ចូលចិត្តទំនើប

តោះមកស្គាល់ទូរសព្ទម៉ូដែលថ្មីរបស់ Vivo

ដោយ: ដួងច័ន្ទ 2 PM, Wednesday, 19 Dec, 2018

ក្រុមហ៊ុន Vivo បានប្រកាសថាក្រុមហ៊ុននឹងបន្តដំណើរការជាមួយទូរសព្ទដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងឆ្នាំ 2018 នោះគឺទូរសព្ទម៉ូដែល Nex។ ទូរសព្ទ Nex Dual Display Edition មានការរចនារាងកោង និងការលុបបំបាត់អេក្រង់ Notch ប៉ុន្តែវាមានលក្ខណៈខុសប្លែកត្រង់ ទូរសព្ទ Nex ដើម មានកាមេរ៉ា Selfie លេចត្រដែតឡើង ប៉ុន្តែម៉ូដែលថ្មី មិនត្រូវការការរចនាដូចនេះឡើយ។
នេះដោយសារតែ ដូចដែលឈ្មោះរបស់វា នៅលើទូរសព្ទនេះមានអេក្រង់ទីពីរ នៅផ្នែកខាងក្រោយនៃទូរសព្ទ ដែលអ្នកអាចប្រើប្រាស់ជាស៊ុមសម្រាប់ថតរូប Selfie ជាមួយនឹងបណ្តុំ Ringed Gear Camera។

ក្រុមហ៊ុន Vivo បានប្រើប្រាស់កាមេរ៉ាទំហំ 12 megapixel ជាកាមេរ៉ាដើម ជាមួយកាមេរ៉ាទីពីរមានទំហំ 2 megapixel និងមានកាមេរ៉ាទីបី មាន Lens បំពាក់បច្ចេកវិទ្យា f/1.3 ជាគូនឹងបច្ចេកវិទ្យា Time of Flight (TOF) 3D Module។

ក្រុមហ៊ុន Vivo បានបញ្ជាក់ថាកាមេរ៉ា TOF 3D បន្ថែមបច្ចេកវិទ្យាវាស់វែងចម្ងាយ Point-to-Point និងមុខងារ Facial Recognition យ៉ាងមានសុវត្ថិភាពសម្រាប់ដោះសោរអេក្រង់មុខ។ វាក៏អាចប្រើប្រាស់ជាមុខងារ Personalized Beautification ផងដែរ។ ក្រុមហ៊ុនបានបង្ហាញពីសមត្ថភាព ស្កេន 3D Object នៃបច្ចេកវិទ្យាគំរូរបស់ Time-of-Flight នៅក្នុងព្រឹត្តិការណ៍ MWC Shanghai នៅក្នុងឆ្នាំនេះ។
Lunar Ring នៅផ្នែកខាងក្រោយនៃទូរសព្ទ ក៏មានមុខងារជាអ្នករចនាម៉ូដនៅលើទូរសព្ទផងដែរ។ ពណ៌របស់វាអាចផ្លាស់ប្តូរ ដើម្បីធ្វើការជូនដំណឹង ឬបញ្ចេញពន្លឺស្រាលៗ ដើម្បីបង្កើតជាពន្លឺសមរម្យសម្រាប់ការថតរូបនៅក្នុងលក្ខខណ្ឌពន្លឺទាប។ វាក៏អាចបង្កើតជារំញ័រលោតព្រមគ្នាជាមួយ តន្រ្តីរបស់អ្នកផងដែរ។

អេក្រង់ខាងមុខមានទំហំតូចជាង និងមានលក្ខណៈច្បាស់ជាងមុន នៅក្នុងទំហំ 6.4 inch និងមានកម្រិត Pixel 2340 x 1080 ខណៈដែលអេក្រង់ខាងក្រោយមានទំហំ 5.5 inch មាន Ratio 16:9 និងមាន Pixel 1080 ដែលអាចប្រើប្រាស់សម្រាប់ប្រតិបត្តិការដូចទូរសព្ទទូទៅ។ អេក្រង់ទាំងពីរនេះជាប្រភេទអេក្រង់ OLED ដែលអាចដំណើរការជាមួយមុខងារ In-Display Finger Print Sensor ដែល Vivo បានអនុវត្តយ៉ាងប្រសើរជាងក្រុមហ៊ុនដទៃ។

