ចូលចិត្តទំនើប

Vivo បើកបង្ហាញទូរស័ព្ទ Nex 3 ជំនាន់ក្រោយ នៅក្នុងវីដេអូផ្សព្វផ្សាយ

ដោយ: ភារុន 9 AM, Thursday, 29 Aug, 2019

ទូរស័ព្ទ Nex 3 របស់ Vivo នឹងមកដល់នៅក្នុងថ្ងៃនេះ ជាមួយនឹងការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី ហើយធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយសារតែវីដេអូខ្លីនេះ បានបង្ហាញលក្ខណៈពិសេសជាច្រើនពីទូរស័ព្ទថ្មីនេះ។


ការបង្ហោះត្រូវបានធ្វើឡើងនៅក្នុងគណនី Nex Weibo ផ្លូវការ ដែលវីដេអូខ្លីនេះបង្ហាញទៅកាន់អ្នកនិយមប្រើប្រាស់ផលិតផលរបស់ Vivo នៅជុំវិញពិភពលោក ដោយបញ្ជាក់ពីទិដ្ឋភាពយ៉ាងលម្អិតនៃទូរស័ព្ទស៊េរីថ្មីបំផុតរបស់ខ្លួន មុននឹងគម្រោងបើកប្រកាសការចេញលក់នៃទូរស័ព្ទថ្មីនេះ។ ខាងក្រោមនេះ នឹងពណ៌នាត្រួសៗអំពីលក្ខណៈពិសេសៗនៃទូរស័ព្ទ Nex 3 រួមមាន៖
– កញ្ចក់កោង
– បន្ទះរង្វង់នៅផ្នែកខាងក្រោយគឺជាកាមេរ៉ា ដែលផុសលើផ្ទៃ
– កាមេរ៉ា Selfie ដែលអ្នកប្រើប្រាស់ច្បាស់ជាមិនធ្លាប់បានប្រើប្រាស់ពីមុនមក ដែលវាមើលទៅហាក់ដូចជាមានទំហំធំជាងកាមេរ៉ាមុន


នៅមានលក្ខណៈពិសេសៗជាច្រើនផ្សេងទៀត ដែលយើងត្រូវស្វែងយល់ពីទូរស័ព្ទ Nex 3 ជំនាន់ថ្មីនេះ ហើយវានឹងបង្ហាញនៅក្នុងវីដេអូខ្លីនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Google មានផែនការផលិតអ្វីខ្លះ ក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 16 Feb, 2019

បើសិនជាក្រុមហ៊ុន Google បានណែនាំផលិតផល Hardware ជាច្រើនកាលពីឆ្នាំ 2018 ក្រុមហ៊ុនប្រហែលជាជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃការលក់យ៉ាងពិតប្រាកដនៅក្នុងឆ្នាំ ...

នាឡិកាដៃ Huawei Watch 2 អាចដំណើរការបាន ដោយគ្មានមុខងារឆ្លាតវៃ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

យើងទាំងអស់គ្នា បានដឹងពីគុណប្រយោជន៍របស់ Smartwatch ហើយ ប៉ុន្តែផលិតផលនៃបច្ចេកវិទ្យាថ្មីនេះ នៅតែជួបប្រទះនឹងបញ្ហាមួយចំនួន។ ទោះបីជាមានការចូលរួមប្រកួតប្រ...

អស្ចារ្យ! ប្រទេសកេនយ៉ា តំឡើងរោងចក្រថាមពល Solar ដំបូងគេបង្អស់ ដែលអាចបំប្លែងទឹកសមុទ្រ ទៅជាទឹកផឹកបាន!!!

ដោយ: ភារុន 8 AM, Thursday, 29 Aug, 2019

មនុស្សប្រហែល 2.2 ពាន់លាននាក់នៅលើពិភពលោក មិនមានលទ្ធភាពប្រើប្រាស់សេវាកម្មទឹកស្អាត ដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពនោះទេ ហើយនេះអាចជាបញ្ហាដ៏ធ្ងន់ធ្ងរ ...

WOOLLIP ខ្នើយកើយសម្រាប់ការធ្វើដំណើរ៖ ខ្នើយដ៏ឆ្លាតវៃ សម្រាប់អ្នកដំណើរ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

Woollip គឺជាខ្នើយកើយច្នៃប្រឌិតថ្មី ដែលនឹងអនុញ្ញាតឱ្យអ្នកទទួលបាន នូវការទទួលទានដ៏ស្កប់ស្កល់នៅក្នុងពេលធ្វើដំណើរ។ ដូច្នេះ អ្នកមិនចាំបាច់ខ្វាយខ្វល់ពីការ...

Tomnerb.Com - YouTube Channel