ចូលចិត្តទំនើប

ឧបករណ៍សាកថ្មគ្មានខ្សែ សម្រាប់ការងារក្នុង និងក្រៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

ក្រុមហ៊ុន Twelve South បានបញ្ចេញផលិតផលឧបករណ៍បញ្ចូលថាមពលគ្មានខ្សែថ្មី ដែលត្រូវបានបំពាក់មុខងារយ៉ាងសំខាន់ ក្នុងនាមជាឧបករណ៍បញ្ចូលថាមពល 3 នៅក្នុងតួម៉ាស៊ីនតែមួយ។

ម៉ូដែល HiRise Wireless មានជើងបញ្ឈរសម្រាប់បញ្ចូលថាមពលនៅលើតុ សម្រាប់ទូរសព្ទ Smartphone របស់អ្នក និងបន្ទះបញ្ចូលថាមពលគ្មានខ្សែ USB-C ដែលអាចរំកិលបាន សម្រាប់ប្រើប្រាស់នៅពេលអ្នកធ្វើដំណើរ។ បន្ទះបញ្ចូលថាមពលនេះក៏អាចផ្តល់ថាមពលទៅកាន់ ឧបករណ៍ជំនួយផ្សេងៗ ដូចជា AirPods ជាដើម។ ខណៈដែលក្រុមហ៊ុន Twelve South មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាក្រុមហ៊ុនផលិតឧបករណ៍ជំនួយសម្រាប់ក្រុមហ៊ុន Apple ឧបករណ៍បញ្ចូលថាមពល HiRise Wireless ក៏អាចប្រើប្រាស់បានជាមួយទូរសព្ទ Android ផងដែរ។

ឧបករណ៍សាកថ្មនេះដំណើរការបានជាមួយគ្រប់ទូរសព្ទមានបច្ចេកវិទ្យា Qi Wireless ដូចវាអាចប្រើប្រាស់បានជាមួយទូរសព្ទជំនាន់ក្រោយបង្អស់ ដូចជា Samsung Galaxy, LG, Sony, Google និង Blackberry ផងដែរ។ ប្រាកដណាស់ថាវាអាចប្រើប្រាស់បានជាមួយទូរសព្ទ iPhone 8 និងម៉ូដែលថ្មីៗ។ ចំណុចពិសេសសម្រាប់អ្នកប្រើប្រាស់ AirPods គឺ Power Disc របស់ HiRise Wireless ដែលដកចេញមកក្រៅ នៅផ្នែកខាងលើនៃជើងបញ្ឈរ។ អ្នកគ្រាន់តែដាក់ប្រអប់ AirPods (ឬឧបករណ៍ដទៃដែលមានបំពាក់ Qi-Compatible) នៅលើបន្ទះបញ្ចូលថាមពល ដើម្បីបញ្ចូលថាមពលជាការស្រេច។


សម្រាប់អ្នកដែលតែងតែធ្វើដំណើរញឹកញាប់ នឹងពេញចិត្តចំពោះការរចនាម៉ូដដ៏ទាក់ទាញ និងងាយយកតាមខ្លួន នៃឧបករណ៍បញ្ចូលថាមពល HiRise Wireless។ អ្នកអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទដៃរបស់អ្នកនៅពេលឧបករណ៍នេះដាក់បញ្ឈរ និងអាចតាមដានលើសារជាអក្សររបស់អ្នក ឬគ្រាន់តែដាក់ទូរសព្ទផ្តេកនៅលើបន្ទះបញ្ចូលថាមពលជាការស្រេច។ ខ្សែថាមពល USB-C របស់ឧបករណ៍សាកថ្មនវ អាចដកចេញបាន ដូច្នេះអ្នកអាចទុកវាចោលនៅកន្លែងណាក៏បាន ហើយគ្រាន់តែប្រើប្រាស់ខ្សែដូចគ្នានឹងខ្សែរបស់ MacBook ឬ iPad Pro របស់អ្នក នៅពេលអ្នកធ្វើដំណើរ យ៉ាងងាយស្រួល។


HiRise Wireless ថ្មីនេះ មានតម្លៃត្រឹមតែ $80 ប៉ុណ្ណោះ ហើយចាប់ពីថ្ងៃនេះតទៅ អ្នកអាចទិញវាយកមកប្រើប្រាស់បាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Twelve South ផ្ទាល់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ប៉ាន់តែ ប្លែកៗ សម្រាប់អ្នកដែលមានរសនិយម ខុសពីគេ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Jan, 2017

ប៉ាន់តែ គឺជាថូមួយដែលប្រើ សម្រាប់ឆុងស្លឹកតែ ឬថ្នាំធម្មជាតិ ជាមួយទឹកក្តៅ និងសម្រាប់រក្សាទុកទឹកតែ។ មនុស្សភាគច្រើន ញ៉ាំទឹកតែដោយគ្រាន់តែឆុង តែមួយកញ្ចប់ត...

ទូរស័ព្ទ LG K10 ស៊េរី 2017 មានសមត្ថភាពថតសែលហ្វី បានរហូតដល់ទៅ120 ដឺក្រេ

ដោយ: ទំនើប 9 PM, Wednesday, 24 May, 2017

បច្នុប្បន្នបច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើអោយមនុស្សទទួលបាននូវអ្វីថ្មីៗ និងប្លែកៗជាច្រើន។ យ៉ាងណាមិញបន្ទាប់ពីមានភាពស្ងប...

កម្មវិធីកែរូប លើ Android

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ការកែរូបភាព ជាអ្វីដែលអ្នកចូលចិត្តថតរូបតែងមាន ដើម្បីឱ្យរូបភាពរបស់អ្នកកាន់តែស្រស់ស្អាត និង ទាក់ទាញ។ ខាងក្រោមនេះជាកម្មវិធីកែរូបភាព សម្រាប់ប្រើប្រាស់ជា...

ព្រឹត្តិការណ៍ LG InnoFest Asia 2018 បង្ហាញនូវបច្ចេកវិទ្យា AI ដែលបញ្ជាដោយសំឡេង

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ក្រុមហ៊ុន LG Electronics បានប្រារព្ធពិធី LG InnoFest Asia ប្រចាំឆ្នាំ 2018 ដែលប្រព្រឹត្តិនៅ LG Electronics Arena នៅថ្ងៃទី 25 ខែមេសា​ និងមានការអញ្ជ...

Tomnerb.Com - YouTube Channel