ចូលចិត្តទំនើប

បើ រំញ័រ (Vibration) មិនដំណើរការនៅក្នុងទូរស័ព្ទ iPhone តើគួរដោះស្រាយយ៉ាងណា?

ដោយ: ភារុន 9 AM, Monday, 18 Feb, 2019

ប្រសិនបើអ្នកកំពុងប្រើប្រាស់ រំញ័រ (Vibration) នៃទូរស័ព្ទ iPhone ប៉ុន្តែវាមិនដំណើរការ ទំនងជាវាធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងខ្លាំង ហើយអ្នកក៏មិនបានដឹងថា តើមកពីមូលហេតុអ្វីឱ្យច្បាស់លាស់ដែរ? ប៉ុន្តែអ្នកកុំបារម្ភ បញ្ហា រំញ័រ នេះអាចត្រូវបានជួសជុល ដោយគ្រាន់តែសាកល្បង គន្លឹះដ៏សាមញ្ញមួយចំនួន តោះ! កុំឱ្យខាតពេលយូរ មកតាមដានទាំងអស់គ្នាជាមួយនឹងយើង៖
1. បិទ/បើកប៊ូតុងប្តូរសម្លេង Ring/Silent
អ្នកអាចស្វែងរកឃើញនូវប៊ូតុងប្តូរសម្លេង Ring/Silent នៅផ្នែកខាងឆ្វេងនៃទូរស័ព្ទ iPhone ។ ជាធម្មតា ប្រសិនបើអ្នកប្តូរពី Ring → Silent នេះនឹងធ្វើឱ្យទូរស័ព្ទ iPhone ក្លាយជាមាន រំញ័រ (Vibrate) ដោយឯកឯង ប៉ុន្តែប្រសិនបើវាមិនញ័រទេ អ្នកអាចព្យាយាមបិទ/បើកប៊ូតុងប្តូរសម្លេងនេះ ប្រហែលជា 2ដង ឬ 3ដង ហើយអ្នកត្រូវប្រាកដថា អ្នកធ្វើវាបានត្រឹមត្រូវ និងត្រូវធានាថាមិនមានភាពកខ្វក់ ឬក៏ ធូលីដីគ្របដណ្តប់លើ ប៊ូតុងប្តូរសម្លេង Ring/Silent បើមាន អ្នកត្រូវសម្អាតវាដោយប្រើជក់ ឬ ច្រាស់ដុសធ្មេញ ហើយត្រូវសម្អាតវា ថ្នមៗ និងប្រុងប្រយ័ត្នផងដែរ។

2. ប៉ះច្រើនដង នៅលើអេក្រង់ Home នៃទូរស័ព្ទ ដោយប្រើម្រាមដៃ
នេះអាចជាវិធី ដែលមើលទៅដូចជាមិនសមហេតុសមផល ប៉ុន្តែពេលខ្លះ វិធីនេះក៏អាចជួសជុលនូវ បញ្ហារំញ័រ នេះបានផង ដែរ។

3. ការកំណត់ រំញ័រ (Vibration)
ការផ្លាស់ប្តូរនៅក្នុងការកំណត់ រំញ័រ (Vibration) អាចដោះស្រាយបញ្ហានេះបាន ដូច្នេះអ្នកអាចមើលគំរូ ដូចនៅខាងក្រោមនេះបាន។

4. ចាក់សម្លេងរោទិ៍ ជាមួយនឹង Ringtones
ការផ្លាស់ប្តូរសម្លេងរោទិ៍នៅក្នុង Ringtones ទំនងជាអាចដោះស្រាយបញ្ហា រំញ័រ (Vibration) នេះបានផងដែរ ដូច្នេះអ្នកអាចមើលគំរូ ដូចនៅខាងក្រោមនេះបាន។

5. បិទដំណើរការ Do Not Disturb
ដំបូងចូលទៅកាន់មជ្ឈមណ្ឌលបញ្ជា ដោយអូសផ្នែកខាងក្រោមនៃអេក្រង់ឡើងទៅលើ របស់ទូរស័ព្ទ iPhone បន្ទាប់មកប៉ះរូបសញ្ញា ព្រះច័ន្ទ ឱ្យវាប្តូរទៅជាគ្មានពណ៌ នោះវានឹងបិទ។ វិធីមួយទៀត គឺចូលទៅកាន់ Settings >> Do Not Disturb បន្ទាប់មកប៉ះប៊ូតុងនៅជិតវាម្តង និងត្រូវប្រាកដថាពណ៌ គឺជាពណ៌ប្រផេះ។

