ចូលចិត្តទំនើប

Vivo បង្ហាញគំរូទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 26 Jan, 2019

ឆ្នាំ 2019 ប្រហែលជាឆ្នាំដែលផលិតផលទូរសព្ទចល័តបង្កប់ដោយភាពបត់បែនខ្ពស់ ប៉ុន្តែការ វិនិច្ឆ័យលើសេចក្តីប្រកាសមួយចំនួនចេញពីប្រទេសចិន ក្នុងរយៈពេលថ្មីៗនេះ វាទំនងជាបង្ហាញថាយើងក៏អាចនឹងរំពឹងថានឹងបានឃើញទូរសព្ទ Smartphone ដែលត្រូវបានដកប្រហោង និងរន្ធដោតចេញផងដែរ។

ថ្ងៃនេះក្រុមហ៊ុន Vivo បានប្រកាសថាគំរូឧបករណ៍ 5G ចុងក្រោយបង្អស់របស់ក្រុមហ៊ុន គឺម៉ូដែល APEX 2019 ដែលនឹងក្លាយជាផលិតផលទូរសព្ទ Smartphone ថ្មីនឹងផលិតឡើងក្នុងទម្រង់ស្ទើរតែគ្មានរន្ធដោត។ យើងនិយាយថាស្ទើរតែគ្មាន ពីព្រោះនៅក្នុងនោះនៅតែមានរន្ធដោត Microphone តូចមួយនៅពីក្រោមអេក្រង់ដដែល ប៉ុន្តែក្រៅពីនេះ អ្នកនឹងមិនបានឃើញរន្ធដោត USB ឬ Speaker Grill ឬរន្ធសម្រាប់ដាក់ SIM នៅជុំវិញតួទូរសព្ទមានពន្លឺចាំងដូចកញ្ចក់នេះ ឡើយ។

ការពិត យើងគួរតែនិយាយអំពីតួទូរសព្ទ Super Unibody នេះផងដែរ។ វាត្រូវបានផលិតពី កញ្ចក់ ប្រភេទ Curved-Surface Waterdrop Glass ជាមួយនឹងផ្នែក Waterdrop បញ្ជាក់អំពីកម្រាស់បន្ថែមនៅជុំវិញគែមទូរសព្ទ ដែលដើរតួជំនួសឱ្យ ស៊ុមលោហៈដែលត្រូវបានប្រើប្រាស់ជាទូទៅ ហើយក៏ដើរតួជាអ្នកផ្តល់នូវរូបរាងដ៏រលើបរលោងដែរ។ នៅត្រង់ចំណុចនេះ យើងមានចម្ងល់ថាតើវានឹងធន់នឹងការធ្លាក់យ៉ាងដូចម្តេចទៅ? ជាពិសេសនៅពេលធ្វើការប្រៀបធៀបជាមួយសមាសភាពសេរ៉ាមិច របស់ក្រុមហ៊ុន Meizu។

ដើម្បីផលិតតួទូរសព្ទ Unibody កញ្ចក់មួយនេះ ជាមួយនឹងកម្រាស់មិនស្មើគ្នានេះ វាទាមទារនូវដំណើរការដ៏យូរអង្វែងមួយ ពាក់ព័ន្ធទាំងការពត់កម្តៅ និងការប្រើប្រាស់ម៉ាស៊ីន CNC ដែលទំនងដូចជាមិនមានតម្លៃទាបនោះទេ។ ផ្នែកមួយនេះកញ្ចក់ប្រភេទនេះ ក៏ដើរតួជាបណ្តុំប៊ូតុង Pressure-Sensitive ចំនួន 3 ដែរ នៅផ្នែកខាងស្តាំដៃ ហើយសន្មត់ថាជាកន្លែងសម្រាប់បញ្ជារបើកបិទ និងកំណត់សម្លេង។

លក្ខណៈពិសេសមួយផ្សេងទៀត គឺ Full-Display Fingerprint Scanner។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Oppo និង Xiaomi បាននិយាយអំពីលទ្ធភាពនៃការបំពាក់ឧបករណ៍អានក្រយ៉ៅដៃនៅលើអេក្រង់ ក្នុងទំហំកាន់តែធំ នៅក្នុងទូរសព្ទម៉ូដែលថ្មីរបស់ពួកគេ ប៉ុន្តែបើសិនជាការអះអាងរបស់ Vivo អាចជឿទុកចិត្តបាន វាទំនងជាផលិតផល APEX 2019 អាចជាផលិតផលឈានមុខមួយជំហានហើយ។ ចំណុចពិសេសនេះមិនត្រឹមតែធ្វើឱ្យការដោះសោរទូរសព្ទកាន់តែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏អនុញ្ញាតដោះសោរ និងចុចលើ App ណាមួយ ដោយគ្រាន់តែធ្វើការចុចតែម្តង ផងដែរ ដរាបណារូបសញ្ញា App នោះត្រូវបានដាក់នៅលើអេក្រង់ជាប់សោរ។

