ចូលចិត្តទំនើប

របៀបជួសជុល ទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលលេចចេញពាក្យ «Unfortunately, Camera Has Stopped»!

ដោយ: ភារុន 9 AM, Wednesday, 13 Mar, 2019

កាមេរ៉ាថត គឺជាផ្នែកមួយដ៏សំខាន់នៃទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ យើងម្នាក់ៗតែងតែស្រឡាញ់ការថតរូប Sefies ខ្លួនឯង និងរីករាយនឹងការថតរូបទេសភាពដ៏ស្រស់ស្អាត ដែលស្ថិតនៅជុំវិញខ្លួនយើង…ជាដើម។ ដូច្នេះតើប្រិយមិត្ត នឹងធ្វើដូចម្តេច ប្រសិនបើអ្នកដើរថតរូបសុខៗ ស្រាប់កាមេរ៉ាទូរស័ព្ទដៃរបស់អ្នកលេចឡើងពាក្យ «Unfortunately, Camera Has Stopped»? ចង់ដឹងចម្លើយ សូមអានជាមួយនឹងអត្ថបទនៅខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីដំណោះស្រាយដ៏លឿនបំផុត ក្នុងការជួសជុលទូរស័ព្ទដៃ ដែលជួបនឹងបញ្ហានេះ៖
1. Restart កម្មវិធីកាមេរ៉ា
ទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់អ្នក អាចបង្ហាញពាក្យនេះ នៅពេលកាមេរ៉ាបានប្រើអស់រយៈពេលយូរ។ ជំហានដំបូងអ្នកគ្រាន់តែចាកចេញពីកម្មវិធី កាមេរ៉ា រង់ចាំប្រហែលរយៈពេល 30វិនាទី បន្ទាប់មក Restart កម្មវិធីកាមេរ៉ា សារជាថ្មីម្តងទៀត ដោយគ្រាន់តែចុចលើរូបតំណាងកម្មវិធីនេះ។ សម្រាប់ការប្រើប្រាស់វិធីនេះ គឺជាមធ្យោបាយដ៏ល្អបំផុត និងឆាប់រហ័ស។ ប៉ុន្តែដំណោះស្រាយនេះ អាចជួសជុលបណ្តោះអាសន្នប៉ុណ្ណោះ តែបើវាកើតឡើងម្តងទៀតនោះអ្នកអាចសាកល្បងប្រើប្រាស់វិធីសាស្រ្តផ្សេងៗទៀតដែលមាននៅខាងក្រោមនេះ។

2. Restart ទូរស័ព្ទដៃរបស់អ្នក
ការ Restart ទូរស័ព្ទដៃជាញឹកញាប់ អាចជួយដោះស្រាយ ភាពមិនប្រក្រតីនៃកម្មវិធីនៅក្នុងទូរស័ព្ទ។ ប៉ុន្តែជាធម្មតានៅពេលដែលបញ្ហាត្រូវបានជួសជុលដោយ Restart ទូរស័ព្ទដៃ គឺពិបាកធ្វើឱ្យអ្នកដឹងថា ការឈប់ដំណើរការកាមេរ៉ារបស់ទូរស័ព្ទដៃមកពីមូលហេតុអ្វី? តែវានៅតែជាវិធីដ៏ងាយស្រួល និងឆាប់រហ័សដដែល។

3. Clear ឯកសារ នៅក្នុងឃ្លាំងផ្ទុកទិន្នន័យ របស់កាមេរ៉ា
ដំបូងចូលទៅក្នុងកម្មវិធី Settings >> Apps Sections >> Application manager >> អូសទៅខាងឆ្វេងរហូតដល់អ្នកបានឃើញផ្ទាំងមួយ ហើយចុចលើពាក្យ «All» នៅខាងក្រោម >> បន្ទាប់អូសរកមើលពាក្យ Camera ហើយចុចលើវា >> Force Stop >> Clear Cache >> អ្នកនឹងកត់សម្គាល់ឃើញថា ឯកសារនៅក្នុងឃ្លាំងផ្ទុក នឹងត្រូវបានលុបភ្លាមៗ ហើយទំហំនៃឃ្លាំងផ្ទុកនឹងត្រលប់ទៅជា 0 ។ ហើយសូមបើកកាមេរ៉ាម្តងទៀត និងពិនិត្យមើលថាតើបញ្ហាត្រូវបានជួសជុលបានដែរឬទេ?

