ចូលចិត្តទំនើប

របៀប ក្នុងការអាប់ឌែតកម្មវិធីទាំងអស់ នៅលើឧបករណ៍ ប្រើប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលតែមួយ

ដោយ: ភារុន 8 AM, Friday, 22 Mar, 2019

ប្រសិនបើអ្នកទើបតែទិញ ទូរស័ព្ទស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ថ្មី ទំនងជាអ្នកបានកត់សម្គាល់ឃើញថាមានកម្មវិធីមួយចំនួន ដែលបានដំឡើងរួចជាស្រេច នៅក្នុងទូរស័ព្ទថ្មីនេះ។ ប៉ុន្តែអ្នកក៏នៅតែអាចដំឡើងកម្មវិធី ជាច្រើនផ្សេងទៀតដែរ ប្រសិនបើអ្នកចង់បាន។ កម្មវិធីទាំងនេះ អ្នកអាចរកបាននៅក្នុង Google Play Store ដោយគ្រាន់តែបើកចូលកម្មវិធីស្វែងរក ហើយក៏អ្នកអាចតំឡើងពួកវា ក្នុងរយៈពេលត្រឹមតែ 2-3នាទី នឹងរួចរាល់ហើយ។ អ្នកអភិវឌ្ឍន៍ តែងតែអាប់ឌែតរាល់កម្មវិធី ដើម្បីផ្តល់ការជួសជុលកំហុស ឬ នាំមកនូវការកែលម្អថ្មីៗ និងផ្តល់លក្ខណៈពិសេសថ្មីៗមួយចំនួនបន្ថែមទៀត។

ម្យ៉ាងទៀតប្រសិនបើជាអ្នក គឺជាអ្នកប្រើប្រាស់ស្មាតហ្វូនដែលប្រើប្រព័ន្ធ Android ថ្មី ប្រហែលជាអ្នកចង់ដឹងពីរបៀបអាប់ឌែត នៅលើកម្មវិធីទាំងអស់ក្នុងពេលតែមួយ ដើម្បីចំណេញពេលវេលានោះ សូមប្រិយមិត្ត អានអត្ថបទខាងក្រោមនេះ ជាមួយនឹងយើង៖

• ប្រព័ន្ធប្រតិបត្តិការ Android បានភ្ជាប់មកជាមួយនឹង Option ជាច្រើននៅពេលអ្នកចង់អាប់ឌែតកម្មវិធី។ អ្នកបើកចូល Option ដើម្បីអាប់ឌែតកម្មវិធី ដោយស្វ័យប្រវត្តិ ឬក៏ ត្រូវការកំណត់ដោយអ្នកផ្ទាល់ ដោយសារតែ ការអាប់ ឌែតកម្មវិធី ត្រូវធ្វើលើកម្មវិធីនីមួយៗ ម្តងៗមួយ អ្នកច្បាស់ជាមានការធុញទ្រាន់ហើយ ដូច្នេះអ្នកត្រូវការ ជំនួសដោយការអាប់ឌែត កម្មវិធីទាំងអស់ក្នុងពេលតែមួយ។ មុននឹងធ្វើការអាប់ឌែត អ្នកត្រូវប្រាកដថាទូរស័ព្ទរបស់អ្នកបានភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi មិនមែនប្រើប្រព័ន្ធអ៊ីនធឺណិតចល័ត ខណៈពេលកំពុងអាប់ឌែតកម្មវិធីទាំងអស់ ក្នុងពេលតែមួយ សូមអនុវត្តន៍ទៅតាមជំហានដូចខាងក្រោម៖
1. បើកចូល Google Play Store នៅលើទូរស័ព្ទស្មាតហ្វូនរបស់អ្នក
2. ប៉ះលើរូបតំណាង Hamburger នៅខាងឆ្វេង ដើម្បីចូលទៅក្នុងម៉ីនុយ
3. នៅពេលចូលទៅក្នុងម៉ីនុយ ប៉ះលើពាក្យ My apps & games
4. ប៉ះលើពាក្យ Updates នៅលើផ្ទាំង
5. បន្ទាប់មកអ្នកនឹងឃើញបញ្ជីរបស់កម្មវិធី ដែលត្រូវការ ការអាប់ឌែត
6. ចុងក្រោយ អ្នកគ្រាន់តែចុចលើប៊ូតុង «Update all»

7. បន្ទាប់ពីចុចលើប៊ូតុង «Update all» នេះ ហើយដំណើរការដោនឡូតនឹងចាប់ផ្តើម

នៅពេលដំណើរការបញ្ចប់ អ្នកអាចប្រើ Version ថ្មីបំផុតរបស់កម្មវិធី ដែលអ្នកទើបតែបានអាប់ឌែតហើយ ទោះបីជាកម្មវិធីទាំងនេះមានកំហុសមួយចំនួនក្តី ក៏វានឹងអាចជួសជុលជាមួយនឹងការអាប់ឌែតចុងក្រោយនេះបានផងដែរ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាសស្តាប់ AirPods នៅតែល្អជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

តើអ្នកមានចាំទេ កាសស្តាប់ AirPods ធ្លាប់ត្រូវបានមនុស្សជាច្រើនសើចចំអក ដោយសារតែរូបរាងដ៏ចម្លែកខុសពីគេរបស់វា។ ប៉ុន្តែផលិតផលកាសស្តាប់នេះទទួលបានប្រជាប្រិយ...

មុខងារថ្មី 2 នឹងត្រូវបន្ថែមនៅលើ Huawei Nova 2i

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងណែនាំការ Update Software ថ្មីចំនួន 2 សម្រាប់ម៉ូដែលទូរសព្ទ Nova 2i។ មុខងារថ្មីទាំងពីរនេះគឺ Face Unlock និង A...

LG ធ្វើឱ្យការចំអិនអាហារ កាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

ក្រុមហ៊ុន LG នៅតែបន្តធ្វើការផលិតផល Oven របស់ខ្លួនកាន់តែឆ្លាតវៃ។ វិធីសាស្រ្តថ្មីរបស់ក្រុមហ៊ុន LG មិនបានផលិតផល Software ដោយខ្លួនឯងទេ ប៉ុន្តែក្រុមហ៊ុន...

iOS Update ថ្មី ជួយកាត់បន្ថយ បញ្ហាឆាប់អស់ថ្ម

ដោយ: ដួងច័ន្ទ 6 PM, Thursday, 25 Jan, 2018

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានលទ្ធភាព ពិនិត្យសុខភាពថ្មទូរសព្ទរបស់អ្នក នេះជាគុណសម្បត្តិរបស់ការ Update ប្រព័ន្ធ iOS ថ្មី ដែលនឹងមកដល់ក្នុងពេលដ៏ខ្លី...

Tomnerb.Com - YouTube Channel