាខ្ពស់ទាំងពីរលក្ខខណ្ឌ។

គុណសម្បត្តិមួយ ដែល Honor អាចនឹងមានលើសកាមេរ៉ាទំហំ 48 megapixel របស់ Xiaomi ផ្តល់ឱ្យ គឺបច្ចេកវិទ្យា Dual-NPU (Neural Processing Unit) និង Dual-ISP (Image Signal Processor) បានពីបន្ទះឈីប Kirin 980 ចេញពីក្រុមហ៊ុន Huawei។ យើងបានឃើញនៅលើទូរសព្ទ Mate 20 Pro បន្ទះឈីបនេះ បានបន្ថែមមុខងារ 48MP AI HDR ដើម្បីជួយបង្កើតរូបភាពបែប AI-Enabled High-Definition 48MP។ នេះអាចជាការពិពណ៌នាដ៏ធំធេងមួយ ឬអាចហួសពីការពិត ដូច្នេះយើងនឹងរងចាំមើលទាំងអស់គ្នា ថាតើលទ្ធផលជាក់ស្តែងពិតប្រាកដនឹងល្អដូចអ្វីដែលក្រុមហ៊ុន Honor បានអះអាងនេះឬទេ។ ដូចគ្នានេះដែរ សម្រាប់កាមេរ៉ាមុខ ជាពិសេសជាមួយនឹងទំហំរន្ធកាន់តែតូច ដែលអាចនឹងបង្កជាបញ្ហាសម្រាប់ Aperture របស់វាផងដែរ។
ក្រុមហ៊ុន Honor បាននិយាយថា ទូរសព្ទ View 20 នឹងចេញលក់ជាមួយមុខងារ Link Turbo ដែលជាមុខងារ AI-Powered ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការទាញយកបន្តបន្ទាប់គ្នា តាមរយៈ ប្រព័ន្ធ Wi-Fi និង 4G Network សម្រាប់ការទាញយកកម្មវិធីធំៗ។ មុខងារនេះក៏អនុញ្ញាតឱ្យទូរសព្ទធ្វើការផ្លាស់ប្តូរពី Wi-Fi ទៅ 4G បានកាន់តែងាយស្រួល នៅពេលដែលប្រព័ន្ធណាមួយចុះខ្សោយ។
យើងអាចមើលឃើញអេក្រង់ All-View Display ពីចម្ងាយប៉ុណ្ណោះនៅក្នុងកម្មវិធី Honor’s Hong Kong ប៉ុន្តែទូរសព្ទ View 20 នឹងត្រូវចេញលក់ជាផ្លូវការនៅក្នុងទីក្រុងប៉េកាំង នៅដំណាច់ខែធ្នូនេះហើយ បន្តជាមួយការចេញលក់ជាសកល ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស នៅចុងខែមករា ឆ្នាំក្រោយនេះ។

ទំនើប នឹងធ្វើការតាមដានលម្អិតអំពីទូរសព្ទម៉ូដែលថ្មីនេះ ហើយនឹងធ្វើការរាយការណ៍ជាបន្តបន្ទាប់ជូនមិត្តអ្នកអានបានជ្រាប៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

អឺរ៉ុប បែកភ្នែកនឹង Mitsubishi Eclipse Cross របស់ជប៉ុន

ដោយ: ស. លីង 8 AM, Sunday, 19 Feb, 2017

ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានចំណាយដើមទុនយ៉ាងច្រើន ដើមី្បផលិត រថយន្ត Mitsubishi ប្រចាំឆ្នាំ ដោយប្រើឈ្មោះថា Mitsubishi Eclipse Cross។ ប...

ម៉ាស៊ីនត្រជាក់ហូរទឹក និងដំណោះស្រាយ

ដោយ: ចរិយា 9 PM, Sunday, 15 Jan, 2017

ប្រជាជនខ្មែរ សឹងគ្រប់គេហដ្ឋានប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកខ្លះដាក់ក្នុងបន្ទប់ដំណេក អ្នកខ្លះដាក់ទាំងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ល។ មិនមែ...

ក្រុមហ៊ុន Facebook និង RED បង្ហាញកាមេរ៉ា Manifold 3D VR

ដោយ: ភារុន 9 AM, Monday, 14 Jan, 2019

ទីបំផុតក្រុមហ៊ុន Facebook និង RED បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញកាមេរ៉ា 3D VR របស់ពួកគេ ដែលបានចំណាយពេលអស់ជាច្រើនខែកន្លងមក។ ក្រុមហ៊ុននឹងដាក់បង...

ម៉ាស៊ីនបោកគក់ ជំនាន់ថ្មី ផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ថ្មីដល់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Jan, 2017

សម័យកាលទំនើប សម្ភារៈប្រើប្រាស់ ក៏ត្រូវបន្ថែមមុខងារ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ម៉ាស៊ីនបោកគក់ បា...

Tomnerb.Com - YouTube Channel