4. Clear ទិន្នន័យ/ឯកសារនៅក្នុងកម្មវិធី Camera
ដំបូងចូលទៅក្នុងកម្មវិធី Settings >> Application Manager >> អូសរកពាក្យ «All Tab» >> ប៉ះលើពាក្យ «Camera» >> ចុចលើពាក្យ « Clear Data» >> នោះដំណើរការនៃការ Clear ទិន្នន័យ/ឯកសារទាំងអស់ នឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងកម្មវិធី Camera ហើយ។ ម្យ៉ាងទៀតវិធីសាស្រ្តនេះ មិនប៉ះពាល់ដល់រូបថតរបស់អ្នក ដូច្នេះកុំបារម្ភ។ បន្ទាប់មកសូមបើកកាមេរ៉ាម្តងទៀត និងពិនិត្យមើលថាតើបញ្ហាត្រូវបានជួសជុលបានហើយឬនៅ?

5. ធ្វើបច្ចុប្បន្នភាពលើ Software ទូរស័ព្ទ
ដំបូងចូលទៅក្នុងកម្មវិធី Settings >> About >> ប៉ះលើ Option ទីមួយ (Software update ឬ System update) >> បន្ទាប់មកទូរស័ព្ទ នឹងចាប់ផ្តើមដំណើរការដោយស្វ័យប្រវត្តិ ហើយនឹងទទួលបានសារ ដែលនឹងប្រាប់ថា ការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់នឹង Install នៅក្នុងទូរស័ព្ទដៃរបស់អ្នកហើយ បន្ទាប់មកសូមពិនិត្យមើលម្តងទៀត ថាតើបញ្ហាត្រូវបានជួសជុលបានហើយឬនៅ?

6. លុបឃ្លាំងផ្ទុកទិន្នន័យ/ឯកសារ នៅក្នុងកម្មវិធី Gallery
ដំបូងចូលទៅក្នុងកម្មវិធី Settings >> Application Manager >> អូសឆ្លងកាត់ផ្ទាំង នឹងចូលទៅកាន់ «All» >> Gallery >> Force Stop >> Clear Cache >> Clear Data >> អូសរកមើល ទិន្នន័យ/ឯកសារ នៅក្នុងកម្មវិធី Gallery >> បញ្ជាក់វាដោយចុចពាក្យ «OK» បន្ទាប់មកសូមបើកកាមេរ៉ាម្តងទៀត ហើយពិនិត្យមើលថា តើបញ្ហាត្រូវបានជួសជុលបានបានដែរឬទេ?

7. ប្រើប្រាស់កម្មវិធី កាមេរ៉ា ភាគីទី 3
ប្រសិនបើកម្មវិធីកាមេរ៉ានៃទូរស័ព្ទដៃរបស់អ្នកឈប់ដំណើរការ អ្នកសាកល្បងប្រើប្រាស់កម្មវិធី កាមេរ៉ា ភាគីទី3 បាន។ ដំបូងចូលកាន់កម្មវិធី Play Store >> ស្វែងរកកម្មវិធីកាមេរ៉ា ដែលអ្នកពេញចិត្ត >> ចុច Install វា។ កម្មវិធីកាមេរ៉ាភាគីទី 3 នេះគឺផ្តល់ជូននូវលក្ខណៈពិសេសៗជាច្រើន ដែលធ្វើឱ្យកាន់តែរីករាយនឹងការប្រើប្រាស់វា។ ប៉ុន្តែនេះគ្រាន់តែជម្រើសមួយ មិនមែនវិធីសាស្រ្តដោះស្រាយបញ្ហានេះទេ ដូច្នេះវាគឺជាសម្រេចចិត្តរបស់អ្នក ក្នុងការជ្រើសរើសយកជម្រើសនេះឬអត់?

8. ប្រើប្រាស់ Safe Mode
ដំបូងសូមចុច Key៖ Power >> វានឹងបង្ហាញ Option ថាមពល សម្រាប់ទូរស័ព្ទដៃរបស់អ្នក >> ចុចលើ Option « Power Off» នៅក្នុង ម៉ីនុយនៅលើអេក្រង់ >> បន្តចុចលើវា រហូតដល់លេចចេញនូវផ្ទាំងមួយមក >> បន្ទាប់មកអ្នកត្រូវបានគេសួរថា តើអ្នកចង់ Restart ទូរស័ព្ទដៃនៅក្នុង Safe Mode ដែរឬទេ? បើយល់ព្រម សូមចុចពាក្យ «OK» ។ នៅពេលទូរស័ព្ទដៃរបស់អ្នកកំពុងដំណើរការ Restart នៅក្នុង Safe Mode សូមពិនិត្យមើល ថាតើមានបញ្ហាណាមួយកើតឡើងដែរឬទេ? បើមាន សូមចុចពាក្យ «Yes» បន្ទាប់មកដំណើរការ នឹងបន្តដោះស្រាយជាបន្តបន្ទាប់។ ម្យ៉ាងទៀតប្រសិនបើបញ្ហាមិនមែនមកពីកម្មវិធី កាមេរ៉ា ដើមរបស់ទូរស័ព្ទនោះទេ ទំនងជាមកពីកម្មវិធីភាគីទី 3 ដូច្នេះអ្នកត្រូវ Uninstall កម្មវិធីថ្មីនេះភ្លាម។

