Twitter ហាមឃាត់ការប្រើភាសាមិនច្បាស់លាស់ នៅលើបណ្តាញសង្គមរបស់ខ្លួន
នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គម Twitter បានធ្វើការ Update នូវគោលការណ៍របស់ខ្លួនមួយ នោះគឺការហាមឃាត់នូវការប្រើភាសាមិនច្បាស់លាស់នៅលើបណ្តាញសង្គម ដោយស្នើរឱ្យអ្នកប្រើប្រាស់ពិចារណាចំពោះការប្រើប្រាស់ភាសារបស់ពួកគេមុននឹងធ្វើការបង្ហោះ។
ការដាក់កំហិតនេះត្រូវបានបង្ហាញនៅលើមាតិកាថ្មីមួយទៀត ទាក់ទិននឹងការបង្ហោះពាក្យណាដែលមិនមានផលប៉ះពាល់ដល់មាតិកាមុនៗ។ ក្រុមហ៊ុននេះកំពុងស្នើរសុំអ្នកប្រើប្រាស់ឱ្យបំពេញនៅក្នុងតារាងស្ទង់មតិ ដើម្បីចែករំលែកនូវគំនិតយោបល់របស់ពួកគេជាមួយនឹងគោលការណ៍ថ្មីនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ 2018 ក្រុមហ៊ុន Twitter បានឱ្យប្រកាសថា «សម្រាប់រយះពេល 3 ខែចុងក្រោយ ដែលយើងបានបង្កើតគោលការណ៍ថ្មីមួយ ដើម្បីដោះស្រាយបញ្ហាភាសាមិនច្បាស់លាស់នៅលើ បណ្តាញសង្គម Twitter» ហើយក្រុមហ៊ុនក៏បន្ថែមទៀតថា«ភាសារបស់មនុស្សភាគតិចណាស់ ដែលបានបង្ហោះនៅលើ បណ្តាញសង្គម Twitter ជាភាសាមិនច្បាស់លាស់ ដែលនេះអាចបង្កជាការភាន់ច្រឡំ នឹងអាចឈានដល់មានអំពើហឹង្សាផ្ទុះឡើងផងដែរ»។
ក្រុមហ៊ុនក៏បានចាត់ទុកថាភាសាមិនច្បាស់លាស់នេះ បូករួមជាមួយខ្លឹមសារមិនច្បាស់ណាមួយ ដែលអាចធ្វើឱ្យមនុស្សមិនសូវពេញចិត្ត ជាពិសេសមាជិកនៅក្នុងក្រុម ដែលអាចកំណត់អត្តសញ្ញាណបាន ដោយក្រុមហ៊ុនពន្យល់វានៅលើ Blog របស់ខ្លួនថា «ភាសាគឺពឹងផ្អែកទៅតាមពូជសាសន៍ សាសនា អាយុ ភេទ និងទីកន្លែងរស់នៅផ្សេងៗគ្នាជាច្រើននៅជុំវិញពិភពលោក» ដូច្នេះការប្រើភាសាត្រូវពិចារណាឱ្យបានច្បាស់លាស់សិន មុននឹងធ្វើការបង្ហោះចេញនៅលើបណ្តាញសង្គម។
សំនួរស្ទង់មតិនេះនឹងត្រូវសួរទៅកាន់អ្នកប្រើ Twitter ទាំងអស់ ហើយចំពោះការផ្តល់មតិយោបល់ត្រឡប់មកវិញចំពោះគោលការណ៍ថ្មីរបស់ក្រុមហ៊ុន រួមទាំងការបញ្ជាក់ឱ្យច្បាស់ថាតើមានការផ្លាស់ប្តូរអ្វីខ្លះ? ដែលអាចផ្តល់ជាឧទាហរណ៍ នៃការប្រើភាសាច្បាស់លាស់ ដែលនឹងប្រព្រឹត្តទៅរហូតមកដល់ត្រឹមថ្ងៃទី 9 ខែ តុលា ឆ្នាំ 2018 កន្លងទៅនេះ។