ចូលចិត្តទំនើប

ស្វែងយល់ ពីគុណសម្បត្តិរបស់ USB4

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Mar, 2019

ទើបតែសប្តាហ៍មុនប៉ុណ្ណោះដែលយើងបានលឺថាបច្ចេកវិទ្យាតំណភ្ជាប់ 20Gbps USB 3.2 ប្រហែលជានឹងបង្ហាញខ្លួននៅលើឧបករណ៍ជំនាន់ថ្មីនៅពេលណាមួយនៅក្នុងឆ្នាំនេះ ប៉ុន្តែថ្ងៃនេះ ក្រុមហ៊ុន Intel បានរៀបរាប់ជាស្រេចហើយអំពីបច្ចេកវិទ្យា USB4 ដែលជាបច្ចេកវិទ្យាមានល្បឿនកាន់តែលឿន។

នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងនៅក្នុងទីក្រុងតៃប៉ិនៅថ្ងៃនេះ ក្រុមហ៊ុន Intel បានបង្ហាញថាបច្ចេកវិទ្យាតំណភ្ជាប់ជំនាន់ថ្មី ជាថ្មីម្តងទៀតនឹងប្រើប្រាស់ចរន្តភ្លោះ ដើម្បីទទួលបានល្បឿនរហូតដល់ 40Gbps ទោះបីជាស្ថិតនៅលើខ្សែ USB-C ប្រភេទ 40Gbps-Certified ក្តី។
អត្ថប្រយោជន៍ទាញចេញពីការផ្តល់ឱ្យរបស់ក្រុមហ៊ុន Intel នូវខ្សែភ្ជាប់ Thunderbolt 3 ទៅកាន់ក្រុមហ៊ុនផលិតនានា ជាមួយនឹងអាជ្ញាប័ណ្ណចំហរ បច្ចេកវិទ្យា USB4 នឹងត្រូវបានរួមបញ្ចូលនូវបច្ចេកវិទ្យានេះ ហើយនឹងបង្កើតបាននូវខ្សែ Thunderbolt 3 ជំនាន់ថ្មីមួយ ដែលមានប្រសិទ្ធភាពកាន់តែខ្លាំង។ ក្នុងន័យមួយផ្សេងទៀត USB4 នឹងក្លាយជាប្រភពដើមនៃគ្រប់ជម្រើសតំណភ្ជាប់ដោយខ្សែ ហើយនឹងត្រៀមខ្លួនរួចរាល់សម្រាប់ប្រើប្រាស់ជាមួយឧបករណ៍មានកម្លាំងកាន់តែខ្លាំង ដែលមានរន្ធដោត PCIe Plus DisplayPort។
នេះគឺជាដំណឹងដ៏ល្អសម្រាប់គ្រប់អ្នកប្រើប្រាស់ ដោយសារនេះមានន័យថា បច្ចេកវិទ្យាតំណភ្ជាប់មានល្បឿន 40Gbps គឺជាមូលដ្ឋានថ្មីសម្រាប់គ្រប់រន្ធដោត USB នាពេលអនាគត ហើយម្យ៉ាងវិញទៀតវាក៏នឹងត្រូវបានដាក់ពង្រាយឱ្យប្រើប្រាស់នៅលើផលិតផលទាំងឡាយបានកាន់តែលឿនជាងអ្វីដែល Thunderbolt 3 អាចធ្វើបាន។ មកទល់ពេលបច្ចុប្បន្ន មានឧបករណ៍ដែលមានការទទួលស្គាល់ជាផ្លូវការតែ 463 ប្រភេទប៉ុណ្ណោះ ដែលអាចដំណើរការជាមួយ Thunderbolt 3។

យ៉ាងណាមិញ វានៅតែជាដំណាក់កាលដំបូងនៅឡើយទេសម្រាប់បច្ចេកវិទ្យា USB4 ដោយសារស្ថាប័ន USB Promoter Group នឹងមិនចែករំលែកព័ត៌មានលម្អិតណាមួយឡើយ រហូតដល់ពាក់កណ្តាលឆ្នាំ 2019 នេះ។
លើសពីនេះទៀត យើងពុំទាន់ទទួលបានព័ត៌មានអំពីការប្រើប្រាស់ USB4 ជាមួយ Version នាពេលអនាគតរបស់ Thunderbolt នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Intel បានបញ្ជាក់ថាក្រុមហ៊ុននឹងបន្តជំរុញម៉ាកសញ្ញា Thunderbolt ព្រមៗគ្នាជាមួយនឹង USB4។

ទំនើប នឹងបន្តការតាមដានដិតដល់នៅលើការអភិវឌ្ឍន៍ថ្មីនេះ ដែលយើងអាចប៉ាន់ប្រមាណថា ការប្រកាសជាផ្លូវការនឹងអាចប្រព្រឹត្តឡើងនាពេលណាមួយនៅក្នុងព្រឹត្តិការណ៍ Computex Taipei៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ជម្រើសស្រោម iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ស្រោមការពារមិនមែន មានសម្រាប់តែទូរសព្ទដៃប៉ុណ្ណោះទេ។ ផលិតផលជាច្រើនជម្រើសមានលក់ នៅក្នុងទីផ្សាសម្រាប់ផលិតផល iPad Pro របស់ Apple ដែលអ្នកអាចស្វែងរក តាមចំ...

សញ្ញាដាស់តឿនត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 Aug, 2018

ការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តជាប្រការចាំបាច់មួយដែលអ្នកត្រូវអនុវត្តជាចាំបាច់ និងទៀងទាត់។ អ្នកមិនដឹងថាតើពេលណាត្រូវផ្លាស់ប្តូរប្រេង ម៉ាស៊ីនយានយន្ត...

Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018

បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលប...

Cruise AV រថយន្តគ្មានចង្កូតដំបូងរបស់ GM

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

ការវិវត្តនៃបច្ចេកវិទ្យាយានយន្ត បើកបរដោយស្វ័យប្រវត្តិ មានសន្ទុះកាន់តែខ្លាំង ហើយថ្ងៃនេះក្រុមហ៊ុន General Motor ក៏បានបោះជំហានប្រឡូកក្នុងវិស័យនេះ ជាមួយ...

Tomnerb.Com - YouTube Channel