ចូលចិត្តទំនើប

Vivo ប្រកាសពីវ៉ែនតា AR ដំបូងរបស់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

ក្រុមហ៊ុន Vivo បានប្រកាសអំពីផលិតផលវ៉ែនតា AR ដំបូងបង្អស់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC Shanghai។ ផលិតគំរូនេះ ត្រូវបានហៅឈ្មោះយ៉ាងសាមញ្ញថា Vivo AR Glass ហើយគឺជាកាសស្តាប់មានទម្ងន់ដ៏ស្រាល ជាមួយនឹងអេក្រង់ថ្លាចំនួន 2 និងឧបករណ៍ 6DoF Tracking។


វ៉ែនតានេះភ្ជាប់ជាមួយនឹងខ្សែមួយ ទៅកាន់ទូរសព្ទ 5G Smartphone ថ្មីរបស់ Vivo ដែលមិនទាន់មានឈ្មោះនៅឡើយ ប៉ុន្តែវាក៏នឹងត្រូវដាក់បង្ហាញនៅក្នុងសប្តាហ៍នេះផងដែរ។ ក្រុមហ៊ុន Vivo បានលើកឡើងថា AR Glass មានមុខងារប្រើប្រាស់ 5 យ៉ាងនាពេលនេះ មានដូចជាការលេងហ្គេម ការងារការិយាល័យ 5G Theatre ការកត់ចំណាំទម្រង់មុខ និងការកត់ចំណាំវត្ថុ។


វីដេអូផ្សព្វផ្សាយដែលបានបង្ហោះដោយក្រុមហ៊ុន បានបង្ហាញអំពីអ្នកប្រើប្រាស់ ពាក់វ៉ែនតានេះ លេងហ្គេម នៅលើតុបាយ អ្នកប្រើប្រាស់ពាក់វ៉ែនតាដើម្បីឱ្យវាប្រាប់ឈ្មោះបុគ្គលមួយរូប និងអ្នកប្រើប្រាស់អង្គុយនៅលើសាឡុង ដែលហ៊ុំព័ទ្ធទៅដោយ Jellyfish ក្នុងទម្រង់ជា Virtual។
វ៉ែនតា Vivo AR Glass មិនទាន់មានព័ត៌មានលម្អិតអំពីតម្លៃ ឬព័ត៌មាននៃការចេញលក់នៅឡើយទេ ប៉ុន្តែផលិតផលទូរសព្ទ 5G ត្រូវបានកំណត់ថានឹងមានចេញលក់នៅត្រីមាសទីបី នៅក្នុងឆ្នាំនេះហើយ។


ក្រុមហ៊ុន Vivo កំពុងរៀបចំគម្រោងនៃការប្រកាសនេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់យុទ្ធសាស្រ្តម៉ាកសញ្ញាផលិតផលថ្មី ដែលនឹងផ្តល់ជូននូវជម្រើសផលិតផលជាច្រើន មានដូចជា Smartwatch, AR Glass និងកាសស្តាប់ ដែលប្រើប្រាស់រួមគ្នាជាមួយនឹងទូរសព្ទ 5G Smartphone របស់ក្រុមហ៊ុនផ្ទាល់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

េហតុផលដែលទូរសព្ទ iPhone ថ្មីនឹងប្រើប្រាស់ A11 Bionic Chip

ដោយ: ដួងច័ន្ទ 8 PM, Monday, 11 Dec, 2017

ឆ្នាំនេះ ក្រុមហ៊ុន Apple បានបញ្ចេញទូរសព្ទថ្មីចំនួនបីគ្រឿងគឺ iPhone 8, iPhone 8 Plus និង iPhone X។ ទូរសព្ទទាំងបីនេះ មានមូលដ្ឋានខាងក្នុងដូចគ្នា រួមទា...

HTC ត្រៀមជល់ Apple iPad ម្តងទៀត ដោយធេប្លែត Windows 8 ក្នុងឆ្នាំនេះ!

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

នៅក្នុងទីផ្សាធេប្លែត ក្រៅពីមានម្ចាស់ទីផ្សារដូចជា iPad របស់ Apple និងធេប្លែត Android ពីអ្នកផលិត​ម៉ាក​ផ្សេង​​ទៀតហើយនោះ នៅមានធេប្លែតមួយប្រព័ន្ធទៀត ដែល...

Canon បញ្ជាក់ពីការផលិតកាមេរ៉ា 8K

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Canon ធ្លាប់បានលើកឡើងថាក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ផលិតផលកាមេរ៉ា Full-Frame Mirrorless ដែលមានសមត្ថភាពថតវីដេអូប្រភេទ 8K។ នៅក្នុងកិច្ចសម្ភា...

Smartwatch សម្រាប់កុមារដ៏ស្អាត ប៉ុន្តែអាចបង្កប់ចំណុចអវិជ្ជមាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន Omate បានសហការជាមួយក្រុមហ៊ុន Nanoblock ដើម្បីផលិតនាឡិកា Smartwatch ថ្មីសម្រាប់កុមារ មានឈ្មោះថា Omate x Nanoblock។ វាជានាឡិកាដៃមួយគ្រឿង ច្...

Tomnerb.Com - YouTube Channel