ចូលចិត្តទំនើប

Vivo iQOO ខ្លាំងសក្តិសមនឹង ការលេងហ្គេម

ដោយ: ដួងច័ន្ទ 11 AM, Friday, 08 Mar, 2019

ក្រុមហ៊ុន Vivo មិនមែនជាជនចំណូលថ្មីនោះទេ នៅពេលនិយាយសម្តៅដល់ទីផ្សារផលិតផលទូរសព្ទ Smartphone ដែលបំពាក់គំនិតច្នៃប្រឌិតដំបូងគេ ដោយក្រុមហ៊ុននេះសម្រេចបានជោគជ័យធំៗជាច្រើនដូចជា ឧបករណ៍ស្កេនក្រយ៉ៅដៃក្នុងអេក្រង់ ការរចនាអេក្រង់ All-Screen មាន Notch កាន់តែតូច កាមេរ៉ាមុខផុសត្រដែតឡើង ការបំពាក់អេក្រង់ភ្លោះ និងថ្មីៗនេះគឺទូរសព្ទ All-Glass ដែលមិនមានរន្ធដោត។

ពេលនេះ ក្រុមហ៊ុនចិនមួយនេះកំពុងតំឡើងសាច់ដុំ ដោយលូកដៃចូលទៅក្នុងផ្នែកហ្គេមលើទូរសព្ទដៃ ហើយក្រុមហ៊ុននេះបាននឹងកំពុងដំណើរកាផលិតទូរសព្ទម៉ូដែលថ្មីមានឈ្មោះថា iQOO ដែលជាឈ្មោះពេញថា I Quest On and On។
ប្រហែលជាមិនមាននរណាម្នាក់ភ្ញាក់ផ្អើលទេ ដែលម៉ូដែល iQOO ដំណើរការដោយប្រព័ន្ធ Android 9 និងគាំទ្រថាមពលដោយបន្ទះឈីប Qualcomm Snapdragon 855 នៅក្នុងតម្លៃប្រហាក់ប្រហែល $450 ដែលមានម៉ូដែលដើមបំពាក់ដោយ RAM ទំហំ 6GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ហើយម៉ូដែលមួយទៀតមាន RAM ទំហំ 12GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB ក្នុងតម្លៃប្រមាណ $640។
លក្ខណៈពិសេសរបស់វារួមមាន អេក្រង់ 2,340 x 1,080 AMOLED ទំហំ 6.41 inch ជាមួយ Notch ប្រភេទ Dewdrop មានបំពាក់ឧបករណ៍ស្កេនក្រយ៉ៅដៃក្នុងអេក្រង់ មានកាមេរ៉ាក្រោយ 3 គ្រាប់ មានបំពាក់ប្រព័ន្ធ NFC និង LTE។ ទូរសព្ទថ្មីនេះមានបំពាក់បច្ចេកវិទ្យា 44W Vivo Super FlashCharge ដែលអាចឱ្យអ្នកចំណាយពេលត្រឹមតែ 15 នាទីក្នុងការសាកថ្មទំហំ 4,000mAh បានរហូតដល់ 50% ឬចំណាយពេល 30 នាទីសម្រាប់បញ្ចូលថាមពលពី 0-85% ឬរយៈពេល 45 នាទីសម្រាប់ការបញ្ចូលថ្មពេញតែម្តង។

