ចូលចិត្តទំនើប

មានអ្វីកើតឡើងចំពោះក្រុមហ៊ុនប្រឆាំងនឹងបម្រាមលើ Huawei?

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

ក្នុងរយៈពេល 2 សប្តាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានបាត់បង់ស្ទើរតែគ្រប់ដៃគូសហការ ដែលក្រុមហ៊ុនមាន ដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិក ក្នុងនោះរួមមានការចែកផ្លូវពីក្រុមហ៊ុន Google, Corning និង ARM ដែលបានរុញច្រានឱ្យក្រុមហ៊ុនផលិតទូរសព្ទដៃរបស់ចិនមួយនេះធ្លាក់ក្នុងវិបត្តិមិនធ្លាប់មានពីមុនមក។

ប៉ុន្តែមានដៃគូសហការធំៗមួយចំនួនទៀត នៅរក្សាភាពស្ងប់ស្ងាត់នៅឡើយទេ ដែលក្នុងនោះលេចធ្លោជាងគេគឺក្រុមហ៊ុន Microsoft ដែលនៅតែមិនទាន់ដាក់ចេញនូវការប្រកាសពីផ្លូវការអំពីការហាមប្រាមនៅឡើយទេ។ ក្រុមហ៊ុន Microsoft បានដកផលិតផល Laptop ពីក្រុមហ៊ុន Huawei យ៉ាងស្ងប់ស្ងៀមចេញពីគេហទំព័ររបស់ខ្លួន ដែលនេះជាសញ្ញាបង្ហាញពីការដកខ្លួនចេញពីសេវាកម្ម ប៉ុន្តែយើងនៅតែមិនទាន់ច្បាស់អំពីផែនការទូលំទូលាយរបស់ Microsoft ដើម្បីដោះស្រាយជាមួយនឹងបម្រាមនេះ។ Microsoft គឺជាក្រុមហ៊ុនដៃគូ ធំជាងគេរបស់ Huawei លើផ្នែក Software ការផ្តល់អាជ្ញាប័ណ្ណ និងការថែទាំ Window នៅលើផលិតផល Laptop របស់ Huawei ជាច្រើនប្រភេទ ដែលត្រូវតែទទួលបានអាជ្ញាប័ណ្ណ និងការ Update ដោយផ្ទាល់ពីក្រុមហ៊ុន។
ក្នុងពេលនេះ យើងសម្លឹងឃើញថា Microsoft ទំនងជារក្សានូវភាពស្ងប់ស្ងាត់ ពីព្រោះតែភាពរសើបនៃបញ្ហា ប៉ុន្តែភាពស្ងប់ស្ងៀមនេះបាននាំទៅរកការលេចចេញនូវសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺ បើសិនជា Microsoft (ឬក្រុមហ៊ុនដទៃទៀត) ប្រឆាំងនឹងបទបញ្ជាពាណិជ្ជកម្ម ហើយនៅតែបន្តការធ្វើអាជីវកម្មជាមួយ Huawei តើទណ្ឌកម្មបែបណាដែលពួកគេនឹងត្រូវប្រឈម?

ការប៉ាន់ស្មានពីមនុស្សគ្រប់គ្នានៅក្នុងវិស័យនេះ គឺក្រុមហ៊ុន Microsoft នឹងអនុវត្តតាមអ្វីដែលក្រុមហ៊ុន Google និងក្រុមហ៊ុនដទៃទៀតបានធ្វើ សម្រាប់ហេតុផលដ៏សាមញ្ញដែលពួកគេមិនអាចមានលទ្ធភាពប្រឆាំងបានទេ។ មានការពិន័យជាច្រើនសម្រាប់ក្រុមហ៊ុនដែលប្រឆាំងនឹងបម្រាមនៃការនាំចេញ រាប់ចាប់ពីការពិន័យជាលក្ខណៈស៊ីវិល រហូតដល់ការបដិសេធការបញ្ជារទិញដែលនឹងដាក់កំហិតជាក់ស្តែងលើអ្វីដែលក្រុមហ៊ុនល្មើសបទបញ្ជារអាចនាំចេញទាំងអស់ ដែលគ្រប់គ្រងដោយអ្នកសង្កេតការណ៍មកពី Export Enforcement។ បើសិនជាការរំលោភបំពាននៅតែបន្ត នោះការដាក់ពិន័យទោសព្រហ្មទណ្ឌអាចនឹងកើតមាន។ ប៉ុន្តែ បើយើងពិនិត្យលើទំហំនៃការពឹងអាស្រ័យរបស់ Microsoft ទៅលើរដ្ឋាភិបាល និងកិច្ចសន្យាអន្តរជាតិសម្រាប់អាជីវកម្មរបស់ក្រុមហ៊ុន យើងឃើញពីការខាតបង់របស់ក្រុមហ៊ុនជាច្រើន មុនពេលដែលការគម្រាមកំហែងធ្ងន់ធ្ងរត្រូវបានលើកឡើង។