9. ការ Reset ទូរស័ព្ទនៅក្នុង Factory Settings
ដំបូងចូលទៅក្នុងកម្មវិធី Settings >> Backup និង Reset >> ពិនិត្យមើលប្រអប់នៅជិត Backup ដើម្បីធ្វើការបម្រុងទុកទិន្នន័យរបស់អ្នកនៅក្នុងគណនី Google របស់អ្នក >> បន្ទាប់មកចុចពាក្យ Factory Reset ដើម្បី Reset ទូរស័ព្ទដៃរបស់អ្នកនៅក្នុង Factory Settings >> ចុចពាក្យ « Reset phone»។ នៅពេលទូរស័ព្ទចាប់ផ្តើមដំណើរការ សូមពិនិត្យថាតើ កាមេរ៉ា កំពុងដំណើរការដែរឬអត់? បើមាន សូម Restore ឯកសារ និងទិន្នន័យរបស់អ្នកឡើងវិញទាំងអស់។ ដូច្នេះអ្នកនឹងអាចរីករាយជាមួយនឹង ការប្រើប្រាស់កម្មវិធីកាមេរ៉ារបស់ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានដូចធម្មតាវិញ។

របៀបជួសជុល ដែលបានរៀបរាប់ខាងលើនេះ នឹងមានប្រសិទ្ធភាពចំពោះទូរស័ព្ទ Motorola, ទូរស័ព្ទ Samsung ជាច្រើន ម៉ូដែលរួមមាន៖ Samsung S4, Samsung S5, Samsung S6, Samsung S6 Edge, Samsung S7, Samsung S7 Edge ។ល។ ទូរស័ព្ទ LG ជាច្រើនម៉ូដែលដូចជា LG G3, LG, G4 ។ល។ និងទូរស័ព្ទ HTC ព្រមទាំងទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ផ្សេងៗជាច្រើនទៀត។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ខ្លីៗ ដើមី្បប្រើប្រាស់លក្ខណៈពិសេស របស់ iPhone

ដោយ: ចរិយា 5 PM, Wednesday, 30 Nov, 2016

តើអ្នកចេះប្រើប្រាស់ iPhone ដល់កម្រិតណា? ដឹងពី iPhone គ្រប់សព្វទេ? ប្រសិនបើអ្នកចង់ដឹងមែន មិនបាច់ទៅរកអ្នកជំនាញទេ អ្នកគ្រាន់តែរៀនពីគន្លឹះសំខាន់ៗ សម្រា...

៨ ចំណុចធ្វើឲ្យខូចថ្មទូរសព្ទ

ដោយ: ចរិយា 11 PM, Wednesday, 23 Nov, 2016

ទូរសព្ទគ្រប់ប្រភេទ ទោះបីជាស្មាតហ្វូនក៏ដោយ ក៏អាចលោតភ្លើងក្រហមថ្មដែរ នៅពេលដែលយើងប្រើប្រាស់ដោយមិនដឹងឬប្រហែស។ ហ្គេម ពេលយើងរង់ចាំជួបគ្រូពេទ្យ ពេលយើងនៅក្...

Game Online ល្បីៗទាំង ១០ សម្រាប់ថ្ងៃបុណ្យ Christmas

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

Christmas កំពុងឈានចូលមកដល់ហើយ។ ពេលវេលាដ៏រីករាយបំផុតប្រចាំឆ្នាំ មកដល់ឆាប់ៗនេះហើយ មកជាមួយនឹងក្លិនផ្លែប៉ោម ក្លិនដើមឈើអែម និងដើមស្រល់ ជាមួយនឹងកិច្ចសន្យ...

ទូទឹកកកស៊េរីថ្មី LG ឡូយម៉ាកប់

ដោយ: WangSang 1 AM, Friday, 19 Aug, 2016

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើននូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយមនុស្សគ្រប់គ្នាមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំ...

Tomnerb.Com - YouTube Channel