ចូលចិត្តទំនើប

UEFA eChampions League អាចលេងនៅលើ FIFA 19

ដោយ: ដួងច័ន្ទ 5 PM, Thursday, 29 Nov, 2018

កាលពីដើមឆ្នាំនេះ EA បានផ្តល់នូវការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានផ្តល់នូវអាជ្ញាប័ណ្ណ UEFA Champions League សម្រាប់ហ្គេម FIFA 19 បន្ទាប់ពីការប្រកួតប្រជែងកីឡាបាល់ទាត់ប្រចាំតំបន់អឺរ៉ុបបានបញ្ចប់កិច្ចព្រមព្រៀងសហការការងារជាមួយ Konami និង PES។

នាពេលនេះ EA ក៏បានប្រគល់ការប្រកួតកីឡា eSport ទៅឱ្យក្រុមហ៊ុនផលិតហ្គេមកីឡាដ៏ធំនេះផងដែរ។ ការប្រកួត eChampions League នឹងបង្កើតជាទម្រង់ថ្មីមួយទៀត នៅក្នុង FIFA Global Series ឆ្ពោះទៅរកការប្រកួត eWorld Cup 2019 នារដូវក្តៅនៅឆ្នាំក្រោយ។

ការប្រកួតនេះ នឹងបើកទទួលដៃគូប្រកួតប្រជែងនៅលើ PS4 ដែលចូលរួមនៅក្នុងការប្រកួត eChampions League Global Online Knockout នៅចន្លោះការថ្ងៃទី 2-3 ខែមីនា ជាមួយនឹងអ្នកប្រកួតកំពូលចំនួន 64 នាក់ ធ្វើដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតជម្រុះផ្សាយផ្ទាល់ នៅថ្ងៃទី 26-27 ខែមេសា។

ការប្រកួតជម្រុះនេះនឹងធ្វើការទម្លាក់អ្នកលេងមកនៅត្រឹម 8 នាក់ ដែលមានឈ្មោះថា The World’s Elite សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័តនៃការប្រកួត eChampions League ដែលនឹងត្រូវប្រព្រឹត្តឡើងនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ នៅថ្ងៃទី 31 ខែឧសភា មួយថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័តរបស់ UEFA Champion League។

ប៉ុន្តែនេះមិនមែនជាហេតុការណ៍ជាន់គ្នារវាងពិភពហ្គេម និងពិភពបាល់ទាត់ពិតតែមួយប៉ុណ្ណោះទេ។ អ្នកមកដល់វគ្គផ្តាច់ព្រ័តទាំង 8 ក៏នឹងត្រូវធ្វើការពង្រាង និងប្រើប្រាស់កីឡាការ ដែលយកចេញពីវគ្គចែកពូលនៅក្នុង League ផងដែរ។

សម្រាប់ពានរង្វាន់ ម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចំនួន $100,000 ជាចំណែកនៃទឹកប្រាក់ចំនួន $280,000 និងពិន្ទុចំនួន 850 របស់ EA Sports FIFA 19 Global Series។

លោក Brent Koning អ្នកចាត់ចែងការប្រកួត EA Sports FIFA បានរៀបរាប់ថា «ការបង្កើតការប្រកួត UEFA Champions League ពិតប្រាកដ គឺជាជំហានជាក់លាក់បន្ទាប់ នៅក្នុងការបន្តពង្រីក EA Sport FIFA 19 Global Series ទាំងសម្រាប់កីឡាករ និងទស្សនិកជន។ ការប្រកួត eChampion League បង្កើតបាននូវឱកាសដ៏ពិសេសមួយ សម្រាប់តារាល្បីរបស់ FIFA ក្នុងការធ្វើជាអ្នកតំណាងឱ្យក្លឹបរបស់ខ្លួន នៅក្នុងតារាងក្លឹបបាត់ទាល់កំពូលៗ»៕

អត្ថបទអ្នកចង់អាន

ហេតុផលទាំង 7 បង្ហាញថាការជិះកង់ ប្រសើរជាងការរត់

ដោយ: ដួងច័ន្ទ 6 PM, Thursday, 04 Jan, 2018

មនុស្សជាច្រើនចូលចិត្តហាត់ប្រាណ ដោយការរត់។ វាមិនចាំបាច់ចំណាយច្រើន ល្អសម្រាប់ការបញ្ចុះ ជាតិខ្លាញ់ និងប្រសើរសម្រាប់ការធ្វើរបបអាហារគ្រប់ប្រភេទ។ ប៉ុន្តែ...

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doo...

ឪកាស បុណ្យភ្ជុំបិណ្ឌពិសេស ពី LG Brand Shop !!

ដោយ: ទំនើប 10 PM, Friday, 01 Sep, 2017

តើលោកអ្នកមានបំណង ស្វែងរកឧបករណ៍គ្រឿងអេឡិចត្រូនិច សំរាប់អ្នកមានគុណ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះដែល រឺទេ? សំរាប់ហាងលក់គ្រឿងអេឡិចត្រូនិច LG B...

Sony Xperia 1 ជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 23 May, 2019

ផលិតផលទូរសព្ទម៉ូដែល Xperia 1 របស់ក្រុមហ៊ុន Sony នឹងបង្ហាញវត្តមាននៅក្នុងទីផ្សានៅសហរដ្ឋអាមេរិក នៅថ្ងៃទី 12 ខែកក្កដា ក្នុងតម្លៃ $949។ នេះជាសេចក្តីប្រក...

Tomnerb.Com - YouTube Channel