ចូលចិត្តទំនើប

HP Tango ម៉ាស៊ីន Printer ដ៏ទាន់សម័យ និង ឆ្លាតវៃ

ដោយ: ភារុន 9 AM, Friday, 28 Sep, 2018

គ្រប់ឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះត្រូវបានបង្កើតឡើងឱ្យមានភាពឆ្លាតវៃ ប៉ុន្តែឧបករណ៍មួយដែលប្រើប្រាស់នៅក្នុង ការិយាល័យក្រុមហ៊ុន ដែលមិនត្រូវបានគេធ្វើឱ្យប្រសើរច្រើននោះគឺម៉ាស៊ីន Printer ខ្នាតតូច។ ម៉ាស៊ីន Printer ភាគច្រើនត្រូវបានគេតំឡើងនៅក្នុងផ្ទះ និង នៅក្នុងការិយាល័យក្រុមហ៊ុន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើការងារ។
ក្រុមហ៊ុន HP បានធ្វើការរចនាម៉ាស៊ីន Printer ថ្មីរបស់ខ្លួនដែលមានមានឈ្មោះថា Tango ។

ម៉ាស៊ីនថ្មីនេះមានគុណសម្បត្តិដ៏ពិសេសមួយនោះ គឺអ្នកអាចធ្វើការបោះពុម្ពឯកសារដែលចេញពីស្មានហ្វូនផ្ទាល់របស់អ្នកបាន ជាមួយនឹងកម្មវិធី HP Tango របស់ក្រុមហ៊ុន HP ដែលបានភ្ជាប់នៅក្នុង App ទូរស័ព្ទដៃ ។

HP Tango គឺជាម៉ាស៊ីន Printer ដែលមានកម្មវិធីច្រើនបំផុតនៅលើទីផ្សារ។ ចំណែកឯម៉ាស៊ីន Printer ដទៃទៀតភាគច្រើនត្រូវប្រើដោយភ្ជាប់ជាមួយ កុំព្យូទ័រ និង Mac ជាដើម។ ប៉ុន្តែសម្រាប់ Tango ភាគច្រើនប្រើប្រាស់ទិន្នន័យពីទូរស័ព្ទដៃ ទំនើបៗ មិនថាតែអ្នកនៅទីកន្លែងណានោះទេ អ្នកក៏អាចធ្វើការបោះពុម្ពឯកសារបានផងដែរ។ ជាការពិត ការរចនាម៉ូតនៃ ម៉ាស៊ីន Tango គឺត្រូវបានធ្វើឱ្យសក្តិសមជាមួយនឹងការតុបតែងបន្ទប់ ជាជាងគ្រាន់តែរចនាម៉ូតរបស់វាឱ្យដូចទៅនឹងគ្រឿង បរិក្ខាធម្មតាៗនៅក្នុងការិយាល័យប៉ុណ្ណោះទេ ដោយម៉ូតរបស់វាមើលទៅហាក់បីដូចជា Google Home Max ដ៏ធំមួយ។ លើសពីនេះ HP Tango ក៏ផ្តល់ការជូនដំណឹងទៅស្មានហ្វូនរបស់អ្នកផងដែរ ខណៈពេលកំពុងដំណើរការ ប៉ុន្តែទឹកថ្នាំនៅក្នុងម៉ាស៊ីនមានកម្រិតទាប។ ចំពោះទឹកថ្នាំរបស់ម៉ាស៊ីន HP Tango អ្នកអាចធ្វើការកុម៉ង់ទិញ និង បង់ប្រាក់ ដោយស្វ័យ ប្រវតិ្តតាមរយះសេវាកម្មអ៊ីនធឺណែតរបស់ក្រុមហ៊ុន HP។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

រំពឹងថានឹងបានឃើញ Mac ជំនាន់ថ្មីនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ផលិតផល Mac របស់ក្រុមហ៊ុន Apple ដែលនឹងត្រូវផ្លាស់ប្តូរពីបន្ទះឈីប Intel ទៅប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នឹងមិនទាន់បង្ហាញខ្លួនក្នុងពេលឆាប...

MacBook Air ថ្មីជាមួយអេក្រង់ Retina

ដោយ: ដួងច័ន្ទ 8 AM, Monday, 05 Nov, 2018

ក្រុមហ៊ុន Apple បាននាំយកផលិតផល MacBook Air ត្រឡប់មកវិញហើយ ជាមួយការប្រកាសអំពីការវិវត្តថ្មី សម្រាប់ Laptop ដ៏ស្តើងរបស់ក្រុមហ៊ុន ដែលឱកាសនេះត្រូវបានរងច...

៩ ហ្គេម សម្រាប់កុមារកម្សាន្ត និងហ្វឹកហាត់ក្នុងពេលតែមួយ

ដោយ: ស. លីង 8 PM, Sunday, 08 Oct, 2017

ចាស់ៗតែងគិតថា ការលេងហ្គេម (កុំព្យូទ័រឬទូរស័ព្ទ) នាំផលប៉ះពាល់ដល់កុមារ។ នោះមិនទាំងអស់ទេ! ហ្គេមមួយចំនួន មិនត្រឹមតែផ្តល់ផលល្អ ថែមទាំងជួយហ្វឹកហាត់កូន រប...

Instagram បន្ថែមមុខងារសារជាសម្លេង

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

នាពេលនេះអ្នកនឹងមិនចាំបាច់ដំណើរការ Live Conversation ទេ បើសិនជាអ្នកចង់បានការសន្ទនាជាសម្លេងនៅលើកម្មវិធី Instagram។ ថ្ងៃនេះបណ្តាញទំនាក់ទំនងសង្គមមួយនេះ...

Tomnerb.Com - YouTube Channel