ចូលចិត្តទំនើប

Ultra-spec 2000 វ៉ែនតាពិសេសការពារភ្នែក ពីពន្លឺអេក្រង់ទូរស័ព្ទ

ដោយ: ស. លីង 8 PM, Tuesday, 15 Aug, 2017

ប្រសិនបើអ្នកសម្លឹងអេក្រង់ច្រើន ភ្នែករបស់អ្នកនឹងអន់ខ្សោយ សុខភាពរបស់អ្នកក៏ធ្លាក់ចុះដែរ។

ពន្លឺចេញពីអេក្រង់ទូរស័ព្ទស្រូបឋាមពលភ្នែក និងពីក្នុងខ្លួនរបស់អ្នកយ៉ាងសម្បើម។ ដោយហេតុនេះ iPhone, Mac, Microsoft Windows និងឧបករណ៍ប្រើ Android Devices បានបញ្ចូលពន្លឺពណ៌ខៀវ ដើមី្បជួយកាត់បន្ថយបញ្ហា ដែលកើតពីពន្លឺអេក្រង់។ ទោះបីយ៉ាងណា ពន្លឺពណ៌ខៀវនេះ នៅតែអាចប៉ះពាល់សុខភាព និងដំណេករបស់អ្នក។

ប៉ុន្តែឥឡូវ អ្នកគួរលែងព្រួយហើយ។ អ្នកអាចលេងទូរស័ព្ទដោយរីករាយ និងធូរចិត្ត មិនខ្លាចបញ្ហាភ្នែក ឬសុខភាព ដោយពាក់វ៉ែនតាពិសេស Uvex S0360X Ultra-spec 2000 Safety Eyewear ។

Uvex S0360X Ultra-spec 2000 Safety Eyewear ផលិតឡើងដើមី្បការពារអ្នកពីពន្លឺអេក្រង់។ វាជួយបាំងពន្លឺ ដែលចេញពីអេក្រង់ទូរស័ព្ទដៃ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ មិនឲ្យមកដល់ភ្នែករបស់អ្នក។ អ្នកអាចកម្សាន្តជាមួយទូរស័ព្ទ ឬកុំព្យូទ័របានយូរម៉ោង មិនថាថ្ងៃឬយប់។ ផលិតផលពិសេសនេះ ជារបស់សហរដ្ឋអាមេរិក ដោយមានតម្លៃមិនដល់ ១០ ដុល្លារផង។ វ៉ែនតា Uvex S0360X Ultra-spec 2000 បានចាប់ផ្តើមលក់លើទីផ្សារអាមេរិកហើយ។

ទោះបីមានរបស់ការពារក៏ដោយ ក៏ទំនើបនៅតែសំណូមពរ កុំប្រើភ្នែករបស់អ្នកច្រើនពេក ឲ្យគ្នាសម្រាកខ្លះផង «ប្រហែសបាត់ប្រយ័ត្នគង់»៕

Ultra-Specification-Glasses-Tomnerb-02

អត្ថបទអ្នកចង់អាន

លក្ខខណ្ឌថ្មីសម្រាប់ Visa ទៅអាមេរិក

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

បើសិនជាអ្នកចង់ស្នាក់នៅក្នុងសហរដ្ឋអាមេរិក អ្នកប្រហែលជាត្រូវចែករំលែកវត្តមានអ៊ីនធឺណេតរបស់អ្នក។ ដូចដែលបានស្នើឡើងកាលពីខែមីនា ឆ្នាំ 2018 សហរដ្ឋអាមេរិកនាព...

Oppo មានបញ្ហាជាមួយ Benchmark Test

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

កាលពីខែមុន ក្រុមហ៊ុន Huawei ត្រូវបានគេចាប់បានថា កំពុងប្រើប្រាស់ល្បិចនៅក្នុងការធ្វើតេស្ត Benchmark សម្រាប់ទូរសព្ទមួយចំនួនរបស់ក្រុមហ៊ុន ដែលក្នុងនោះរួ...

កាសស្តាប់ Bose ថ្មីនឹងចេញលក់ចុងខែមិថុនានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Jun, 2019

ក្រុមហ៊ុន Bose បានទទួលភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ផលិតផលកាសស្តាប់ជាច្រើនប្រភេទ ជាពិសេសគឺម៉ូដែល QC35 ដែលជាប្រភេទ Wireless Headphone។ នាពេលនេះក្រុមហ៊ុន...

កាស Beats Solo3 គ្មានខ្សែថ្មីមានបន្ថែមការរចនារូប Mickey Mouse របស់ Disney

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

ក្រុមហ៊ុន Apple បានប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Beats by Dre ជាមួយក្រុមហ៊ុន Disney ដើម្បីចាប់ ផ្តើមធ្វើការផលិតកាសត្រចៀកស៊េរីថ្មីមួយដែល...

Tomnerb.Com - YouTube Channel