ចូលចិត្តទំនើប

Vivo ប្រកាសពីទូរសព្ទថ្មីម៉ូដែល V15 Pro

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 26 Feb, 2019

Vivo គឺជាក្រុមហ៊ុនផលិតទូរសព្ទមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតទូរសព្ទ Smartphone ធំៗ ដែលផ្តល់បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងកាលពីឆ្នាំមុន ដោយផ្តល់ជូននូវស៊េរីផលិតផលទូរសព្ទដែលមាន Hardware ដ៏ខ្លាំង និងរឹងមាំ។
នាពេលនេះ ក្រុមហ៊ុន Vivo បានបញ្ចេញផលិតផលធំចម្បងដំបូងបង្អស់ប្រចាំឆ្នាំ 2019 នោះគឺម៉ូដែល V15 Pro។ វាជាប្រភេទទូរសព្ទថ្មីមួយ ដែលមានមុខងារលំដាប់ខ្ពស់ ចុះមកលំដាប់មធ្យម ទាញចេញពីម៉ូដែល Nex របស់ក្រុមហ៊ុន Vivo។ វាជាផលិតផលទូរសព្ទមិនធម្មតាមួយ ដែលគ្មានដៃគូប្រជែងដោយផ្ទាល់ និងមានលក្ខណៈពិសេស ដែលគ្របដណ្តប់គ្រប់ស្ថានការណ៍។

មួយរយៈចុងក្រោយនេះ ផលិតផលទូរសព្ទស៊េរី V របស់ Vivo ទទួលបានចំណាប់អារម្មណ៍ខ្លាំងចំពោះការរចនាម៉ូដអេក្រង់ ដែលក្នុងនោះមានម៉ូដែល V9 ជាប្រភេទទូរសព្ទ Android ដំបូង ដែលមាន Notch និងមានម៉ូដែល V11 ដែលប្រហែលជាទូរសព្ទមាន Notch តូចបំផុត។
សម្រាប់ម៉ូដែល V15 បោះជំហានកាន់តែឆ្ងាយ ជាមួយអេក្រង់គ្មាន Notch មានទំហំ 6.4 inch ជាប្រភេទអេក្រង់ OLED ដែលសម្រេចបាននូវការលេចរូបរាងសារជាថ្មី នៃភាពទាក់ទាញខ្លាំងបំផុតរបស់ Vivo នោះគឺការបំពាក់កាមេរ៉ា Selfie លេចត្រដែតឡើង ច្នៃប្រឌិតចេញពីម៉ូដែល Nex
នៅពេលនេះ កាមេរ៉ាមុខរបស់ទូរសព្ទជំនាន់ថ្មីនេះ បង្កប់នូវភាពទាក់ទាញកាន់តែខ្លាំង។ វាមាន Sensor ទំហំ 32 megapixel ដែលទោះបីជាស្ថិតនៅក្នុងការកំណត់លំនាំដើម Pixel-Binning កម្រិត 8 megapixel ក្តី ក៏វាអាចសម្គាល់នូវការពង្រឹងសមត្ថភាពដ៏ធំមួយ លើបណ្តុំ Pokey 5 Megapixel នៅលើទូរសព្ទ Nex ដែរ។ ចំណែកនៅផ្នែកខាងក្រោយវិញ វាមានបំពាក់បណ្តុំកាមេរ៉ា 3 គ្រាប់ រួមមាន Sensor ចម្បងទំហំ 48 megapixel មួយគ្រាប់ សម្រាប់ការថតរូបទំហំ 12 megapixel តាមការកំណត់លំនាំដើម កាមេរ៉ា Wide-Angle ទំហំ 8 megapixel មួយគ្រាប់ និងកាមេរ៉ា Depth Sensor ទំហំ 5 megapixel មួយគ្រាប់។ កាមេរ៉ាទាំងបីគ្រាប់នៅផ្នែកខាងក្រោយនេះត្រូវបានតំរៀបនៅផ្នែកចំហៀងទូរសព្ទ ដែលជាកន្លែងសម្រាប់ដាក់កាមេរ៉ា Selfie លេចត្រដែតឡើងផងដែរ។

ជាមួយគ្នានេះ Vivo ក៏បានជំរុញបច្ចេកវិទ្យា AI ទៅក្នុងមុខងារកាមេរ៉ាផងដែរ ដែលក្នុងនោះរួមមានមុខងារ AI Super Night Scene, AI Super Wide-Angle Camera និង AI Body Shaping។ មុខងារ AI Body Shaping មានលក្ខណៈស្រដៀងគ្នានឹងមុខងារ AI Face Beauty របស់ Vivo ប៉ុន្តែវាប្រើប្រាស់សម្រាប់បង្កើតទម្រង់រាងកាយឱ្យកាន់តែស្រស់ស្អាត។

