ចូលចិត្តទំនើប

ម៉ូនីទ័រ UltraWide ពី LG សម្រាប់ការលេងហ្គេម មានអ្វីពិសេស?

ដោយ: ភារុន 8 AM, Tuesday, 23 Jul, 2019

តើអ្នកកំពុងស្វែងរក ម៉ូនីទ័រ ដែលប្រើប្រាស់ក្នុងការជួយសម្រួល ដល់ការលេងហ្គេមរបស់អ្នក កាន់តែមានប្រសិទ្ធភាពមែនទេ? ហើយអ្នកក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ការបន្ថែមបទពិសោធន៍ នៅក្នុងការលេងហ្គេមជាច្រើនប្រភេទ រួមជាមួយនឹងបរិយាកាសលេងហ្គេមដ៏អស្ចារ្យ ដើម្បីទទួលបានជ័យជំនះខ្ពស់ ពីហ្គេមដែលអ្នកបានលេងមែនទេ? នៅទីនេះ គេហទំព័រ ទំនើប នឹងបង្ហាញជូនប្រិយមិត្តអ្នកអាននូវជម្រើសដ៏ល្អមួយ ពីផលិតម៉ូនីទ័រ សម្រាប់លេងហ្គេមថ្មីរបស់ក្រុមហ៊ុន LG នោះគឺ ម៉ូនីទ័រ UltraWide ម៉ូដែល 34UC79G ។ ម៉ូនីទ័រថ្មីនេះ ផ្តល់ជូននូវអេក្រង់ដ៏ទូលាយ ដែលអាចបង្ហាញទិដ្ឋភាពដ៏អស្ចារ្យ ខណៈពេលអ្នកកំពុងលេងហ្គេម រួមជាមួយនឹងការបង្កើនក្រាហ្វិកហ្គេមដ៏ប្រសើរបំផុត ដែលមានអត្រា 144Hz Refresh សម្រាប់បញ្ចប់ការលេងហ្គេមកម្រិតខ្ពស់។

• ការរចនាម៉ូត
ម៉ូនីទ័រនេះ ត្រូវបានរចនាជាពិសេស សម្រាប់ធ្វើឱ្យសក្តិសមសម្រាប់ការហ្គេមដ៏មានប្រសិទ្ធភាពខ្ពស់ ដោយមិនមានការរាំងស្ទះ ពីព្រោះ អ្នកអាចធ្វើការបង្វិល និងលៃតម្រូវកម្ពស់របស់ម៉ូនីទ័រ ដើម្បីធ្វើឱ្យសមស្របជាមួយនឹងអ្នក។

• Gaming Field-of-View
ជាមួយនឹងកម្មវិធីនេះ នឹងធ្វើឱ្យអ្នកអាចមើលឃើញតំបន់ ដែលពិបាកមើលឃើញនៅក្នុងសមាមាត្រ 16:9 Ratio ហើយក៏ធ្វើឱ្យអ្នកលេងហ្គេម កាន់តែងាយស្រួលក្នុងការឈ្នះហ្គេម ដោយសារតែ ការឆ្លើយតបរហ័សនៅក្នុងហ្គេម។

• អត្រា 144Hz Refresh និង 1ms Motion Blur Reduction
ឥឡូវនេះ អ្នកលេងហ្គេមទាំងអស់ នឹងអាចរីករាយជាមួយនឹង ការបង្ហាញពណ៌ច្បាស់ៗរបស់ IPS រួមនឹងភាពអស្ចារ្យបំផុត ដែលផ្តល់ឱ្យតាមរយៈអត្រា 144Hz Refresh ដោយបន្ថែមជាមួយនឹងលក្ខណៈពិសេស «1ms Motion Blur Reduction1» ។ របៀប «1ms Motion Blur Reduction1» ធ្វើការ៖ វានឹងបង្កើតរូបភាពពណ៌ខ្មៅ ដែលអាចបញ្ចេញពន្លឺភ្លឹបភ្លែតៗ ដែលអាចជួយកាត់បន្ថយការរំខាននៃចលនាព្រិលៗ ចាប់តាំងពីពន្លឺពណ៌ខ្មៅ ត្រូវបានបិទ អំឡុងពេលការកើនឡើង និងធ្លាក់ចុះនៃរយៈពេលគ្រីស្តាល់រាវ ដូច្នេះ ពេលវេលាឆ្លើយតប ត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើង ខណៈពេល 1ms Motion Blur Reduction កំពុងបើកដំណើរការ។


• បច្ចេកវិទ្យា AMD FreeSync™
អ្នកលេងហ្គេមទាំងអស់ នឹងគ្មានការបាត់បង់ស៊ុម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AMD FreeSync™។ ពីព្រោះ បច្ចេកវិទ្យានេះអាចជួយលុបបំបាត់ស្នាម និងភាពរអាក់រអួល ដែលបានកើតឡើងមកពីភាពខុសគ្នារវាង អត្រាស៊ុមកាតក្រាហ្វិក និងអត្រា Refresh ម៉ូនីទ័រ ដោយអនុញ្ញាតឱ្យចលនានៃការលោតតួអក្សរមានភាពរលូន និងចលនាអង្គធាតុរាវនៅលើអេក្រង់កាន់តែប្រសើរ ដែលធ្វើឱ្យអំឡុងពេលលេងហ្គេម អ្នកអាចមើលឃើញរូបភាព កាន់តែច្បាស់ល្អ។

