ចូលចិត្តទំនើប

តោះ! មកដឹងពីរបៀបប្រើប្រាស់ Wireless PowerShare នៅលើទូរស័ព្ទ Galaxy S10 ដើម្បីសាកថ្មទៅឱ្យ Galaxy Buds ឬក៏ទូរស័ព្ទផ្សេងទៀត

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះថាមពលថ្មនៅក្នុងទូរស័ព្ទ Galaxy S10 ព្រោះថាឥឡូវនេះ ក្រុមហ៊ុនបានតំឡើងលក្ខណៈពិសេសថ្មីមួយ ដែលមានឈ្មោះថា Wireless PowerShare ដែលអនុញ្ញាតឱ្យទូរស័ព្ទ Galaxy S10 អាចធ្វើការចែករំលែកថាមពលថ្មរបស់ខ្លួន ទៅឱ្យឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដោយឥតខ្សែ ដូចជា Galaxy Watch, Buds ឬក៏ ទូរស័ព្ទប្រភេទ Qi-enabled … ដោយគ្រាន់តែយកឧបករណ៍ទៅដាក់នៅពីខាងក្រោយទូរស័ព្ទ Galaxy S10 ប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាជំហាននៃដំណើរការប្រើប្រាស់ Wireless PowerShare ៖
1. ដំបូងអូសចុះក្រោមនូវផ្នែកខាងលើនៃអេក្រង់របស់ទូរស័ព្ទ Galaxy S10 នោះវានឹងលេចឡើងនូវមជ្ឈមណ្ឌលបញ្ជារបស់ទូរស័ព្ទ បន្ទាប់មកស្វែងរកប៊ូតុង «Wireless PowerShare» ប៉ុន្តែប្រសិនបើរកមិនឃើញ សូមអូសមកខាងឆ្វេង។ នៅពេលរកឃើញ សូមប៉ះលើវា ជាការស្រេច។

2. ដាក់ទូរស័ព្ទ Galaxy S10 នៅឱ្យនឹង ហើយដាក់ទូរស័ព្ទទីពីរ, Galaxy Watch ឬ Galaxy Buds Case ទៅដាក់ Back-to-Back ផ្ទុយពីទូរស័ព្ទ Galaxy S10 ។ ដើម្បីទទួលបានលទ្ធផលល្អ អ្នកត្រូវដាក់ទូរស័ព្ទមួយផ្សេងទៀតឱ្យត្រួតស៊ីគ្នា ដើម្បីបង្ការការរអិលធ្លាក់ចុះ។

3. នៅពេលសាកថ្មពេញ ដកយកឧបករណ៍អេឡិចត្រូនិច ដែលចែករំលែកថាមពលថ្មចេញ បន្ទាប់មកអូសចុះក្រោមនូវផ្នែកខាងលើនៃអេក្រង់របស់ទូរស័ព្ទ Galaxy S10 នោះវានឹងលេចឡើងនូវមជ្ឈមណ្ឌលបញ្ជារបស់ទូរស័ព្ទ ហើយស្វែងរកប៊ូតុង «Wireless PowerShare» នឹងប៉ះលើវាម្តងទៀត ដើម្បីបិទដំណើរការលក្ខណៈពិសេសថ្មីនេះ។

ចំណាំ៖ អ្នកក៏អាចនៅតែប្រើប្រាស់ទូរស័ព្ទ Galaxy S10 ខណៈពេលកំពុងបើកដំណើរការលក្ខណៈពិសេសថ្មីនេះផងដែរ។ ប៉ុន្តែលក្ខណៈពិសេស Wireless PowerShare នឹងធ្វើឱ្យថាមពលថ្មនៅក្នុងទូរស័ព្ទរបស់អ្នកអស់ កាន់តែលឿនជាងមុន ដូច្នេះ ត្រូវឧស្សាហ៍ពិនិត្យកម្រិតថាមពលថ្មនៅលើទូរស័ព្ទ ថាតើវានៅសល់ថាមពល ដែលអាចប្រើបានប៉ុន្មានទៀត? ជា ធម្យម ទូរស័ព្ទរបស់អ្នកនឹងបាត់បង់ថាមពលប្រហែលជា 25% នៃថាមពលថ្មបញ្ចូលពេញមួយម៉ោង ប៉ុន្តែពេលខ្លះវាក៏មានល្បឿនប្រែប្រួល។

ប្រភព: greenbot ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កម្មវិធីប្រើប្រាស់ ដ៏មានអត្ថប្រយោជន៍សម្រាប់ Android

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

យើងទាំងអស់គ្នាប្រើប្រាស់ Smartphone សម្រាប់បម្រើមុខងារជាច្រើន ដូចជាស្តាប់តន្រ្តី លេងហ្គេម មើលវីដេអូ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ជាដើម។ ម...

iPhone 8 និង 8 Plus ពណ៌ក្រហម ទើបចេញក្តៅៗ!

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

ក្រុមហ៊ុន Apple បានណែនាំម៉ូដែលទូរសព្ទ iPhone 8 និង 8 Plus ពណ៌ក្រហមឆ្អិនឆ្អៅថ្មី នៅថ្ងៃនេះ។ ដូចជាទូរសព្ទ iPhone 7 ដែរ ការប្រកាសថ្មីនេះធ្វើឡើង នៅក្នុ...

កាស ស្តាប់ត្រចៀកទាំង 10 លក់ដាច់ជាងគេលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 26 Apr, 2017

តន្រ្តី ជាមិត្តដ៏ល្អបំផុតរបស់មនុស្សទូទៅ។ វាបានរួមចំណែក នៅក្នុងសកម្មភាពជាច្រើនរបស់មនុស្ស ហើយបច្ចុប្បន្ននេះ តន្រ្តីអាចរក្សាទុកនៅក្នុងទូរសព្ទដៃ ឬឧបករណ...

Huawei Mate X គូប្រជែងធំបំផុត នៃទូរសព្ទបត់រមូររបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 25 Feb, 2019

ទូរសព្ទបត់រមូរ ជាមួយនឹងបច្ចេកវិទ្យា 5G បង្ហាញខ្លួននៅក្នុងទូរសព្ទជំនាន់ចុងក្រោយបង្អស់របស់ Huawei។ នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Huawei បានបញ្ចេ...

Tomnerb.Com - YouTube Channel