V15 Pro គឺជាទូរសព្ទដំបូងគេដែលមានបំពាក់ Qualcomm Snapdragon 675។ ថ្វីត្បិតយើងមិនបានធ្វើតេស្តលម្អិត ប៉ុន្តែយើងអាចដឹងពីសមត្ថភាពដ៏ខ្លាំងរបស់វាបាន។ យើងអាចនិយាយបានថា Cortex-A76 Core ថ្មីរបស់បន្ទះឈីប 675 នឹងផ្តល់ជូននូវសមត្ថភាពដំណើរការទូរសព្ទដ៏ខ្លាំង សម្រាប់ទូរសព្ទលំដាប់កណ្តាលមួយនេះ។
ក្រុមហ៊ុន Vivo ក្នុងនាមជាអ្នកត្រួសត្រាយបច្ចេកវិទ្យា Fingerprint Sensor នៅក្នុងអេក្រង់ បានបន្តធ្វើឱ្យបច្ចេកវិទ្យានេះកាន់តែប្រសើរ។ នៅក្នុងទូរសព្ទ V15 Pro មានបំពាក់សមាសភាពជំនាន់ទី 5 ដែលដំណើរការបានយ៉ាងរហ័ស និងជឿទុកចិត្តបាន។ អ្នកក៏អាចប្រើប្រាស់កាមេរ៉ា Selfie សម្រាប់ការដោះសោរតាមទម្រង់មុខ ដែលលេចឡើង និងលិបទៅវិញយ៉ាងរហ័សនៅក្នុងការប្រើប្រាស់កាយវិការតែមួយ ប៉ុន្តែវាមិនមានសុវត្ថិភាពដូចការប្រើប្រាស់ក្រយ៉ៅដៃឡើយ។

ក្រៅពីនេះ ទូរសព្ទ V15 Pro មានបំពាក់ថ្មមានកម្លាំង 3,700mAh មានជម្រើស RAM ទំហំ 6 ឬ 8GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ប្រើប្រាស់ប្រព័ន្ធ Android 9 Pie និងមានរន្ធដោតកាសស្តាប់ ដែលទាំងអស់នេះបង្កើតបាននូវទូរសព្ទដៃថ្នាក់កណ្តាលដ៏ខ្លាំងមួយ។ ចំណុចអវិជ្ជមានតែមួយគត់ គឺកង្វះ Micro USB។ នៅក្នុងប្រអប់តែមួយ មានរួមបញ្ចូលនូវឧបករណ៍សាកថ្មល្បឿនលឿន Dual-Engine ប៉ុន្តែខណៈពេលដែលក្រុមហ៊ុន Xiaomi កំពុងបញ្ចេញលក់ទូរសព្ទតម្លៃ $150 ជាមួយរន្ធដោត USB-C យើងពិតជាមិនយល់អំពីហេតុផលដែល Vivo នៅតែបន្តការព្រងើយកន្តើយចំពោះការប្រើប្រាស់យន្តការបញ្ចូលថាមពលដោយគ្មានខ្សែ។

ក្រៅពីចំណុចអវិជ្ជមាននៃយន្តការបញ្ចូលថាមពល ទូរសព្ទ V15 Pro ទំនងជាទូរសព្ទដ៏ខ្លាំងមួយ និងជាម៉ូដែលទូរសព្ទដ៏ទាក់ទាញ ក្នុងការចាប់ផ្តើមដំបូងនៅក្នុងឆ្នាំនេះ សម្រាប់ Vivo។ ទូរសព្ទ V15 Pro នឹងចេញលក់នៅក្នុងប្រទេសឥណ្ឌា និងទីផ្សារសំខាន់ៗដទៃទៀតរបស់ Vivo ជាមួយតម្លៃខុសៗគ្នានៅតាមតំបន់។ សម្រាប់នៅក្នុងប្រទេសឥណ្ឌា ទូរសព្ទនេះនឹងដាក់លក់ក្នុងតម្លៃ $400៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Moto X Style Flagship ថ្មី ពី Motorola

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Motorola បញ្ចេញស្មាតហ្វូន Flagship ថ្មីមួយ ក្រោមឈ្មោះថា Moto X Style ដែលមកព្រមជាមួយទំហំអេក្រង់ 5.7 អុីញ QHD (1440p) ថែមជាមួយកាមេរ៉ាក្រោយ ដែលមានភាពល...

ពិតជាអស្ចារ្យ! គំនិតច្នៃប្រឌិតទាំង 9 នេះអាចសង្រ្គោះមហាសមុទ្រ ពីភាពកខ្វក់បាន

ដោយ: ភារុន 9 AM, Friday, 24 May, 2019

5.25 ពាន់លានបំណែកនៃសំរាមប្លាស្ទិច ត្រូវបានអណ្តែតនៅពាសពេញផ្ទៃមហាសមុទ្រ ដូច្នេះ វាមិនគួរឱ្យឆ្ងល់ទេ ថាតើហេតុអ្វីបានជាមនុស្សមួយចំនួននៅលើពិភពលោក ចាប់ផ្ត...

ទូរសព្ទ Galaxy A80 ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 3 PM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Samsung មានបំណងនាំយកកាមេរ៉ាបង្វិលត្រឡប់មកកាន់ទូរសព្ទដៃវិញ ហើយទូរសព្ទម៉ូដែលថ្មី Galaxy A80 គឺជាទូរសព្ទដៃដែលនឹងបង្ហាញលក្ខណៈសម្បត្តិថ្មីនេះ។...

បង្ហាញរូបឆោម Samsung Galaxy A8 ជាផ្លូវការហើយ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បន្ទាប់ពីមានពាក្យចចាមអារ៉ាម លេចធ្លាយព័ត៌មានរួចមក ទីបំផុតក៏បានបង្ហាញរូបឆោម នៅលើ​វេបសាយជា​ផ្លូវការនៅ​ក្នុងប្រទេសចិនហើយសម្រាប់ Samsung Galaxy A8 ដែលចេ...

Tomnerb.Com - YouTube Channel