ក្រុមហ៊ុន Vivo គិតថាអេក្រង់ទាំងពីរនេះអាចមានអត្ថប្រយោជន៍ខ្លាំងនៅក្នុងលក្ខខណ្ឌប្រើប្រាស់មួយចំនួន។ ឧទាហរណ៍ នៅក្នុងឱកាសនៃការដាក់បង្ហាញ ក្រុមហ៊ុនបានបង្ហាញថាអេក្រង់ទីពីរនេះអាចប្រើប្រាស់ជា Touch Pad នៅខាងក្រោយសម្រាប់ការលេងហ្គេម។ វាក៏អាចដើរតួជាកញ្ចក់ ដែលអនុញ្ញាតឱ្យការថតរូបប្រព្រឹត្តទៅកាន់តែងាយស្រួល និងរីករាយ។
សម្រាប់លក្ខណៈពិសេសរបស់ទូរសព្ទនេះមានដូចជា ការបំពាក់ប្រព័ន្ធប្រតិបត្តិការ Qualcomm Snapdragon 845 មាន RAM ទំហំ 10GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ខណៈដែលថ្មរបស់វាត្រូវបានកាត់បន្ថយពីទំហំ 4,000mAh នៅក្នុងម៉ូដែល Nex ដើម មកនៅត្រឹម 3,500mAh។ ទូរសព្ទនេះអាចដំណើរការជាមួយប្រព័ន្ធបញ្ចូលថាមពលល្បឿនលឿន 10V តាមរយៈរន្ធដោត USB-C ហើយប្រាកដណាស់ វាក៏មានរន្ធដោតកាសស្តាប់ផងដែរ។

សរុបមក ទូរសព្ទ Dual Display Edition ទំនងជា Version ច្នៃប្រឌិតថ្មីនៃម៉ូដែល Nex ដែលនៅតែរក្សាបាននូវបច្ចេកវិទ្យាដើមរបស់ស៊េរីទូរសព្ទនេះ។ វាមិនមានការ upgrade ធំដុំទេ ប៉ុន្តែយើងរងចាំមើលឃើញជាក់ស្តែងពីសមត្ថភាពរបស់អេក្រង់ទីពីរ និងបច្ចេកវិទ្យា Time-of-Flight នៅពេលវាត្រូវបានអនុវត្តជាក់ស្តែង។

Vivo មិនទាន់បញ្ជាក់អំពីតម្លៃ ឬកាលបរិច្ឆេទចេញលក់ទូរសព្ទ Nex Dual Display Edition ក្រៅពីប្រទេសចិននៅឡើយទេ ខណៈដែលវានឹងចេញលក់នៅក្នុងប្រទេសចិននៅចុងខែធ្នូ ជាមួយនឹងតម្លៃ $725៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ព័ត៌មានបែកធ្លាយ! កាមេរ៉ាស៊ុមកញ្ចក់ពេញ Canon EOS RP នឹងមានទម្ងន់ស្រាល និងទំហំតូចជាងមុន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

មិនយូរប៉ុន្មាន បន្ទាប់ពីការចេញផ្សាយកាមេរ៉ា EOS R ក្រុមហ៊ុន Canon ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមដំណើរការផលិត កាមេរ៉ាស៊ុមកញ្ចក់ពេញ ជំនាន...

LG ផលិតទូរសព្ទតម្លៃ $1,800

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ក្រុមហ៊ុន LG បាននឹងកំពុងបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតផលទូរសព្ទប្រណិតកម្រិតខ្ពស់ជាមួយនឹងការដាក់បញ្ចូលផលិតផល ទូរសព្ទ Signature Edition ថ្មី ត...

កាមេរ៉ា RX100 ស៊េរីចុងក្រោយបំផុត របស់ Sony ទទួលបានរន្ធ Mic

ដោយ: ភារុន 10 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Sony ទំនងជាទើបតែបញ្ចេញ RX100 VI កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុននេះក៏បានត្រឡប់មក ជាមួយនឹងម៉ូដែលថ្មី នោះគឺ RX100 VII ប៉ុន្តែនេះគឺជាឈ...

តោះ! មកដឹងពីរបៀបប្រើប្រាស់ Wireless PowerShare នៅលើទូរស័ព្ទ Galaxy S10 ដើម្បីសាកថ្មទៅឱ្យ Galaxy Buds ឬក៏ទូរស័ព្ទផ្សេងទៀត

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះថាមពលថ្មនៅក្នុងទូរស័ព្ទ Galaxy S10 ព្រោះថាឥឡូវនេះ ក្រុមហ៊ុនបានតំឡើងលក្ខណៈពិសេសថ្មីមួយ ដែលមានឈ្មោះថា ...

Tomnerb.Com - YouTube Channel