ចូលចិត្តទំនើប

Vertu ត្រឡប់មកវិញជាមួយម៉ូដែល Aster P

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Oct, 2018

Vertu ជាក្រុមហ៊ុនផលិតទូរសព្ទដ៏ល្បីល្បាញមួយ ជំនាញក្នុងការផលិតទូរសព្ទ Smartphone ធ្វើពីដៃ យ៉ាងប្រណិត មានតម្លៃរាប់ពាន់ដុល្លារ បានត្រឡប់មកវាយលុកទីផ្សាវិញហើយ។ នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញម៉ូដែលទូរសព្ទថ្មី នៅក្នុងទីក្រុងបេកាំង សារព័ត៌មាន GSMArena បានរាយការណ៍ថា ក្រុមហ៊ុននេះបានប្រកាសអំពីម៉ូដែលទូរសព្ទថ្មីមួយគូ គឺ Aster P Baroque និង Aster P Gothic។

ក្រុមហ៊ុននេះបានបង្ខំឱ្យបិទអាជីវកម្មរោងចក្រនៅចក្រភពអង់គ្លេស កាលពីឆ្នាំមុន ដោយសារការជំពាក់បំណុលរហូតដល់ 128 លានផោន ដែលនៅពេលនេះម្ចាស់ក្រុមហ៊ុនគឺលោក Murat Hakan Uzan ត្រូវបានរាយការណ៍ថាមានគម្រោងស្តារម៉ាកសញ្ញានេះឡើងវិញនៅក្នុងទីផ្សារ។

ម៉ូដែលទូរសព្ទ Aster P បន្តកិតិ្តនាមរបស់ក្រុមហ៊ុនដ៏ល្បីមួយនេះ ចេញពីការបង្ហាញនូវការរចនា ម៉ូដទូរសព្ទមួយគូ ជាមួយនឹងមុខងារដ៏ទំនើប និងលទ្ធផលនៃការលក់បានរហូតដល់ខ្ទង់ពាន់។ ទូរសព្ទថ្មីនេះមានបំពាក់តួធ្វើពី Titanium Alloy មានស្បែកពិតៗនៅពីខាងខ្នង និងមាន Gull-Wing Door-Style មួយផ្ទាំងនៅខាងក្រោយ ដែលបើកឡើងបង្ហាញអំពីកន្លែងដាក់ស៊ីម។ មកទល់ពេលនេះ ក្រុមហ៊ុននេះនៅតែប្រើប្រាស់ការផ្សព្វផ្សាយដែលសរសេរថា Made in the U.K ដដែល។

ទូរសព្ទទាំងពីរនេះមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Snapdragon 660 មានថ្មទំហំ 3,200mAh មាន RAM ទំហំ 6GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB។ ទូរសព្ទមានកាមេរ៉ាក្រោយទំហំ 12 Megapixel និងកាមេរ៉ាមុខទំហំ 20 Megapixel ជាប្រភេទ Selfie Camera ហើយវាក៏មាន អេក្រង់ប្រភេទ 1080p ទំហំ 4.97 inch។

ទូរសព្ទទាំងពីរនេះមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងទូរសព្ទ BlackBerry Key2 ដែលមានតម្លៃលក់ស្មើនឹង $649 ខណៈដែលទូរសព្ទ Aster P មានតម្លៃចាប់ផ្តើមពី $4,200 រហូតដល់ $14,120។ កាលពីឆ្នាំមុន យើងបានហៅទូរសព្ទម៉ូដែល Vertu Constellation ជាទូរសព្ទដៃសម្រាប់អ្នកមានទ្រព្យហូរហៀរ និងមិនមានរសនិយមខ្ពស់ ហើយពេលនេះ វាទំនងដូចជាមានការផ្លាស់ប្តូរបន្តិចបន្តួច។
ទូរសព្ទ Vertu តែងបង្ហាញវត្តមានទូរសព្ទមានលក្ខណៈស្រដៀងគ្នាជាមួយទូរសព្ទដទៃអស់រយៈពេល 20 ឆ្នាំមកហើយ បន្ទាប់ពីក្រុមហ៊ុន Nokia បានបញ្ចេញវាក្នុងនាមជាទូរសព្ទ Luxury Subsidiary។
ក្នុងរយៈពេលកន្លងមកនេះ ម៉ាកសញ្ញានេះបានផ្លាស់ប្តូរម្ចាស់ពីមួយទៅមួយ រួមទាំងម្ចាស់ជាក្រុមសមធម៌ឯកជនមួយកាលពីឆ្នាំ 2012 បានកាន់កាប់ក្រុមហ៊ុននេះកាលពីឆ្នាំ 2015 មុនពេលវាបានក្លាយជាកម្មសិទ្ធិរបស់ម្ចាស់ជាជនជាតិទួកគីក្នុងឆ្នាំ 2017 ក្នុងរយៈពេលដ៏ខ្លីមុនពេលក្ស័យ ធុន។

ចាប់ពីពេលនេះទៅ ទូរសព្ទម៉ូដែល Aster P ចាប់ផ្តើមទទួលការកុម៉ង់ទុកមុន ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ការអាប់ឌែតអេក្រង់ UltraFine 5K ពី LG នឹងអាចធ្វើការជាមួយនឹង iPad Pro

ដោយ: ភារុន 9 AM, Saturday, 03 Aug, 2019

ក្រុមហ៊ុន LG បានប្រកាសនូវកំណែអាប់ឌែតនៅលើអេក្រង់ UltraFine 5K ទំហំ 27-inch ហើយវាបានក្លាយជាម៉ូនីទ័រមួយ ដែលក្រុមហ៊ុន Apple បានអនុម័តថា វាគឺជាជម្រើសដ៏ល...

អាកាសធាតុក្តៅអញ្ចឹង! គួរជ្រើសយកម៉ាស៊ីនត្រជាក់ម៉ាកណាល្អ?

ដោយ: WangSang 2 AM, Thursday, 28 Apr, 2016

នៅពេល​បច្ចុប្បន្ន អាកាសធាតុមាន​ការ​ឡើង​កម្តៅខ្ពស់​ជាក់​ស្តែង នៅ​ប្រទេស​កម្ពុជាក៏​ទទួល​ឥទ្ធិពល​នៃកាស​ធាតុក្តៅនៅ​ខែចែត្រ នេះផងដែរ។ ដើម្បី​កាត់បន្ថយ​អ...

ឆ្នាំ 2019 តើ Apple នឹងផលិតអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

បើសិនជាអ្នកកំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកទិញកុំព្យូទ័រ MacBook Pro ថ្មី ឬទូរសព្ទ iPhone ថ្មី ឬ iPad ថ្មី ឬកំពុងស្វែងរកទិញផលិតផលថ្មីៗរបស់ក្រ...

ម៉ូដែល ទូរទស្សន៍ ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 17 Oct, 2017

ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍ កំពុងពេញនិយម ប្រចាំឆ្នាំ 2017 ជូនមិត្តអ្នកអានទាំងអស់ជ្រាប។ ចង់ដឹងថាក្នុងឆ្នាំ 2017 បច្ចេកវិទ្យាទូរទស្សន៍ទំនើបយ៉ាងណាខ្...

Tomnerb.Com - YouTube Channel