ម៉ូដែលថ្មីនេះបំពាក់ដោយតួធ្វើពីកញ្ចក់ 3D នៅផ្នែកខាងក្រោយ រចនាដោយពន្លឺឆ្នូត LED រំលេចជាមួយពណ៌ខៀវ ឬទឹកក្រូច ដោយវាលំនាំតាមរថយន្តស្ព័រ។ បន្ថែមលើនេះ ជម្រើសពណ៌ខៀវ សម្រាប់ម៉ូដែលលំដាប់ខ្ពស់ក៏មានបំពាក់រំញ័រ Monster ពណ៌ខ្មៅ ជាមួយនឹងប៊ូតុង Low-Key Faux-Carbon Fiber គ្របពីលើកញ្ចក់។ ពន្លឺឆ្នូត LED ដើរតួជាពន្លឺផ្តល់ការជូនដំណឹង ក៏ដូចជាពន្លឺលម្អនៅពេលលេងហ្គេម។ ជាជំនួយដល់អ្នកលេងហ្គេម ម៉ូដែល iQOO មានបំពាក់ប៊ូតុង Pressure-Sensitive Monster Touch នៅខាងឆ្វេង និងខាងស្តាំ នៅស៊ុមកណ្តាល។ កាន់តែពិសេស នៅខាងក្នុងទូរសព្ទ iQOO មានបំពាក់ប្រព័ន្ធកង្ហារត្រជាក់ ដែលជាមុខងារចាំបាច់សម្រាប់ Gaming Smartphone។ យោងតាមការធ្វើតេស្តផ្ទាល់ដោយ Vivo បច្ចេកវិទ្យានេះអាចជួយរក្សាភាពត្រជាក់ដល់ទូរសព្ទបានរហូតដល់ 14% ល្អជាងម៉ូដែល NEX។ បច្ចេកវិទ្យានេះត្រូវបានជួយបន្ថែមដោយមុខងារ Software ជាច្រើន ដើម្បីជួយបញ្ចៀសការទម្លាក់ Frames ការកំណត់អាទិភាពប្រភពធនធាន និងការផ្លាស់ប្តូររវាង 4G និង WiFi។ ចំណុចពិសេសទាំងនេះជំរុញឱ្យទូរសព្ទ iQOO ទទួលបានឈ្មោះជាទូរសព្ទផ្លូវការសម្រាប់ King Pro League ដែលជាព្រឹត្តិការណ៍ eSport សម្រាប់ហ្គេម King of Glory ឬហៅម្យ៉ាងទៀតថា Arena of Valor។

ចំណុចពិសេសមួយផ្សេងទៀត គឺកាមេរ៉ា។ សំណុំកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយរួមមានកាមេរ៉ាចម្បងទំហំ 12 megapixel (បំពាក់ដោយ Sony IMX363 Sensor)មួយគ្រាប់ កាមេរ៉ា 120-degree Super Wide ទំហំ 13 megapixel មួយគ្រាប់ និងកាមេរ៉ា Bokeh ទំហំ 2 megapixel មួយគ្រាប់។ ចំពោះកាមេរ៉ាមុខ នៅក្នុង Dewdrop Notch មានទំហំ 12 megapixel។

ម៉ូដែល iQOO មានទទួលការកុម៉ង់ទិញហើយនៅក្នុងប្រទេសចិន ហើយយើងបានទទួលព័ត៌មានថា Vivo មានគម្រោងនាំយកទូរសព្ទនេះចេញក្រៅប្រទេសចិនផងដែរ។

ម៉ូដែលថ្មីនេះនឹងក្លាយជាគូប្រជែងជាមួយម៉ូដែលទូរសព្ទជាច្រើនទៀតនៅក្នុងទីផ្សានាពេលបច្ចុប្បន្នរួមមាន ម៉ូដែល ROG របស់ Asus ម៉ូដែល Red Magic Mars របស់ Nubia ម៉ូដែល Black Shark របស់ Xiaomi និងទូរសព្ទរបស់ Razer ជាដើម៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

PlayStation Classic របស់ Sony នឹងបានមកក្នុងដៃរបស់អ្នកក្នុងតម្លៃ 100$

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Sony បានប្រកាសកាលពីថ្ងៃ អង្គារ៍ ទី18 ខែកញ្ញានេះថាក្រុមហ៊ុននឹងបើកដំណើរការម៉ាស៊ីនហ្គេម PlayStation Classic ថ្មីរបស់ខ្លួនដែលនៅក្នុងនោះមានហ្គ...

Soundcore របស់ Anker បានផ្លាស់ប្តូរឈ្មោះថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ផលិតផល Anker Innovations’ Soundcore ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីមកនៅត្រឹម Soundcore ដែលជាការកែប្រែថ្មីពីក្រុមហ៊ុន Anker។ នេះជាការផ្លាស់ប្តូរឈ្មោះត...

PowerBeats ជាការគម្រាមធំបំផុតសម្រាប់ AirPods

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ការគម្រាមកំហែងដ៏ធំបំផុតសម្រាប់ផលិតផលកាសស្តាប់ដ៏ពេញនិយម AirPods បាននឹងកំពុងចេញពីផ្ទៃក្នុងក្រុមហ៊ុន Apple ផ្ទាល់។ កាសស្តាប់គ្មានខ្សែ PowerBeats Pro ថ...

MacBook Pro ឆ្នាំ 2019 ចេញលក់នៅខែកញ្ញានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញលក់ Version ថ្មីនៃផលិតផល Laptop តម្លៃថ្លៃរបស់ក្រុមហ៊ុន គឺម៉ូដែល MacBook Pro ហើយកាលបរិច្ឆេទចេញលក់នេះអាចនឹងមកដល់នៅក្នុ...

Tomnerb.Com - YouTube Channel