ចូលចិត្តទំនើប

លក្ខខណ្ឌថ្មីសម្រាប់ Visa ទៅអាមេរិក

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

បើសិនជាអ្នកចង់ស្នាក់នៅក្នុងសហរដ្ឋអាមេរិក អ្នកប្រហែលជាត្រូវចែករំលែកវត្តមានអ៊ីនធឺណេតរបស់អ្នក។ ដូចដែលបានស្នើឡើងកាលពីខែមីនា ឆ្នាំ 2018 សហរដ្ឋអាមេរិកនាពេលនេះទាមទារលក្ខខណ្ឌថ្មីសម្រាប់គ្រប់អ្នកស្នើសុំទិដ្ឋាការស្នាក់នៅទាំងអស់ឱ្យផ្តល់នូវឈ្មោះគណនេយ្យបណ្តាញទំនាក់ទំនងសង្គម ដែលបានប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយ។


អាណ្ណត្តិនៃលក្ខខណ្ឌថ្មីនេះគ្របដណ្តប់តែនៅលើបញ្ជីសេវាកម្មដែលបានជ្រើសរើស ប៉ុន្តែភ្ញៀវទេសចរណ៍ និងអ្នកស្នាក់នៅក្នុងសហរដ្ឋអាមេរិកទាំងអស់ អាចស្ម័គ្រចិត្តផ្តល់នូវព័ត៌មានអំពីបណ្តាញទំនាក់ទំនងសង្គមដទៃ ដែលមិនបានបញ្ជាក់នៅក្នុងសំណុំបែបបទស្នើសុំក្តី។ អ្នកស្នើសុំក៏ត្រូវផ្តល់នូវព័ត៌មានអំពីអាសយដ្ឋានសារអេឡិចត្រូនិច និងលេខទូរសព្ទ លើសពីការផ្តល់ព័ត៌មានអំពី Non-Communication ដូចជាស្ថានភាពនៃការធ្វើដំណើររបស់ពួកគេ និងការជាប់ពាក់ព័ន្ធនៅក្នុងអំពើភេរវកម្មណាមួយនៃសមាជិកគ្រួសាររបស់ពួកគេ។ ប៉ុន្តែសម្រាប់អ្នកការទូត និងមន្រ្តីរាជការ អ្នកមុខអ្នកការមួយចំនួន ស្ថិតក្នុងករណីលើកលែងចេញពីលក្ខខណ្ឌទាមទារថ្មីនេះ។

កាលពីមុន សហរដ្ឋអាមេរិកទាមទារលក្ខខណ្ឌព័ត៌មានលម្អិតបែបនេះតែចំពោះបុគ្គលណាដែលបានទៅកាន់តំបន់ដែលគ្រប់គ្រងដោយភេវករប៉ុណ្ណោះ។ យ៉ាងណាក្តី គោលបំណងនៃលក្ខខណ្ឌនេះគឺដូចគ្នា។ សហរដ្ឋអាមេរិកសង្ឃឹមថា ពួកគេអាចទាំងកំណត់អត្តសញ្ញាណ និងដឹងពីក្រុមជ្រុលនិយម ដែលបានពិភាក្សាពីមនោគមន៍វិជ្ជារបស់គេតាមប្រព័ន្ធ Online ដើម្បីគោលបំណងធំក្នុងការបញ្ជៀសឧបទ្ទេវហេតុនានា ដូចជាការបាញ់បោះជាដើម។

លក្ខខណ្ឌទាមទារថ្មីនេះនឹងប៉ះពាល់ដល់អ្នកស្នើសុំទិដ្ឋាការស្នាក់នៅជាច្រើនលាននាក់ ទោះបីជា ពួកគេមិនច្បាស់ថាតើវាមានប្រសិទ្ធភាពឬអត់ទេ។ មន្រ្តីមកពីស្ថាប័ន State Department មួយរូបបានរៀបរាប់ប្រាប់សារព័ត៌មាន The Hill ថា អ្នកស្នើសុំទិដ្ឋាការ អាចប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរក្នុងការធ្វើអន្តោប្រវេសន៍ បើសិនជាពួកគេត្រូវចាប់បានថាបានកុហក ឬក្លែងបន្លំ ប៉ុន្តែវាមិនទាន់ប្រាកដថា ពួកគេនឹងត្រូវគេចាប់ថ្នាក់បានឡើយនៅក្នុងខណៈពេលនេះ ដោយសារគោលនយោបាយនេះគឺអាស្រ័យលើអ្នកស្នើសុំ ទាំងការផ្តល់នូវព័ត៌មានពិត និងការប្រើប្រាស់គណនេយ្យដែលងាយស្វែងរកឃើញ បើសិនជាពួកគេមានបំណងភូតកុហក។


មិនថាយ៉ាងណាក្តី តម្រូវការលក្ខខណ្ឌថ្មីនេះនឹងប៉ះពាល់ខ្លាំងដល់ឯកជនភាពនៃអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនចង់បង្ហាញអត្តសញ្ញាណ Online របស់ពួកគេ (ជាពិសេសអ្នកប្រើប្រាស់ Private Accounts) ទៅកាន់មន្រ្តីរាជការរបស់អាមេរិក៕

អត្ថបទអ្នកចង់អាន

Louis Vuitton ផលិតនាឡិកា Smartwatch

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

និយមន័យ Smartwatch ត្រូវបានកំណត់ដោយកត្តាពីរ គឺមុខងារសម្រាប់ពង្រឹងកាយសម្បទា និងមួយផ្នែកទៀត គឺការបង្ហាញពីភាពឡូយឆាយ។ថ្មីៗនេះ ម៉ាកសញ្ញាផលិតផលលំដាប់ខ្ពស...

Samsung Health បន្ថែមមុខងារថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Mar, 2019

ក្រុមហ៊ុន Samsung បាននាំមកនូវភាពភ្ញាក់ផ្អើលមួយនៅក្នុងព្រឹត្តិការណ៍ Unpacked កាលពីពេលថ្មីៗកន្លងទៅនេះ នៅពេលក្រុមហ៊ុនបានធ្វើការបង្ហាញពីកម្មវិធីកាមេរ៉ា...

Apple Watch នឹងកា្លយជាជំនួយ ដល់លំហាត់ប្រាណ

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

ក្រុមហ៊ុន Apple បានបញ្ជាក់រួចហើយថា watchOS 4 នឹងមានសមត្ថភាពកាន់តែច្រើន ដើម្បីជាជំនួយដល់អ្នកចូលចិត្តការហាត់បា្រណ។ នេះជាគុណសម្បត្តិរបស់ការស្រាវជ្រាវម...

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

Tomnerb.Com - YouTube Channel