ចូលចិត្តទំនើប

Pancake Lens គឺជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Mar, 2019

Pancake Lens ទទួលបានឈ្មោះនេះចេញពីតួ Lens ដ៏រាបស្មើ និងមានកម្រាស់ស្តើង។ វាត្រូវបានផលិតឡើង ដើម្បីលៀនចេញពីតួកាមេរ៉ាបានកាន់តែតិច តាមដែលអាចធ្វើបាន ដូច្នេះឈុតកាមេរ៉ារបស់អ្នកមានទំហំតូច ងាយស្រួលទុកដាក់ និងងាយស្រួលយកតាមខ្លួន។ Pancake Lens ក៏មានឧបសគ្គតិចតួចដែរ នៅពេលអ្នកថតរូប ហើយជាជម្រើសដ៏ល្អសម្រាប់ការថតរូបតាមដងផ្លូវ និងការថតរូបក្នុងដំណើរកំសាន្ត។

ផលិតផល Pancake Lens ភាគច្រើនគឺជា Prime Lens ប្រភេទ Fixed Focal Length ដោយសារ Prime Lens ភាគច្រើនមានការរចនា Optical ដ៏សាមញ្ញ ដែលងាយស្រួលសម្រាប់ការថតរូបនៅក្នុងចម្ងាយខ្លីៗ។

អ្នកអាចទិញ Pancake Lens សម្រាប់ប្រើប្រាស់ជាមួយប្រព័ន្ធកាមេរ៉ាភាគច្រើន។ ក្រុមហ៊ុន Sony ផលិត Pancake Lens មានទំហំ 16mm មានល្បឿន f/2.8 និងទំហំ 20mm មានល្បឿន f/2.8 សម្រាប់ប្រើប្រាស់ជាមួយកាមេរ៉ា E-Mount Mirrorless របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Canon ក៏មានផលិត Pancake Lens ប្រភេទ EF ទំហំ 40mm មានល្បឿន f/2.8 សម្រាប់កាមេរ៉ា DSLR រីឯ Fujifilm ក៏មាន Lens ទំហំ 18mm មានល្បឿន f/2.0 និងទំហំ 27mm មានល្បឿន f/2.8 ផងដែរ។

បើសិនជាអ្នកប្រើប្រាស់កាមេរ៉ាប្រភេទ Micro Four Thirds អ្នកអាចប្រើប្រាស់ Pancake Lens របស់ Panasonic ដែលមានទំហំ 20mm និងមានល្បឿន f/1.7 ឬជម្រើសថតរូបបែប Retro ជាមួយ Body Cap Lens របស់ Olympus មានទំហំ 15mm និងមានល្បឿន f/8។

ចំណុចដែលគួរឱ្យសោកស្តាយគឺ Pancake Lens មិនអាចប្រើប្រាស់សម្រាប់មុខងារពង្រីកបានឡើយ ព្រោះ Zoom Lens មានលក្ខណៈស្មុគស្មាញ និងមានទំហំធំ។ ដូច្នេះបើសិនជាអ្នកចង់សាកល្បងប្រើប្រាស់ Pancake Lens មានន័យថា អ្នកត្រូវប្រើប្រាស់វាជាមួយ Prime Lens តែមួយមុខប៉ុណ្ណោះ៕

ប្រភព: digitalcameraworld ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

មាន App បកប្រែទាំង 3 នេះ ទៅដើរលេងនៅក្រៅប្រទេស លែងខ្លាចទៀតហើយ!

ដោយ: ភារុន 8 AM, Saturday, 29 Dec, 2018

កម្មវិធីបកប្រែ គឺពិតជាមានសារៈសំខាន់ណាស់ នៅពេលអ្នកធ្វើដំណើរទៅបរទេស ដែលមានភាសាខុសគ្នាពីភាសារបស់អ្នក ។ កម្មវិធីបកប្រែ អាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភ...

Nintendo គ្រោងនឹងចេញម៉ូដែល មានទំហំតូចជាង និងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Sunday, 03 Feb, 2019

យោងតាមរបាយការណ៍មួយ ដែលចេញពីសារព័ត៌មានរបស់ជប៉ុន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Nintendo កំពុងតែអភិវឌ្ឍកំណែទម្រង់ម៉ូដែលថ្មី ឱ្យមានទំហំតូចជាងមុន និងតំលៃ...

កាសស្តាប់ថ្មីពី Huawei ពិសេសត្រង់ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Huawei មានគំនិតច្នៃប្រឌិតថ្មីមួយ សម្រាប់ផលិតផលកាសស្តាប់គ្មានខ្សែ ហើយវាពិតជាពិសេស។ ផលិតផលកាសស្តាប់ប្រភេទ Neckbuds ម៉ូដែល FreeLace ថ្មីរបស់...

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំ...

Tomnerb.Com - YouTube Channel