6. Restart ទូរស័ព្ទ

7. ធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធប្រតិបត្តិការ iOS
រូបភាពគំរូ ខាងក្រោមនេះ ជាវិធីធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធប្រតិបត្តិការ iOS ។

8. Reset All Settings នៅលើទូរស័ព្ទ iPhone

9. លុបមាតិកា និងការកំណត់ (Erase All Content & Settings) នៅលើទូរស័ព្ទ iPhone
ប្រសិនបើ ដំណោះស្រាយខាងលើនេះ មិនដោះស្រាយបញ្ហានេះបានទេ អ្នកអាចសាកល្បងវិធី លុបមាតិកា និងការកំណត់នៅលើទូរស័ព្ទ iPhone របស់អ្នក មានន័យថាមិនត្រឹមតែការកំណត់នោះទេ ប៉ុន្តែទិន្នន័យរបស់អ្នកផងដែរ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកបានបម្រុងទុកទិន្នន័យរបស់អ្នករួចហើយ។ រូបភាពគំរូ ខាងក្រោមនេះ ជាវិធី លុបមាតិកា និងការកំណត់។

10. Restore ទូរស័ព្ទ
វិធីសាស្រ្តនេះ នឹងនាំយកទូរស័ព្ទ iPhone របស់អ្នកទៅកាន់ការកំណត់ Factory ។ ដំណើរការនេះ ទំនងជាលុបទិន្នន័យរបស់អ្នក ដូច្នេះហើយអ្នកគួរតែ បម្រុងទិន្នន័យទាំងអស់របស់អ្នកទុកជាមុនសិន មុននឹងចាប់ផ្តើមដំណើរការនេះ។ ខាងក្រោមនេះគឺជាជំហាននៃការ Restore ទូរស័ព្ទ iPhone៖
• ដំឡើង Version កម្មវិធី iTunes ចុងក្រោយបង្អស់
• បើកកម្មវិធី iTunes នេះ
• ភ្ជាប់ទូរស័ព្ទ iPhone របស់អ្នកជាមួយនឹង កុំព្យូទ័ររបស់អ្នក
• ចុចពាក្យ iPhone
• នៅក្នុងផ្ទាំង Summary ស្វែងរក Option «Restore iPhone» បន្ទាប់មកចុចបើកវា
• ចុច Restore ដើម្បីបញ្ជាក់ពីសកម្មភាពរបស់អ្នក
• នៅពេលដំណើរការលក្ខណៈនេះ កម្មវិធី iTunes នឹងលុបចោលមាតិកា និងការកំណត់របស់ទូរស័ព្ទ iPhone របស់អ្នក ហើយវានឹងដំឡើង Version ប្រព័ន្ធ iOS ចុងក្រោយបង្អស់
• នៅពេលដែលវាត្រូវបានបញ្ចប់ ទូរស័ព្ទ iPhone របស់អ្នក នឹងចាប់ផ្តើម Restart

បញ្ហារំញ័រ ជាមួយនឹងដំណោះស្រាយដែលបានរៀបរាប់ខាងលើនេះ អាចមានប្រសិទ្ធភាពនៅក្នុងទូរស័ព្ទ iPhone 4, iPhone 4s, iPhone 5, iPhone 5s, iPhone 5c, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7 and iPhone 7 Plus។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung ផលិតទូរសព្ទមានកាមេរ៉ា 4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Samsung ប្រហែលជាមិនបណ្តោយឱ្យទូរសព្ទ V40 របស់ LG ដែលមានកាមេរ៉ាដ៏សម្បូរបែប បន្តមានវត្តមាននៅក្នុងទីផ្សា ដោយមិនមានការប្រកួតប្រជែងឡើយ។ ព័ត៌មាន...

Mymanu Clik+ ផ្តល់ការបកប្រែបាន 37 ភាសា

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

កាសត្រចៀក Mymanu Clik+ ផ្តល់ឱ្យអ្នកនូវការសន្យាដ៏ធំមួយ នោះជាការបកប្រែភាសាផ្ទាល់រហូត ដល់ 37 ភាសា។ កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញកាសស្តាប់ត្រចៀក ស្រ...

Android Game សម្រាប់ឆ្នាំ 2017

ដោយ: ដួងច័ន្ទ 3 PM, Sunday, 24 Sep, 2017

កម្មវិធី Game នៅលើទូរសព្ទដៃ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំង ឈានមុខលើបច្ចេកវិទ្យាដទៃ ដែលមាន វត្តមានមុន។ កម្មវិធី Game សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andro...

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

Tomnerb.Com - YouTube Channel