• មុខងារ Crosshair
មុខងារនេះ នឹងធ្វើឱ្យកន្លែងដែលមានចំណុចប្រទាក់គ្នានៅចំកណ្តាល ដើម្បីគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការប្រកួតប្រជែងនៅក្នុងហ្គេម សូម្បីតែនៅក្នុងការប្រកួតហ្គេមប្រភេទ FPS អ្នកនឹងមានឱកាសឈ្នះខ្ពស់ ខណៈពេលអ្នកបើកដំណើរការមុខងារ Crosshair ។

• មុខងារ Dynamic Action Sync និងមុខងារ Black Stabilizer
មុខងារ Dynamic Action Sync នឹងអនុញ្ញាតឱ្យអ្នកលេងហ្គេម អាចវាយប្រហារភ្លាមៗទៅកាន់ដៃគូប្រកួតហ្គេម ដោយមិនបង្អង់ ដូចទៅនឹងការប្រកួតនៅក្នុងឈុតឆាកដ៏ពិតប្រាកដមួយ ហើយវាក៏អាចកាត់បន្ថយភាពយឺតយ៉ាវនៃការបង្ហាញនៅលើអេក្រង់។ មុខងារ Black Stabilizer ផ្តល់ឱ្យអ្នកលេងហ្គេមមើលឃើញពេញលេញ សូម្បីតែនៅកន្លែងងងឹតបំផុតនៃឈុតឆាកនៅក្នុងហ្គេម។

• លៃតម្រូវបរិយាកាសនៅក្នុងហ្គេម
ហ្គេមប្រភេទផ្សេងៗគ្នាដូចជា FPS, RTS…ជាដើម សុទ្ធតែផ្តល់បទពិសោធន៍នៃការលេងហ្គេមខុសៗគ្នា ប៉ុន្តែសម្រាប់ការលេងហ្គេមជាមួយនឹងម៉ូនីទ័រនេះ វានឹងផ្តល់ឱ្យអ្នកលេងហ្គេមមានភាពងាយស្រួលក្នុងការលៃតម្រូវ និងបង្កើនប្រសិទ្ធភាពក្នុងការកំណត់ Setting របស់ហ្គេមនីមួយៗ នៅពេលអ្នកចង់ប្តូរ រវាងប្រភេទហ្គេមផ្សេងៗគ្នា។

• កម្រិតសមាមាត្រ 21:9 នឹងអាចគាំទ្រគ្រប់ប្រភេទហ្គេម
ជាមួយនឹងការកើនឡើងនៃការទាមទារនូវ ម៉ូនីទ័រកម្រិត 21:9 ដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុន ដូច្នេះក្រុមហ៊ុនបង្កើតហ្គេមជាច្រើនកំពុងរៀបចំតំឡើងហ្គេម ដើម្បីគាំទ្រដល់ម៉ូនីទ័រ ដែលមានកម្រិតសមាមាត្រ 21:9 (2560×1080) Aspect៕

តើចំណុចពិសេសៗទាំងអស់នេះ អាចទាក់ទាញចិត្តអ្នកដែរឬទេ?

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ចំណុចមានប្រយោជន៍ ទាំង ១០ ដែលអ្នកអាចធ្វើបាន ជាមួយម៉ាស៊ីនផ្លុំសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

អ្នកតែងប្រើម៉ាស៊ីនផ្លុំសក់ របស់សម្រាប់សម្ងួតសក់សើម ឬផ្លុំប៉ោងធ្វើម៉ូតសក់នានាបាន។ ប៉ុន្តែមានមុខងារជាច្រើនបែបទៀត នៅក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។ ពង...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

ស្បែកជើងថ្មី សមិទ្ធផលរួមគ្នាពី Nike និង PlayStation

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកថ្មីមួយគូ ក្នុងទម្រង់ពិសេស PlayStation-Theme ដែលធ្វើការសហការ ជាមួយកីឡាករបាល់បោះ Paul George មានឈ្មោះថា PG2។ស្បែកជើ...

ក្រុមហ៊ុន Nokia កំណត់កាលបរិច្ឆេទ នៃការដំណើរការប្រព័ន្ធ 5G នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Feb, 2017

វាបានផ្តល់នូវឱកាស សម្រាប់យើងក្នុងការស្រមៃ ពីអនាគតនៃឧស្សាហកម្មទូរសព្ទចល័ត ក្នុងទ្វីបអឺរ៉ុប ហើយតួនាទីដ៏សំខាន់របស់ប្រព័ន្ធ 5G បានដើរតួក្នុងសង្គមបច្ចេក...

Tomnerb.Com - YouTube Channel