ដូចគ្នានឹងទូរសព្ទ Meizu Zero ដែល APEX នឹងពឹងអាស្រ័យលើអេក្រង់របស់វា សម្រាប់ដើរតួជាឧបករណ៍ Loudspeaker។ សម្រាប់ការភ្ជាប់ USB វិញ វានឹងត្រូវជំនួសដោយការប្រើប្រាស់ MagPort ដែលជាឧបករណ៍ភ្ជាប់ Magnetic Pogo Pin ប្រើប្រាស់ភ្ជាប់នៅផ្នែកខាងក្រោម នៅខាងក្រោយទូរសព្ទ។ ខណៈដែលចំណុចនេះមិនអស្ចារ្យដូចមុខងារ USB គ្មានខ្សែរបស់ Meizu ប៉ុន្តែវាមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាង។ ចំណុចដ៏សំខាន់គឺ SIM Tray ត្រូវបានជំនួសដោយការប្រើប្រាស់ eSIM វិញ។

ទោះបី APEX 2019 គ្រាន់តែជាផលិតផលគំរូ ប៉ុន្តែក្រុមហ៊ុន Vivo នៅតែផ្តល់នូវព័ត៌មានលម្អិតមួយចំនួនរួមមាន ការបំពាក់បន្ទះឈីប Qualcomm Snapdragon 855 ជាមួយនឹង 5G Modem ការបំពាក់ RAM ទំហំ 12GB បន្ថែមជាមួយឃ្លាំងផ្ទុកទិន្នន័យទំហំ 512GB និងកាមេរ៉ាភ្លោះ 12MP និង 13MP នៅខាងក្រោយផងដែរ។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ វាមិនមានកាមេរ៉ាមុខទេ ដែលនេះជាចំណុចដ៏សំខាន់ នៃការលក់ទូរសព្ទ APEX មុន ដែលមានកាមេរ៉ា Selfie ផុសត្រដែតឡើង។ យ៉ាងហោចណាស់យើងបានដឹងថា APEX ថ្មីនេះនឹងមិនបង្ហាញវត្តមាននៅក្នុងទីផ្សារឡើយ ទោះបីជាវាមានរូបរាងដ៏ទាក់ទាញ និងមុខងារធន់នឹងជម្រាបទឹកខ្លាំងក្តី។

ក្រុមហ៊ុន Vivo បានបង្ហាញផលិតផលពិតប្រាកដដែលអាស្រ័យលើផលិតផលគំរូមួយនេះ នៅក្នុងព្រឹត្តិការណ៍ Beijing Event ហើយយើងនឹងអាចបានដឹងកាន់តែច្បាស់នៅក្នុងព្រឹត្តិការណ៍ MWC នាខែក្រោយនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនបូមធូលី Robot របស់ LG ក៏ជាអ្នកយាមម្នាក់ដែរ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018

កាលពីថ្ងៃទី 29 ខែមេសា កន្លងទៅនេះ លោក Kobi Ozer មកពីទីក្រុង Holon ប្រទេសអ៊ីស្រាអ៊ែល បាននឹងកំពុងបំពេញការងារ នៅក្នុងការិយាល័យ នៅពេលនោះគាត់បានទទួលសារជូ...

អ្វីដែលគួរស្វែងយល់ មុនពេលជួសជុលបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

ការជួសជុលបន្ទប់ទឹក អាចជាបញ្ហាចោទដ៏ធំមួយ ទោះបីជាអ្នកមានបទពិសោធន៍ច្រើន ក្នុងការកែច្នៃម៉ូតឡើងវិញក៏ដោយ។ ការសហការជាមួយអ្នកមានជំនាញពិតប្រាកដ គឺជាគន្លឹះ ដ...

LG កំពុងត្រៀមចេញទូរសព្ទ LG G6 សម្រាប់ឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន LG នឹងចូលរួមក្នុងវេទិកា MWC ជាថ្មីម្តងទៀត ហើយនឹងចេញលក់ទូរសព្ទម៉ូដែលថ្មី LG G6។ ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ទូរសព្ទ G6 ដ...

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។ ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ...

Tomnerb.Com - YouTube Channel