មិនត្រឹមតែក្រុមហ៊ុនអាមេរិកប៉ុណ្ណោះទេដែលត្រូវប្រុងប្រយ័ត្នចំពោះការដាក់ពិន័យបែបនេះ។ ស្របពេលដែលក្រុមហ៊ុនច្បាប់កំពុងប្រញាប់ប្រញាលក្នុងការបញ្ជាក់ថា ក្រុមហ៊ុនណាមួយដែលទទួលអាជ្ញាប័ណ្ណបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ត្រូវតែអនុវត្តតាមបទបញ្ជារ ដែលនេះមានន័យយ៉ាងច្បាស់ថាត្រូវតែកាត់ផ្តាច់ភាពជាដៃគូជាមួយ Huawei។ ក្រុមហ៊ុនមួយបានពន្យល់ថា ឧទាហរណ៍ថា បច្ចេកវិទ្យាដើមមួយ ដែលសំខាន់សម្រាប់ការផលិតច្រាស់ដុសធ្មេញ ប្រហែលជាមិនត្រូវផ្តល់ទៅឱ្យ Huawei តាមរយៈក្រុមហ៊ុននៅក្រៅសហរដ្ឋអាមេរិក ដោយគ្មានអាជ្ញាប័ណ្ណ BIS ទេ ទោះបីជាច្រាស់ដុសធ្មេញនោះត្រូវផលិតនៅក្រៅសហរដ្ឋអាមេរិកក្តី។ ហានិភ័យបែបនេះ បានរុញច្រានចេញជាការពន្យល់ថា ហេតុអ្វីបានជាក្រុមហ៊ុនជាច្រើន ដូចជា ARM ដែលមានមូលដ្ឋាននៅក្រៅសហរដ្ឋអាមេរិក និងផ្តល់នូវការផលិតបន្ទះឈីប ជំនួសឱ្យការផលិតដោយផ្ទាល់ នៅតែដកថយខ្លួនចេញឱ្យឆ្ងាយពីបម្រាមនេះ។


មួយវិញទៀត អាចទំនងថា Microsoft កំពុងអូសបន្លាយពេលវេលា។ លោក Trump ផ្ទាល់បានឱ្យតំរុយថា ការរឹតបន្តឹងនេះអាចត្រូវបានដកចេញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទំនងជាអាចធ្វើឡើងមុនពេលច្បាប់ពន្ធថ្មីចេញជាធរមាននៅចុងខែមិថុនា។ បើសិនជាកិច្ចព្រមព្រៀងនោះពិតជាកើតឡើងមែន ការរក្សាភាពស្ងប់ស្ងាត់ និងជៀសឱ្យឆ្ងាយពីព្យុះភ្លៀងនេះ អាចជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយ ប៉ុន្តែបើពិនិត្យលើកំណត់់ត្រារបស់លោក Trump ក្នុងនាមជាអ្នកសម្របសម្រួល វាទំនងជាការភ្នាល់ដ៏គ្រោះថ្នាក់មួយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កុំប្រើវត្ថុទាំងនេះសម្អាត ទូរសព្ទដៃរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 May, 2019

តើអ្នកធ្លាប់ជូតសម្អាតស្នាមប្រឡាក់នៅលើទូរសព្ទរបស់អ្នកជាមួយម្រាមដៃរបស់អ្នកឬទេ? តើវាធ្វើឱ្យស្នាមប្រឡាក់កាន់តែខ្លាំងថែមទៀតមែនទេ? ទង្វើនេះតែងកើតឡើងជារឿយ...

ក្រុមហ៊ុន Xiaomi ចេញលក់ Xiaomi Mi MIX 2

ដោយ: ស. លីង 12 AM, Wednesday, 25 Oct, 2017

ទំនើប ធ្លាប់បានផ្សាយពីម៉ាស៊ីន Scishare Cofee Maker ដែលផលិតដោយក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ។ ថ្ងៃនេះ ទំនើប សូមលើកយកពីផលិតផលទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xi...

Instagram បន្ថែមមុខងារសារជាសម្លេង

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

នាពេលនេះអ្នកនឹងមិនចាំបាច់ដំណើរការ Live Conversation ទេ បើសិនជាអ្នកចង់បានការសន្ទនាជាសម្លេងនៅលើកម្មវិធី Instagram។ ថ្ងៃនេះបណ្តាញទំនាក់ទំនងសង្គមមួយនេះ...

Lasso មុខងារវីដេអូថ្មីពី Facebook

ដោយ: ដួងច័ន្ទ 9 AM, Monday, 12 Nov, 2018

ក្នុងគោលបំណងអូសទាញអ្នកប្រើប្រាស់ ជាពិសេសយុវវ័យ ដែលបច្ចុប្បន្នកំពុងងាកចេញពីការប្រើប្រាស់កម្មវិធីរបស់ខ្លួន ក្រុមហ៊ុន Facebook ជាថ្មីម្តងទៀតបានស្វែងរក...

Tomnerb.Com - YouTube Channel