ចូលចិត្តទំនើប

អាមេរិកលើកលែងការហាមប្រាមមួយចំនួនលើ Huawei ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Huawei កំពុងទទួលបានភាពធូរស្រាលមួយចំនួនចេញពីការហាមប្រាមពាណិជ្ជកម្មរបស់អាមេរិកហើយ។ ប្រធានាធិបតីអាមេរិក និងចិន បានឈានដល់ការព្រមព្រៀងមួយ ដែលនឹង ដកចេញនូវការហាមឃាត់មួយចំនួនលើក្រុមហ៊ុន Huawei ក្នុងការទិញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។



យើងមិនទាន់ច្បាស់ថាតើអ្វីនឹងមានការផ្លាស់ប្តូរពិតប្រាកដទេ ប៉ុន្តែលោក Trump បានលើកឡើងថាអាមេរិកអាចនឹងអនុញ្ញាតលើ Hardware ដែលមិនមានបញ្ហាគ្រោះអាសន្នថ្នាក់ជាតិធំធេង។ កត្តានេះអាចជួយក្រុមហ៊ុន Huawei ឱ្យស្តារភាពជាដៃគូមួយចំនួនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ដូចជា Smartphone និងកុំព្យូទ័រ ប៉ុន្តែសម្រាប់ផ្នែក Networking Hardware ទំនងជានៅតែមិនទាន់មានការលើកលែងនៅឡើយទេ។ ការផ្លាស់ប្តូរបានបន្សល់ទុកឱ្យក្រុមហ៊ុន Huawei នូវការរឹតត្បិតយ៉ាងខ្លាំង។ ក្រុមហ៊ុននេះនៅតែស្ថិតនៅក្នុងបញ្ជី Entities List របស់ Commerce Department ដែលរារាំងមិនឱ្យក្រុមហ៊ុនធ្វើ អាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក លើកលែងតែមានការឯកភាពជាក់លាក់ពីរដ្ឋាភិបាល។ លោក Trump បាននិយាយថា អាមេរិកអាចនឹងសម្រេចដកក្រុមហ៊ុន Huawei ចេញពីបញ្ជីនេះនៅពេលក្រោយ និងបានកត់សម្គាល់ឱ្យដឹងថា នឹងមានកិច្ចប្រជុំពិភាក្សាមួយនៅលើប្រធានបទនេះនៅថ្ងៃទី 02 ខែកក្កដានេះ។
ការផ្លាស់ប្តូរថ្មីកើតចេញពីផ្នែកមួយនៃសម្បទានដ៏ធំមួ ដែលអាចនឹងក្លាយជាដំណឹងល្អសម្រាប់ វិស័យបច្ចេកវិទ្យាទាំងមូល។ សហរដ្ឋអាមេរិកកំពុងពន្យារពេលលើការបង់ពន្ធបន្ថែមលើផលិតផលរបស់ចិន ដើម្បីឱ្យចិនទិញផលិតផលកសិកម្មរបស់អាមេរិកក្នុងបរិមាណដ៏ធំមួយ។ កត្តានេះ ស្ថិតនៅឆ្ងាយពីដំណោះស្រាយជាអចិន្រ្តៃយ៍មួយ ប៉ុន្តែវាអាចកាត់បន្ថយសម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីជំរុញផលិតកម្មមួយចំនួននៅក្រៅប្រទេសចិន ក្នុងការដេញថ្លៃ ដើម្បីបញ្ចៀសការបង់ពន្ធ។

បើសិនជា Huawei ទទួលបានដៃគូសហការអាមេរិកសំខាន់ៗឡើងវិញ វាអាចជាពេលវេលាដ៏ល្អមួយដើម្បីកាត់បន្ថយវិបត្តិ។ Huawei ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយផលិតកម្មទូរសព្ទ ដោយបានដឹងថាក្រុមហ៊ុនបានបាត់បង់ការគាំទ្រជាផ្លូវការពី Android និងភាពជាដៃគូដទៃទៀត ដែលអាចចោទជាបញ្ហាសម្រាប់ការលក់ផលិតផលទូរសព្ទ ហើយអាជីវកម្មកុំព្យូទ័ររបស់ក្រុមហ៊ុនក៏ស្ថិតនៅក្នុងដំណាក់កាលពិបាក ដោយគ្មានផ្នែកសំខាន់ពីក្រុមហ៊ុនអាមេរិក ដូចជា Intel ជាដើម។


ផលប៉ះពាល់មួយចំនួនបានកើតឡើងរួចទៅហើយ ប៉ុន្តែ Huawei អាចលោតចូលទៅក្នុងទីផ្សារ អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសសំខាន់ៗមួយចំនួន ដោយពុំចាំបាច់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការជំនួស និងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដែលមិនសូវសំខាន់នោះទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ថតរូប Selfie មិនសូវស្អាត? សាកកម្មវិធី ៤ នេះលមើល៍

ដោយ: ស. លីង 9 PM, Tuesday, 27 Jun, 2017

ជឿថាបច្ចុប្បន្ននេះ មនុស្សសឹងគ្រប់គ្នាចូលចិត្តថតរូប បង្ហោះលើបណ្តាញសង្គម។ ក្នុងដៃតែងមានទូរស័ព្ទចល័ត ដែលមានដាក់កម្មវិធីសម្រាប់ edit រូប ឲ្យមើលទៅស្អាត ...

អ្វីជាលក្ខណៈពិសេសរបស់ឧបករណ៍បញ្ជារ PS4

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018

បើសិនជាអ្នកកំពុងស្វែងរកឧបករណ៍បញ្ជារថ្មី PDP សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីន PS4 អ្នកកំពុងតែជួបនឹងសំណាងហើយ ព្រោះម៉ូដែលថ្មី ទើបនឹងចេញក្តៅៗនាពេលថ្មីៗនេ...

មកដឹង! គន្លឹះក្នុងការប្រើប្រាស់ សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិច WeGo App

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

ទីផ្សារដឹកជញ្ជូនសព្វថ្ងៃ គឺមានភាពសម្បូរបែបខ្លាំងមែនទែន គាប់ផ្សំជាមួយការជឿនលឿនខាងបច្ចេកវិទ្យាផងនោះ បានធ្វើឱ្យសម័យថ្មីនេះ បើសិនជាប្រិយមិត្តចង់ហៅ សេវា...

ជប៉ុន បង្ហាញរថភ្លើង ល្បឿនលឿនដូចកាំជ្រួចថ្មី

ដោយ: ដួងច័ន្ទ 5 PM, Thursday, 31 May, 2018

ប្រទេសជប៉ុនបានបង្ហាញ ពីគំរូរថភ្លើងថ្មី មានឈ្មោះថា Supreme ដែលជារថភ្លើងល្បឿនលឿនដូចកាំជ្រួច (ភាសាជប៉ុនហៅថា Shinkansen)។ រថភ្លើងថ្មីនេះមានល្បឿនលឿន 186...

Tomnerb.Com - YouTube Channel